​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល ដឹកនាំ​កម្លាំង​ចុះ​ជួសជុល​ស្ពាន​ឈើជូន​ប្រជាពលរដ្ឋ ឃុំ​ម្សាក្រង

0

​ខេត្តកំពង់ធំ ៖ ក្រោម​ការដឹកនាំ​របស់​គណៈ​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ផ្សាភ្ជាប់​នូវ​ចំណងមិត្តភាព រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ និង​កិច្ចសហការ​ជួយ​មួយ​អាជ្ញាធរ ដើម្បី​បំរើ​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ ។​ ​

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី ១១ ខែ មេសា​ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តកំពង់ធំ និង​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ​នាំយក​ឈើ ទៅ​ជួសជុល​ស្ពានឈើ​មួយកន្លែង ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម មិនអាច​ប្រើការ​បាន ស្ថិតនៅ​ភូមិ កំពង់​ប្រដម ឃុំ​ម្សាក្រងត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល បាន​បញ្ជាក់ថា ស្ពានឈើ​នេះ មាន​អាយុកាល​ជាង​២០​ឆ្នាំ​ហើយ ដែល​បាន​សាងសង់​អំពី​ឈើ រហូតមកដល់​ពេលនេះ ស្ពានឈើ​នេះ​មាន​សភាព​ចាស់ មិនអាច​ប្រើការ​បាន ដោយ យល់ថា​ស្ពានឈើ​នេះ មាន​សារៈសំខាន់ ក្នុងការ​ចរាចរ ដឹកទំនិញ​កសិកម្ម ឧស្សាហកម្ម និង​ផលិតផល​នានា និង​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ទើបបាន​នាំយក​ឈើ​ទាំងនេះ មក​ជួសជុល​ស្ពាន​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ។​ ​

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា ស្ពានឈើ​នេះ​ត្រូវបាន​ដាក់សំណើរ​ស្នើរ​សុំ ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​ឆ្នាំ ២០១២ ដែលមាន​ការសម្រេច​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ម្រោ​ង​សាងសង់​ស្ពាន​នេះ​មិនទាន់ ឃើញ​ធ្លា​ក់មក​នោះទេ ព្រោះ​នៅក្នុង​គម្រោង​គឺ កសាង​ស្ពានថ្ម ក្នុងនោះដែរ​ក៏​សូម​សំណូមពរ ដល់​សម្តេចនាយក​រដ្ឋមន្ត្រី​ជួយ ជំរុញ​កា​សាងសង់​ស្ពាន​និង ផ្លូវ​នេះ​ព្រោះ​ជាការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​ទាំង​រដូវវស្សា និង​រដូវប្រាំង​។​ ​ ​Image7 Image8 Image9 Image10 Image11