​វេទិការ​សាធារណៈ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅក្នុង​សង្កាត់​បន្ទាយ​ដី

0

ខេត្តពោធិ៍សាត់​​ ​វេទិការ​សាធារណៈ ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ ដែល​រៀបចំ​ទ្បើង​ដោយ​អង្គការ អនាគត​កុមារ សហការ​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ និង​គាំទ្រ​ថវិកា ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍ របស់​ប្រទេស​ស៊ុយអែត តាមរយៈ​អង្គការ​ផែ​ក កម្ពុជា បាន​ប្រារព្វ​ធ្វើ​នៅ​វត្ត កែវ សុវណ្ណ ស្ថិតនៅក្នុង​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​ ​ ​

វេទិការ​ដែល​បាន​ប្រារព្វ​ធ្វើ​ទ្បើង​នេះ មាន​គោលបំណង​ផ្តល់ព័ត៌មាន និង​បញ្ហា​ប្រឈម​នានា ជូន​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល អំពី​សមិទ្ធិផល ចំណូល ចំណាយ របស់​ក្រុមប្រឹក្សា​សង្កាត់ និង​ទទួលយក​សំណូមពរ ធើ្វ​ការឆ្លើយតប ចំពោះ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ និង​ដា​ក់ប​ញ្ជូ​ល​ទៅក្នុង​ផែនការអភិវឌ្ឍន៍​បន្ត ។

ជាមួយគ្នា​នោះ ក៏បាន​រំពឹងទុក​ថា អ្នក​ដែល​បាន​ចូលរួម បានដឹង​ពី​ចំណូល ចំណាយ ពី​តម្រូវការ​ក្តីកង្វល់ និង​បញ្ហា​ជា​អាទិភាព ដើម្បី​ធ្វើការ​ឆ្លើយតប ប្រកបដោយ​គណនេយ្យភាព និង​តម្លាភាព ។​ ​ ​នៅក្នុង​វេទិការ​នោះ ប្រជាពលរដ្ឋ​ជាច្រើន​អ្នក ដូចជា​លោក កៃ ទិ​ត តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឥស្លាម បាន​លើកទ្បើង​អំពី​បញ្ហា​បរិស្ថាន​នៅក្នុង​ភូមិ ដូចជា​សម្រាម បញ្ហា​ក្ល​និ​ស្អុយ ពី​ការប្រកប​អាជីវកម្ម ប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ជិតខាង ល្បែងស៊ីសង អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ កើតមាន​នៅក្នុង​ភូមិ ។

ក្រៅពីនោះ នៅមាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអនុវត្ត​គោល នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច នៅមានកំរិត ដូ​ច្ឆេះ បញ្ហា​ទាំងអស់នេះ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន វាគ្មិន និង​អ្នកពាក់ព័ន្ធ​ជួយ​មាន​វិធានការ ឆ្លើយតប និង​រក​ដំណោះស្រាយ​ជូន​ពូគ​គាត់ ឲ្យ​បាន​សមស្រប និង​ទាន់ពេលវេលា ។​

​ ​ឆ្លើយតប​នៅក្នុង​វេទិការ​នោះ លោក យ៉​ម យ៉ា អភិបាលរង នៃ​គណ​អភិបាលក្រុង និង​លោក ម៉ែន សេដ្ឋា សមាជិក​ក្រុមប្រឹក្សា​ក្រុង​ពោធិ៍សាត់ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្កើន​សកម្មភាព​ដូច​ភ្លៀងរលឹម ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​ត្រូវ​ចាត់ទុក​ប្រជាពលរដ្ឋ​ជាធំ ។ កម្លាំង​សមត្ថកិច្ច ទាំង​នគរបាល និង​ប្រជា​ការពារ ត្រូវខិតខំ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​អនុវត្ត​ឲ្យ​ខាន​តែ​បាន​គោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព ឲ្យ​មាន​ប្រសិទ្ធភាព ។​

​ ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រឈម​នានា ដូចជា​សម្រាម បញ្ហា​ក្លិនស្អុយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នករស់នៅ​ជិតខាង​នោះ លោក​នឹង​រៀបចំ​គណកម្មការ ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ៕5 8 (1) 1