​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ផ្តាំផ្ញើ កម្មករ កម្ម​ការ​នី កុំ​ជឿ​លើ​ការ​ ​ញុះញុង​របស់​ជនខិលខូច

0

​កំពង់ឆ្នាំង ៖  ​ក្នុងឱកាស​ប្រារព្វ​ខួប​អនុ​វស្សា​វ​រី​យ៌ លើក​ទី​១២៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ ‘’​ខ្ញុំ​ស្រឡាញ់​ការងារ​’’ ។ ​អភិបាល​នៃ​គណ​អភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែង ប្រាប់ ទៅ​កម្មករ កម្ម​ការ​នី កុំអោយ​ជឿ​ការ​ញុះញុង របស់​ជនខិលខូច អោយធ្វើ​សកម្មភាព​ខុសច្បាប់​នានា ដូចជា​ការធ្វើ​បាតុកម្ម​នានា នៅតាម​រោងចក្រ សហគ្រាស ដែលនាំអោយ​ប៉ះពាល់​ដល់​ផល​ប្រ​យោ​ជ​ន៌ របស់​បងប្អូន​កម្មក​រ​និយោជិត និង​រំខាន​ដល់​សណ្តាប់ធ្នាប់ សាធារណៈ និង​បរិយាកាស​សង្គមជាតិ ។​ ​

​ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ប្រសា​ស​ន៌​ទៀតថា ការធ្វើ​បាតុកម្ម​ហឹ​ង្សា​ថ្មីៗ​បំផុត​នេះ ជាពិសេស​បង្ករ​ឡើង​ដោយ​ក្រុម​ជន​អាណាធិបតេយ្យ ដោយ​មានការ​ញុះញុង ពី​ជនខិលខូច និង​អ្នកនយោបាយ​ឱកាសនិយម គឺជា​សញ្ញា​ព្រមាន​ជាថ្មី អោយឃើញថា ភាពវឹកវរ​ក្នុង​ទីផ្សារ ការងារ​អាច​បណ្តាលអោយ​បាត់បង់​សណ្តាប់ធ្នាប់ ស្ថិរភាព​សង្គម ព្រមទាំង​ជំនឿ​ទុកចិត្ត ពី​វិនិយោគិន និង​ឈានទៅ​បង្កើតអោយមាន​ឡើង នូវ​បញ្ហា​សង្គម ធ្ងន់ធ្ងរ​សាជាថ្មី ដែល​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់ យ៉ាង​ឈឺចាប់​ក្នុង​អតីតកាល ។ ​

ប្រឈម​និង​ស្ថានភាព ដ៏​គ្រោះថ្នាក់​នេះ រាជរដ្ឋាភិបាល បាន​ប្រកាន់យក​វិធានការ​ស្របច្បាប់ ទន់ភ្លន់ និង​អត់ធ្មត់​អតិបរិមា សំដៅ​ស្តារ និង​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ សាធារណៈ ដើម្បី​ការពារ​ជីវិត និង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​សាធារណៈ ព្រមទាំង​ធ្វើអោយ​ប្រសើរឡើង នូវ​បរិយាកាស​សង្គម ធុរកិច្ច និង​ការទុកចិត្ត​ពិ​វិនិយោគិន ដែលជា​មូលដ្ឋាន មិនអាច​ខ្វះ​បាន​ក្នុងការ​ឈានទៅ​ធានា កំណើនសេដ្ឋកិច្ច​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ដំណើរ​ប្រជាធិបតេយ្យ​នីយកម្ម និង​ការលើកកម្ពស់​នីតិរដ្ឋ​នៅ​កម្ពុជា ។ ​

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មាន​ប្រសា​ស​ន៌ អំពាវនាវ​ទៀតថា ប្រជាពលរដ្ឋ ដែល​មានបំណង​ស្វែងរក​កា​ងារ​ធ្វើ សូម​ប្រើប្រាស់​សេវា​រក​ការងារ​ធ្វើ​របស់​រដ្ឋ តាមរយៈ​ទីភ្នាក់ងារ​ជាតិ មុខរបរ​និង​ការងារ ដើម្បី​ទទួលបាន​ព័ត៌មាន អំពី​ឱកាស​ការងារ​គ្រប់​ប្រភេទ និង​ទទួល​ការងារ​ធ្វើបាន​ឆាប់រហ័ស និង​ចំណាយ​តិច ចៀសវាង​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ទាំង​ប្រថុយប្រថាន ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​។​

ទន្ទឹម​និង​នេះ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​ជន​ជា​មេខ្យល់ ដែល​ប្រើ​ឧបាយកល​អូសទាញ ឬ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ អោយធ្វើ​ចំណាកស្រុក ដើម្បី​ទៅធ្វើ​ការ​នៅ​បរទេស​ដោយ​ខុសច្បាប់ ។​ ​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា បានអោយដឹងថា នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង មាន​រោងចក្រ​ចំនួន​១៦ និង​មាន​កម្មករ កម្ម​ការ​នី សរុប​ចំនួន ២៨៥៣៥​នាក់ ដែល​កំពុង​បម្រើ​ការងារ នៅតាម​រោងចក្រ សហគ្រាស​ទាំងនោះ ៕2 3 1