ច្បាប់ចរាចរណ៍ថ្មីអ្នកបើកបររថយន្តដឹកកម្មកររាប់សិបនាក់រាល់ថ្ងៃគ្មានបណ្ណ័ បើកបរមិនត្រូវលើកលែងអោយឡើយ

0

ខេត្តកំពង់ឆ្នាំង៖  ច្បាប់ចរាចរណ៍ថ្មីអ្នកបើកបររថយន្តដឹកកម្មកររាប់សិបនាក់រាល់ថ្ងៃគ្មានបណ្ណ័បើកបរគឺជាគ្រោះថ្នាក់បំផុត មិនត្រូវលើកលែងអោយឡើយ  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងប្រធានគណៈកម្មាការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត បានថ្លែងបែបនេះIMG-20151230-WA0003នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រិត្យលេខ៨៥អនក្រ.បក និងនុក្រិត្យលេខ៨៦អនក្រ.បក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដល់ប្រធានអង្គភាពជុំវិញខេត្ត និងលោកអភិបាលស្រុកគ្រប់ស្រុក នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងសា លាខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបន្តថា៖ កន្លងមកនៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាចកម្មកររោងចក្ររាប់សិបនាក់បានរងរបួសដោយសារអ្នកបើកបររថយន្តដឹកកម្មករគ្មានបណ្ណ័បើកបរ និងនៅមានអ្នកបើករថយន្តដឹកកម្មករជាច្រើនអ្នកទៀតអត់បណ្ណ័បើកបរដូចគ្នានេះ ដែលជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ដល់កម្មករ ហើយលោកអភិបាលស្រុកនិងសមត្ថកិច្ចនគរបាលស្រុកក៏មិនបានដឹងបញ្ហានេះ។
ដូច្នេះក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះតទៅ អ្នកបើកបររថយន្តគ្មានបណ្ណ័បើកបរនិងមិនត្រូវលើកលែងអោយឡើយ ពិសេសគឺអ្នកបើករថយន្តដឹកកម្មករ។ឯកឧត្តមបានដាក់ចុះផែនការដល់អាជ្ញាធរស្រុកត្រូវក្តាប់ស្ថិតិយានយន្តគ្រប់ប្រភេទនៅក្នុងស្រុកអោយបាន គឺមានស្លាកលេខ អត់ស្លាកលេខ និងអត់ពន្ធប៉ុន្មានគ្រឿង កិច្ចការងារនេះត្រូវណែនាំលោកមេភូមិនិងប្រជាការពារភូមិជាអ្នកចុះស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងអនុវត្តច្បាប់ចរាចរណ៍។លោក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់និងចរាចរណ៍ខេត្ត បានបញ្ជាក់អោយដឹងថា៖ ច្បាប់ចរាចរណ៍ថ្មីការផាកពិន័យខុសពីច្បាប់ចាស់គឺ នៅពេលសមត្ថកិច្ចតាមគោលដៅផាកពិន័យគឺត្រូវសរសេរបណ្ណ័ពិន័យរួចហើយ តម្រូវអោយម្ចាស់យានយន្តកា ន់បណ្ណ័ពិន័យទៅបង់ប្រាក់នៅអធិការដ្ឋាននគរបាលក្រុងស្រុកនោះ ដោយកំណត់ការបង់ប្រាក់រយះពេល
៧ថ្ងៃ លើសពី៧ថ្ងៃដល់១ខែត្រូវពិន័យគុណនិង២ដង លើសដល់៦០ថ្ងៃត្រូវពិន័យគុណនិង៣ដង លើសដល់៩០ថ្ងៃគឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅក្នុងកិច្ចប្រជុំនេះលោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានអានអនុក្រិត្យលេខ៨៦អនក្រ.បក ស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះគ្រប់ប្រភេទ ហើយលោក ឡុច វណ្ណារ៉ាស្នងការរងខេត្ត បានអានអនុក្រិត្យលេខ៨៥អនក្រ.បក ស្តីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចណ៍ផ្លូវគោក ជូនប្រធានអង្គភាពទាំងអស់ស្តាប់ និងក៏បានចែកចាយអនុក្រិត្យទាំងនោះដល់គ្រប់ប្រធានអង្គភាពជុំវិញខេត្ត និងលោកអភិបាលស្រុកគ្រប់ស្រុកផងដែរ។ឯកឧត្តម ឈួរ ច័ន្ទឌឿន បានណែនាំដល់ប្រធានអង្គភាព និងលោកអភិបាលគ្រប់ស្រុកទាំងអស់ពេលវិលទៅវិញសូមយកអនុក្រិត្យនេះទៅផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងក្រុងស្រុកខេត្ត និងក្រុមគ្រួសារខ្លួនអោយបានជ្រួតជ្រាប ដើម្បីចូលរួមគោរព និងអនុវត្តច្បា ប់ចរាចរណ៍ថ្មីអោយទទួលបានជោគជ័យ។ ឯកឧត្តមក៏បានផ្តាំផ្ញើផងដែរ ដល់មន្ត្រីរាជការទាំងអស់ពិសេសសមត្ថកិច្ចអ្នកអនុវត្តច្បាប់ចរាចរណ៍ថ្មី ត្រូវតែធ្វើគំរូមុនគេក្នុងការគោរពច្បាប់ ដោយត្រូវតែលប់បំបាត់វប្បធ៌មអន្តរាគម និងបក្ខពួកនិយមអោយបាន៕DSC03153 DSC03148 DSC03147