ផ្ទះជួល​បន្ទប់​ចំនួន​២​ខ្នង ត្រូវបាន​ព្រះ​អគ្គី​លេប​ត្របាក់​ទាំងស្រុង​បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់

0

សៀមរាបៈ​ហេតុ​ការ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំង​កណ្តាល​អា​ធ្រា​ត ដែល​បណ្តាលមកពី ស្ត្រី​ម្នាក់​បាន​ស្លាប់ នៅក្នុង​អណ្តាត ភ្លើង ខណៈពេលដែល​ស្ត្រី​វ័យ​ចំណាស់​ដែលជា​ជនរងគ្រោះ​នេះ មាន​ជំងឺ​ប្រចាំកាយ ហើយ​កំពុងតែ​សម្រាក​ព្យាបាល ហើយ​ក៏បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ហេតុ​ការ​ភ្លើង​ឆេះ​ផ្ទះ​តែម្តង​។​
​ព្រះ​អគ្គី​បាន​លេប​ត្របាក់​ផ្ទះមួយ​ខ្នង កណ្តាល​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ១២.៣០​នាទី ស្ត្រី​ម្នាក់​បាន​ស្លាប់ ក្នុង​ចំណី​ព្រះ​អគ្គី​ក្នុង​វ័យ​អាយុ ៤៥​ឆ្នាំ ស្ថិ​នៅ​ភូមិ មណ្ឌល​៣ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប សម្រាប់​ម្ចាស់ផ្ទះ​រងគ្រោះ មានឈ្មោះ ប៊ុន វ​ទ្ធី ភេទ​ប្រុស អាយ​៤៨​ឆ្នាំ និង​ប្រព​ន្ឋ​ឈ្មោះ សំណាង វ​ណ្ណះ អាយុ ៤០​ឆ្នាំ រង​ការខូចខាត ម៉ូតូ​៧​គ្រឿង លុយ​៧០០០​ដុល្លា កង់​២ ទូរទស្សន៍ ៤​គ្រឿង និង​សម្ភារៈ​ជាច្រើន​ទៀត នៅពេលនេះ​សមត្ថកិច្ច​ពុំទាន់​សរុប​នូវ​ការខូចខាត​នោះទេ​។​
​លោក​វរៈសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ កើតឡើង​គឺ​ដំបូង​ភ្លើង​បាន​ឆាបឆេះ​ចេញពី ខ្ទម​របស់លោក យាយ ម្នាក់​ដែល​កំពុង​តែមាន​ជំងឺ ទើប​បណ្តាល​ឲ្យ​ភ្លើង ឆាបឆេះ​រាលដាល​ដល់ផ្ទះ​ដែល​នៅជាប់​គ្នា ដែល​បាន​សាងសង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង ២​ល្វែង ដែលមាន​ទំហំ ២០​ម​និង​ទទឹង ៧​ម
បាន​ធ្វើជា​បន្ទប់​ជួល​ចំនួន ១០​បន្ទប់ ទើប​បណ្តាល​ឲ្យ​ភ្លើង​អាច​ឆាបឆេះ​ទាំងស្រុង ដោយសារតែ​រថយន្ត​ពន្លត់អគ្គីភ័យ ពុំ​អាច​ចូលទៅ​ពន្លត់​បាន បណ្តាលមកពី​ផ្លូវ​តូចចង្អៀត​ពុំ​អាច​ចូលទៅ​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទេ នៅក្នុង​ហេតុការណ៍ ភ្លើង​ឆេះ​ផ្ទះ​២​ខ្នង​នេះ ត្រូវបាន​អ្នកជិតខាង​ប្រាប់​ឲ្យ​ដឹងថា ស្ត្រីជន​រងគ្រោះ​មានឈ្មោះ ផង់ គឹម​ព្រ​ង ភេទ​ស្រី ៤៥​ឆ្នាំ ត្រូវបាន​ស្លាប់​ក្នុង​ចំណី​ភ្លើង​ក្នុង​ខ្ទម​កំ​សាត់ មានមុខ​របរ​រើស​អេតចាយ និង​បោស​សំរាម​នៅ​មន្ទីរ​ពេ​ទ្ត​ខេត្តសៀមរាប បច្ចុប្បន្ន​រស់នៅ​ជាមួយ​ស្វាមី មានកូន​៣​នាក់ រស់នៅ​ជា​អុំ​ស្រី បែក​ពី​លោកយាយ​និង​លោកតា នៅក្នុង​មានកូន​នៅ​ជាមួយ មាន​ជីវភាព​ក្រីក្រ បាន​ព្រឹក​ខ្វះ​ល្ងាច ។​
​ដោយ ប៊ុន រដ្ឋា
Image6 Image5 Image4 Image3 Image2 Image1