នគរបាលខេត្តបន្ទាយមានជ័យនឹងចេញប្រតិបត្តិអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកថ្មីនៅថ្ងៃដំបូងឆ្នាំ២០១៦

0

​បន្ទាយមានជ័យ ៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអោ​យមានប្រសិទ្ធភាពក្នុងការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកថ្មី បានកំណត់គោលដៅប្រតិបត្តិការណ៍រួចជាស្រេច សម្រាប់អនុវត្តន៍ ការផាកពិន័យលើអ្នកប្រើយានយន្តល្មើសច្បាប់ និងមិនគោរពច្បាប់ចរាចរ ចាប់ពីIMG_5171ថ្ងៃទី០១ មករា ២០១៥ ដោយពុំមានការយោគយល់ស្គាល់គ្នា ឬមិនស្គាល់គ្នាឡើយ ។​នេះបើតាមការលើកឡើងរបស់លោក ក្នុងពិធីគោរពទង់ជាតិនាដើមសប្តាហ៍ចុងក្រោយនៃខែធ្នូ កន្លងទៅនេះ ។
​លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ចាក់ទៀតថា តាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តមអគ្គស្នងការនគរបាលជាតិ លើការអនុវត្តច្បាប់ចរាចរផ្លូវគោកថ្មី លោកបានត្រៀមកម្លាំងប្រតិបត្តិការណ៍រួចជាស្រេច ទៅតាមគោលដៅចំនួន៤ លើកំណាត់ផ្លូវជាតិ លេខ៥មានពីគោលដៅ លេខ៥ និងលេខ៥៦ ដែលគោលដៅទាំង៤ចំនុចខាងលើ សុទ្ធតែដឹកនាំដោយស្នងការរងមួយរូប និងក្រោមការសហការណ៍ពីកម្លាំងអធិការ៤ស្រុក-ក្រុងនៃគោលដៅនីមួយ ៗ ។​ជាមួយនិងការចុះប្រតិបត្តិការណ៍នេះ លោកបានអោយកម្លាំងជំនាញ និងអធិការតាមគោលដៅត្រៀមខ្លួន និងសំភារៈប៉ាណូជាតារាងផាកពិន័យ អោយបានគ្រប់គ្រាន់ ហើយធ្វើយ៉ាងណាទន់ភ្លន់និងម៉ឺងម៉ាត់ ។​សម្រាប់ការអនុវត្តនេះ ក្នុងមួយគោលដៅគឺចែកចេញជា៤ក្រុម គឺក្រុមត្រួតពិនិត្យ ក្រុងពិនិត្យបទល្មើស ក្រុមសរសេរប័ណ្ណផាកពិន័យ និងក្រុមទទួលលុយផាកពិន័យ ។​ច្បាប់ចរាចរថ្មីនេះមានលក្ខណៈតឹងរឹងជាងច្បាប់ចាស់ ដូច្នេះក្នុននាមនគរបាលទាំងអស់ ត្រូវអនុវត្តន៍អោយបានទៅតាមច្បាប់មុននឹងអនុវត្តន៍ទៅលើអ្នកដទៃ ។ និយាយជារួមគឺបើកបរពាក់មួកសុវត្ថិភាព ជិះម៉ូតូត្រូវមានប័ណ្ណបើកបរ ម៉ូតូមានគ្រប់បច្ចេកទេស បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ៕IMG_5170 FullSizeRender FullSizeRender (1)