គណបក្ស​សង្គ្រោះ​ជាតិ អំពាវ​ឲ្យ​ពលករ​ចំណាកស្រុក វិល​ត្រឡប់មក​ធ្វើ​ការងារ​កម្ពុជា​វិញ​

0

​ ​សៀមរាប​៖ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្ដិ៍​នេះ អំពាវ​ដល់​ពលករ​ចំណាកស្រុក​ក្រៅប្រទេស​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​របស់ខ្លួន​វិញ​ដើម្បី​ចូលរួម​រៀបចំ​ប្រទេស​ឲ្យ​ជឿនលឿន បំបាត់​អំពើពុករលួយ នឹង​ឲ្យ​សម្បូរ​ការងារ​ធ្វើ​។ ​

ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​បញ្ចប់ ការហែក្បួន​ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខ័​ណ្ឌ នៅ​ខេត្ដ​សៀមរាប វេលា​ម៉ោងជាង​១១ ថ្ងៃនេះ​។​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ជិត​១​ម៉ឺន​នាក់ នៅខាងមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​ថា ប្រទេស​កម្ពុជា មានការ​ងារ​ធ្វើ​ច្រើន ពលរដ្ឋ​ខ្មែរ​មិន​ចំ​បាច់​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​នោះទេ ហើយ​លោក​អំពាវ​នា​ដល់​ពលក​រ​ចំណាកស្រុក​នៅក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ វិលត្រឡប់​មកជួប​ក្រុមគ្រួសារ នៅលើ​ទឹកដី​របស់ខ្លួន​វិញ នឹងចូលរួម​រៀបចំ​ប្រទេស​ឲ្យ​បាន​ជឿនលឿន និង​ដើម្បី មានការ​ងារ​ធ្វើ​ច្រើន​។​

លោ​កប​ន្ដែ​ម​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឈានទៅរក​ការដឹកនាំ​ប្រទេស ព្រោះ​មាន​ពលរដ្ឋ​ខ្មែរ ពិសេស​យុវជន បាន​គាំទ្រ​ច្រើន​ដូច​ព្យុះ​ស៊ូណាមិ​ក ដែល​អាចធ្វើ​ការផ្លាស់ប្ដូ​រ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​។​ ​ដោយឡែក អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ ដោយ​ប្រកាន់​ជំ​ហ៊​រថា គណបក្ស​នេះ នៅតែ​ជា​អ្នក​មានជ័យ​ឈ្នះ លើ​គណបក្ស​ប្រជាជន​កម្ពុជា​។ ???????????????????????????????

លោក កឹម សុខា​សច្ចា​រ្យ​នៅមុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម​ថា លោក​នឹង​ការពារ​ឆ​ន្ទះ​ប្រជាពលរដ្ឋ មិន​ក្បត់ប្រជាជន បើទោះបី​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន យកលុយ​រាប់​កោដ្ឋ​មក​ទិញ​ក៍ដោយ ។ ​លោក​បាន​ប្ដេជ្ញា​ថា​នឹង​យក​អំណាច​ពិតប្រាកដ​មក​ជួន​ប្រជារាស្ដ្រ​ខ្មែរ​និង​សន្យា​បញ្ចប់​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​ឲ្យ​ទាល់តែ​បាន​ដាច់ខាត​។ ​មន្ដ្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា លោក ជៀម យៀប មានប្រសាសន៍ថា ការ​អំពាវ​នេះ ជា​សិទ្ធិ​របស់​ថ្នាក់ដឹកនាំ​គណ​សង្គ្រោះ​ជាតិ ឲ្យ​តែ​លោក សម រង្ស៊ី និង លោក​កឹម សុខា មាន​ថវិការ​ផ្ដល់​ឲ្យ​ពួកគាត់​។

លោក​ថា ចំណែក​គណបក្សកាន់អំណាច មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ទេ ប៉ុន្ដែ​មិនមាន​ថវិការ​ចិញ្ចឹម​ពួកគេ​។​ ​អ្នកវិភាគ​ស្រាវជ្រាវ​សង្គម លោក កែម ឡី មានប្រសាសន៍ថា ប្រទេស​កម្ពុជា​មានការ​ងារ​ធ្វើ​ច្រើន ប៉ុន្ដែ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ មិនត្រូវ​នឹង​ជំនាញ​ពលរដ្ឋ ។ លោក​ថា បើសិន​ចង់​ឲ្យ​ពលករ​ចំណាកស្រុក​វិលត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​ខ្លួន​វិញ លុះត្រា​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ ប្រាក់ខែ​អ​ប្បរមា ចាប់ពី​១៥០​ដុល្លា ដល់​ពី​២​រយ​ដុល្លា​ឡើងទៅ និង​រៀបចំ​ច្បាប់​ការងារ និង​ច្បាប់ ជំរុញ​ឲ្យ​មានការ​ងារ​ធ្វើ ជាដើម​។ លោក​ដាក់ពាក្យ​ស្លោក​មួយ​ថា ថ្ងៃនេះ​អត់​ការងារ​ធ្វើ ថ្ងៃស្អែក​ក្រីក្រ​៕ ​