​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី នៅខាងមុខ​នេះ​

0

​ ​លោកវ៉ា​ត់​ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ប្រាប់​អ្នក​សារ​ព៏​ត​មាន ឲ្យ​ដឹងថា មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក អាស៊ី​នា​ឆ្នាំ​២០១៦ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ។​ ​រាជរដ្ឋាភិបាល បាន​យល់ព្រម​ឲ្យ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កម្រិត​ទ្វីប​ដ៏​ធំ រយៈពេល​៣​ថ្ងៃ ដែល មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ពី​៣០០​ទៅ​៥០០​នាក់ មកពី​តំណាង​អូឡាំពិក នៃ​ប្រទេស​ទាំង​៤៥ ក្នុង​ទ្វីបអាស៊ី អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​-​សមាគម​អូឡាំពិក​អាស៊ី​(ANOC)-​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) និង តំណាង​ស្ថាប័ន កីឡា​ធំៗ​ទាំង​ក្នុង​ទ្វីប​ទាំង​ពិភពលោក ។​ ​

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ត្រូវ​រ៉ាប់រង លើ​ការ​ស្នាក់នៅ​-​ហូបចុក រៀបចំ​កន្លែង​មហាសន្និបាត បដិសណ្ឋារកិច្ច ដឹកជញ្ជូន​ភ្ញៀវ​ក្នុងប្រទេស ព្រមទាំង​មាន​ពិធីជប់លៀង​មួយ​ទៀតផង ។​ ​អូឡាំពិក​កម្ពុជា បានប្រកាស​ពី​ការជួយ​សម្រាល​បន្ទុក របស់​រដ្ឋាភិបាល តាមរយៈ​ការស្វែងរក​ការឧបត្ថម្ភ ពី​ផ្នែក​ឯកជន​នានា​ក្នុងស្រុក ។

ជាមួយនឹង​មហាសន្និបាត​នេះ កម្ពុជា​នឹង​ប្រកាសប្រាប់​សមាជិក​-​ភ្ញៀវ​ដែល​ចូលរួម​ទាំងអស់ ពី​ការទទួលយក​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា SEA Games លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខនេះ ៕2