យើង​នាំគ្នា​ជួយ​ទ្រទ្រង់​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម​

0

 ភ្នំពេញ ៖កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៤ កាកបាទក្រហមកម្ពុជា បានប្រារឰ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​១៥១​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ក្រោម​ប្រធានបទ “​ខ្ញុំ​និង​

កាកបាទក្រហម​” ជាមួយនឹង មោទនភាព​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្នុងការ​សម្រេច​គោលដៅ​និង​សមិទ្ធផល​ធំៗ​ជាច្រើន​ក្នុង​ក្របខណ្ឌ មនុស្សធម៌ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ និង​ជំនឿ​សាសនា​ឡើយ ។​ ​

ពិធី​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតី ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​, តំណាង​សហព័ន្ធ​អន្ដរជាតិ​កាកបាទក្រហម ប្រចាំ​ភូមិភាគ​, សមាជិក សមាជិកា កាកបាទក្រហមកម្ពុជា​, សមាជិក​រាជ រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា សប្បុរស ជន​ដៃគូ​សហការ​និង​យុវជន​ស្ម័គ្រ​កាក បាទ​ក្រហម​កម្ពុជា​ជាច្រើន​ពាន់​នាក់ ។​

​លោកស្រី អាន ឡឺ​ក្លែ​រ ប្រធាន​សហ ព័ន្ធ​អន្ដរជាតិ​នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ប្រចាំ​ភូមិភាគ​អាស៊ី អាគ្នេយ៍​បានឱ្យដឹងថា ប្រធានបទ​ឆ្នាំនេះ គឺ​បានបង្ហាញ​ពី​ស្មារតី​ប្រជាពលរដ្ឋ និង សប្បុរសជន​ទាំងឡាយ​ជា​កាកបាទក្រហម កម្ពុជា ។ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ក៏ដូចជា​កាលា​នុ​វត្ដ​ភាព​ដ៏​ថ្លៃថ្លា​មួយ​ដើម្បី​អបអរសាទរ អ្វីដែល យើងទាំងអស់គ្នា​បានធ្វើ​ក្នុងនាម​កាក បាទ​ក្រហម​អឌ្ឍចន្ទ​ក្រហម​នៅ​ទូទាំង ពិភពលោក ។

ក្រោម​ប្រធានបទ “​ខ្ញុំ និង​កាកបាទក្រហម​” សម្រាប់​ឆ្នាំនេះ យើងទាំងអស់គ្នា​ទទួល​ស្គាល់​ពី​អានុភាព នៃ​ការជួយ​គ្នា​ទៅវិញទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុងស្ថានភាព​អាសន្ន​និង ជួយ​គាំទ្រ គ្នា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្ដរ ជាតិ​មាន​ប្រ​វ​ត្ដិ​យូរលង់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​បាន​ចូលរួម​ផ្នែក​តូច​មួយ​នៃ​ប្រ​វ​ត្ដិ​នេះ​។​ប្រជាជន​កម្ពុជា​ដំបូង​ដែល ខ្ញុំ​បាន ជួប​គឺជា​អ្នករស់នៅ​ក្នុង​ជំរំ​នៃ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​១៩៨០ ។

ក្រោយមក​នៅ​ឆ្នាំ ១៩៨៩​ខ្ញុំ​មានឱកាស​បើក​ការិយាល័យ នៅ​កម្ពុជា​ក្នុង​ខេត្ដ​បាត់ដំបង និង​ស្រុក មង្គលបុរី​ដែលជា​កន្លែង​ដែល​ក្រុម​គ្រូ ពេទ្យ​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ កាកបាទក្រហម​បានផ្ដល់​ការគាំទ្រ​ដល់ មន្ទីរពេទ្យ​នៅ​ទីនោះ​អស់​រយៈពេល​ជា ច្រើន​ឆ្នាំ ។​ ​ក្នុង ឱកាស​នោះដែរ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា​បាន​ថ្លែង​ទៅកាន់​អង្គ​មិ​ទ្ទិញ​ថា ទិវា​ពិភពលោក​កាកបាទ ក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​លើក​ទី​១៥១ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​

២០១៤​នេះ ជា ឱកាស​មួយ​ដែល​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ទាញយក​ចិ​ត្ដ​ទុកដាក់​ជា​សកល​ទាំងមូល ជាពិសេស​ក្នុង​មជ្ឈដ្ឋាន ថ្នាក់ដឹកនាំ​ដោយ​បញ្ជាក់​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ចំពោះ​ការខិតខំ ប្រឹងប្រែង របស់​យុវជន អ្នក​ស្ម័គ្រចិត្ដ​វ័យក្មេង របស់​ចលនា​ដែល​បាននិងកំពុង​បំពេញ ការងារ​យ៉ាងសកម្ម​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការពុះពារ ជម្នះ រាល់​ការលំបាក​និង​បញ្ហា​ប្រឈម​ជា សកល​ទាំងឡាយ​ដែល​បាន​បង្កឡើង​ដោយ ភាពក្រីក្រ ទំនាស់ អំពើហិង្សា ចំណាក ស្រុក ជំងឺឆ្លង​រាតត្បាត​នានា ការ​រើស អើ​ង​និង​ប​ប្រែ​ប​ម្រួ​ល​អាកាសធាតុ ។​ ​ជំនួសមុខ ឱ្យ​

គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​សាខា មន្ដ្រី បុគ្គលិក សមាជិក សមាជិកា អ្នក​ស្ម័គ្រចិត្ដ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​សូម​ក្រាបថ្វាយបង្គំ​ទូល​ពី​ចម្ងាយ​នូវ​ព្រះ មហាករុណា​ទិ​គុណ​ដ៏ ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី​ព្រះវររាជ មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិ​ត្ដិ​យស​កាក បាទ​ក្រហម​កម្ពុជា​ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត​ដែល​តែងតែ​ផ្ដល់នូវ​ព្រះ រាជូបត្ថម្ភ​គាំទ្រ​យ៉ាង​ធំធេង​ដល់​

កាកបាទក្រហមកម្ពុជា​ក្នុងនោះ​មាន​ទាំង ព្រះ រាជូបត្ថម្ភ​ព្រះរាជ​ទ្រព្យ​ប្រចាំខែ​ចំនួន​១ ពាន់​ដុល្លារ​និង​ប្រចាំត្រីមាស​ចំនួន​៣ ពាន់​ដុល្លារ​របស់​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ​និង​ព្រះ​រាជូបត្ថម្ភ​ជាច្រើន​ទៀត​នៅក្នុង​ឱកាស​សំខាន់ៗ ផ្សេងៗ​ទៀត​។​ ​ជាក់ស្ដែង ក្នុង​ទិវា​ពិភពលោក​នេះ កាកបាទក្រហមកម្ពុជា​ព្រះករុណា​ព្រះ មហាក្សត្រ​ជា​អម្ចាស់​បាន​ព្រះ​រា​ជូ​ត្ថ​ម្ភ​ចំនួន ១​ម៉ឺន​ដុល្លារ និង​សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះប្រធាន​កិ​ត្ដិ យស​កាកបាទក្រហមកម្ពុជា​ព្រះ​រាជូបត្ថម្ភ​ចំនួន​១​ម៉ឺន​ដុល្លារ ។

លើសពីនេះទៅទៀត ព្រះករុណា​ព្រះមហាក្សត្រ​ជីវិត​តម្កល់ លើ​ត្បូង​តែងតែ​យាងចុះ​ដោយផ្ទាល់​ព្រះអង្គ​សាកសួរ​សុខទុក្ខ​និង​ញំនាំ​យក ព្រះ រាជអំណោយ​ចែកជូន​ប្រជានុរាស្ដ្រ​ក្រីក្រ​នៅ​តំបន់​ជនបទ​ឆ្ងាយ​ដាច់ស្រយាល ក្នុង​ទូទាំងប្រទេស​ដើម្បី​ជួយ​សម្រាលទុក្ខ លំបាក​របស់​កូនចៅ​ព្រះអង្គ ។​ ​សម្ដេច កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាក បាទ​ក្រហម​កម្ពុជា​ក៏បាន​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត​ចំពោះ​សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ដែល ជា​សប្បុរស​ជនជាតិ​អន្ដរជាតិ​ដៃគូ​សហ ប្រតិ​ប​ត្ដិ​ការដែល​តែងតែ​ចូលរួម​ក្នុង មិ​ទ្ទិញ​អបអរសាទរ និង​ជានិច្ចកាល​តែង រួម​

កម្លាំង​សាមគ្គីភាព​ជួយ​ដល់​ជន​រង គ្រោះ​ដោយ​កត្ដា​ផ្សេងៗ​តាមរយៈ​កាក បាទ​ក្រហម​កម្ពុជា​ដែល​នេះ​ជាការ​ផ្ដល់ នូវ​ក្ដីសង្ឃឹម​និង​ភាពកក់ក្ដៅ​ដល់​ប្រជា ពលរដ្ឋ​គ្រប់រូប ។ ជាពិសេស​ចាស់ជរា​គ្មាន ទីពឹង ស្ដ្រី​មេម៉ាយ កុមារកំព្រា និង​អ្នក រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​។​ ​សម្ដេច បាន​បញ្ជាក់ថា កាកបាទ ក្រហម​កម្ពុជា​នៅបាន​ចែករំលែក​ថវិកា​របស់​ខ្លួន​ដើម្បី​ជួយ​ដល់ មន្ទីរពេទ្យ​គន្ធ បុ​បា្ព​នៅ​ឆ្នាំ​២០១២ ចំនួន​១​លាន​ដុល្លារ និង​នៅ​ឆ្នាំ​២០១៣ ចំនួន​១​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​

២០១៤​នេះ​កាកបាទក្រហមកម្ពុជា​នឹង​ជួយឧបត្ថម្ភ​ចំនួន​១​លាន ដុល្លារ ទៀត​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព ។ សម្រាប់ ឆ្នាំ​២០១៤​នេះ កម្ពុជា​បាន​ប្រឈម​បញ្ហា មួយចំនួន​ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ ជំងឺឆ្លង​ផ្សេងៗ គ្រោះមហន្ដរាយធម្មជាតិ គ្រោះថ្នាក់​ចរាចរណ៍ គ្រឿងញៀន គ្រឿង ស្រវឹង ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល ចាំបាច់​កាកបាទក្រហម​កម្ពុជា​ត្រូវ​បង្កើន កិច្ចសហប្រតិបត្ដិការ​ឱ្យ​កាន់តែ​ល្អ ប្រសើរ​ថែមទៀត​ជាមួយ​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​

វិស័យ​ឯកជន​ក្នុងការ​អនុវត្ដ​ការងារ របស់ខ្លួន​នៅ​គ្រប់លំដាប់​ថ្នាក់​ចាប់ពី ថ្នាក់ជាតិ​ដល់​ថ្នាក់មូលដ្ឋាន​ក្នុងការ​ផ្ដល់ សេវា​និង​សម្របសម្រួល​ការងារ​ជួយ ជនរងគ្រោះ​និង​បន្ដ​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ។​ ​មាន ប្រសាសន៍​សំណេះសំណាល​នា ឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​បានលើកឡើង​អំពី​ការរីកចម្រើន​ដែល​កាកបាទក្រហមកម្ពុជា បាន​ជម្នះ​កន្លងមក ។ សម្ដេច​តេ​ជោ​បាន​យក ឱកាស​នេះ​ថ្លែង​ការកោតសរសើរ​ដល់ មន្ដ្រី​កាកបាទក្រហម​គ្រប់​ជាន់ថ្នាក់​អ្នក​ស្ម័គ្រចិត្ដ​កាកបាទក្រហម ព្រះសង្ឃ និង អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​ខិតខំ រួម​កម្លាំង​សាមគ្គី​ក្នុងការ​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នា​រយៈពេល បន្ដបន្ទាប់ ។ ជា​រៀងរាល់ឆ្នាំ​យើង​បាន​ជួប ជុំគ្នា​នៅទីនេះ​យើង​បាន​រួមគ្នា​ដើម្បី​ធ្វើ

សកម្មភាព​មនុស្សធម៌ ។​ កាកបាទក្រហមកម្ពុជា​មានការ​រីក ចម្រើន​យ៉ាងខ្លាំង​ក្រោយ​ពេលដែល​កាកបាទក្រហមកម្ពុជា​តា​មរយៈ​ការផ្ដល់ អំណាច និង​លទ្ធភាព​ដល់​សាខា និង អនុសាខា​ដើម្បី​ងាយស្រួល​ក្នុង​ការចុះ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទាន់ពេល វេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ បំផុត ។ ក្រៅពីនោះ​កាកបាទក្រហម កម្ពុជា​បានធ្វើ​ជា​សេនាធិការ​ដ៏​មាន ប្រសិទ្ធភាព​ខ្ពស់​របស់​អាជ្ញាធរ​សាធារណៈ​និង​បាន​ឆ្លើយតប​ភ្លាមៗ​ជាមួយ គ្រោះ មហន្ដរាយ​ផ្សេងៗ ។​

​សម្ដេច​តេ ជោ​បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ដែល​បាន​បណ្ដាលឱ្យមាន​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម​ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​និង​ការ ចូលរួម​ពី​សប្បុរសជន​ថែមទៀត​ដើម្បី​ជួយ​ដល់ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​គ្រោះធម្មជាតិ​ផ្សេងៗ ។ សម្ដេច​បាន​ថ្លែង​ការ កោតសរសើរ​របស់​ក្រុមយុវជន​ស្ម័គ្រ ចិ​ត្ដ​កាកបាទក្រហម​ដែល​បានធ្វើ​កំពុង ធ្វើ​និង​បន្ដធ្វើ​ដើម្បី​វឌ្ឍនភាព​សង្គម​។ ប្រទេស​កម្ពុជា​យើង​បានធ្វើ​ដំណើរ​បោះ ជំហាន​មួយ​យ៉ាង​ឆ្ងាយ ។ ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ​កាកបាទក្រហមកម្ពុជា​ផ្ដោត​សកម្មភាព​ទៅលើ​យុវជន​ក្នុងនោះ សកម្មភាព​ជាក់ស្ដែង​បានបង្ហាញ​នៅ​ឆ្នាំកន្លងមក​យុវជន​បានធ្វើ​ការងារ សង្គម ជាច្រើន ក្នុងនោះ​មានការ​ចុះ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ការងារ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ដ មិ​ត្ដ​អប់រំ​មិ​ត្ដ និង​ការងារ សង្គម​ជាច្រើន​ទៀត ។ ​សម្ដេច​តេ ជោ​បាន​បញ្ជាក់ថា មាន​បញ្ហា​ជាច្រើន​ដែល​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​ក្នុងនោះ​មាន​បញ្ហា គ្រោះធម្មជាតិ និង​ការកាត់បន្ថយ​អត្រា​ស្លាប់​រវាង​មាតា នឹង​ទារក​និង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ដែលជា​បញ្ហា​ត្រូវ​រួម គ្នា​ដោះស្រាយ​ពី​សំណាក់​យុវជន​ទាំងអស់ ។​ ​

សម្ដេច បញ្ជាក់ទៀតថា គ្មាន​អ្នកណា ម្នាក់​មក​ចូលរួម​ជាមួយ​កាកបាទក្រហម កម្ពុជា​នៅពេលដែល​យើង​ចាយប្រាក់ កាស​មិន​ចំ​ទិសដៅ គ្មាន​តម្លាភាព និង​គណនេយ្យភាព​នោះទេ​។​កាកបាទក្រហមកម្ពុជា​បាន​បង្កើត​ទំនុក​ចិ​ត្ដ​កាន់តែ ខ្លាំង មិន​ត្រឹមតែ​ក្នុងប្រទេស​ទេ ។​ ​សម្ដេច បាន​ថ្លែងអំណរគុណ​ចំពោះ សប្បុរសជន​នានា​និង​ដៃគូ​សហការ​មិន​ថា​និន្នាការ​នយោបាយ​បែបណា​នោះទេ ដែល​បាន​ចុះជួយ​ប្រជាពលរដ្ឋ​នានា​តាម​មូលដ្ឋាន​ដោយផ្ទាល់ និង​តាមរយៈ​កាកបាទក្រហមកម្ពុជា ។

សម្ដេច​ក៏បាន​ថ្លែង អំណរគុណ​ផងដែរ​ដល់​កាកបាទក្រហម កម្ពុជា​ដែល​បានផ្ដល់​ថវិកា​ដល់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា ។​ ​បន្ទាប់ មក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន អញ្ជើញ​ទទួល​ថវិកា​ពី​សប្បុរស​ជនជាតិ អន្ដរជាតិ​និង​ដៃគូ​សហការ​សម្រាប់​ទ្រទ្រង់ សកម្មភាព​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​នៅ​ឆ្នាំ​២០១៤​បន្ដទៀត​ដែល​ទទួល បាន​ថវិកា​ជាង​១៤.៣៦០.៩៩៧​ដុល្លារ និង​ទស្សនា​ពិព័រណ៍​រូបថត​សកម្មភាព របស់​កាកបាទក្រហម​កម្ពុ​ជានា​រយៈពេល​កន្លងមក ៕ –img_9388