អំពាវនាវ​ពលករ​ធ្វើការ​ក្នុងស្រុក​ក្នុង​ខួប​អនុសាវរីយ​លើក​ទី​១២៨​ទិវា​ពលកម្ម​អត្តរ​ជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ​ពួក​មន្ត្រី​អាជ្ញាធរ​ដែនដី និង ជំនាញ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ អំពាវ​ដល់​ពល​ករក​ម្ពុ​ជា​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ខេត្ត​និង​ប្រទេស អោយអស់​លទ្ធភាព​មុននឹង​ប្រថុយប្រថាន​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ នៅក្រៅ​ប្រទេស ដែល​គ្មាន​ការធានា​លក្ខ​ខ័​ណ្ឌ​ការងារ ។​ ​

សារ​ទាំងនេះ​ចេញពី ពិធី​ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី​១២៨ ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ដែល​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តបន្ទាយមានជ័យ​ធ្វើ​នៅ ភោជនីយដ្ឋាន​ស្ទឹងសែន ក្រុង​សិរីសោភ័ណ កាលពី​ថ្ងៃទី ៩ ឧសភា ។​ ​ចំពោះមុខ​អ្នកចូលរួម​ជាង​៥០០​នាក់ ពី​សមាសភាព​ចម្រុះ​រួមទាំង​និ​យោ​ជិ​ក​និង​និយោជក លោក លឹម សុ​ថេត ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​: ឆ្លើយតប​តម្រូវការ​ព​លកម្ម​របស់​រោងចក្រ ឧស្សាហកម្ម​ក្នុង​ខេត្ត​និង​ក្នុងប្រទេស មន្ទីរ​និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ត​បើក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រោម​គម្រោង​មូលនិធិ​ពិសេស​សម្ដេច​តេ​ជោ លើ​ជំនាញ​កាត់ដេរ កុំព្យូទ័រ បសុសត្វ វារីវប្បកម្ម ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​កែច្នៃ ផលិត​កសិកម្ម ធ្វើ​ឡ​ជីវៈឧស្ម័ន ។

យុវជន​អត់​ឱកាស​រៀន​នៅ​ឧ​ត្ត​មសិ​ក្សា និង​ជន​ងាយ​រងគ្រោះ​អោយបាន​ចូលរៀន​វគ្គ ។​ ​លោក លឹម សុ​ថេត បន្តថា​: ចំពោះ​រោងចក្រ ឧស្សាហកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ៣ ក្នុង​ខេត្ត​ត្រូវការ​កម្លាំង​ពលកម្ម​ជាច្រើន ។ ឯ មន្ទីរ​បន្ត​ពង្រឹង​នូវ​វិស័យ​ការងារ , វិស័យ​បណ្ដុះបណ្ដាល​និង​ការអនុវត្ត​ច្បាប់​ស្ដីពី​របប​សង្គម ។​ ​លោក អ៊ុំ​.​រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ នាំ​

ខ្លឹមសារ​នៃ​សារលិខិត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ជូន​អ្នកចូលរួម​ជ្រាប ក្នុងនោះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​លើ​វិស័យនេះ ៧​ចំនុច ក្នុង​បំនង​ទាមទារ​អោយមាន​ការកែលម្អ​លក្ខ​ខ័​ណ្ឌ​ការងារ​និង ជីវភាព​ប្រជា​ពលករ ។​ ​

លោក អ៊ុំ រាត្រី បន្តថា​: ជាក់ស្ដែង​ក្នុង​ខេត្ត​ដែលមាន​រោងចក្រ ឧស្សាហកម្ម ១​ចំនួន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ ។ ក្នុងនោះ រោងចក្រ​កាត់ដេរ ២ កន្លែង​ក្នុង​សួន​ឧស្សាហកម្ម​ស៊ីសូផុន​(SIP) ក្រុង​សិរីសោភ័ណ​ខ្វះ​ពល​ការិនី ពលករ រាប់ពាន់នាក់ ពេល​ខ្លួន​ដំណើរការ​ហើយ​នោះ ។ ហេតុនេះ​ពលករ​កុំ​ប្រថុយ ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ថៃ​ដែល​ពិបាក​ធានា​លក្ខ​ខ័​ណ្ឌ​ការងារ​ហើយ​នាំគ្នា​មក​ពិនិត្យ​និង​ជ្រើសរើស​ការងារ​ទីនេះ ។​ ​

ដោយសារ ទិវា​ពលកម្ម​នេះ​ជា​ថ្ងៃ​ឈប់សម្រាក​របស់​ជាតិ ១​ដែរ មន្ទីរ​ការងារ​ខេត្តបន្ទាយមានជ័យ បានរៀបចំ​ការកំសាន្ត​លាយ​នឹង​ល្បងប្រាជ្ញា​ឆ្លើយ​សំនួរ​យក​រង្វាន់​ជូន និ​យោ​ជិ​ក កម្មករ និស្សិត សិស្ស ដែល​ចូលរួម ៕ ដោយ លោក ឃិន គ​ន្ធា​ ​photo2 photo3 photo1