​ក្រុមចោរ​ជំនាញ​ខាង​កាច់​សោក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​

0

ខេត្តស្វាយរៀងៈ ដោយមាន​ការចង្អុល​ដឹកនាំ បញ្ជា ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​ នគរបាល​ខេត្ត នៅ​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៤ នេះ កម្លាំង​ន​គេ​បាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហ​ ការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង បាវិត និង អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ បាន ចាប់​មុខសញ្ញា​ចោរលួច​កាច់​សោក​ម៉ូតូ​មួយក្រុម ១.​ឈ្មោះ ផាន់ វាសនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ២.​ឈ្មោះ សួន ណាក់

ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​ធ្វើស្រែ ទាំង ០២ នាក់​មាន​ទី​លំ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ៣.​ឈ្មោះ គាត ណូ​លីដា​ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ភូមិ​កណ្ដាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង រួមមាន​វត្ថុតាង​រថ​យន្ដ​ម៉ាក​កាមរី​ឆ្លាម សេរី​ឆ្នាំ ២០០០ ពណ៌​ទឹកប្រាក់ ០១ គ្រឿង ម៉ូតូ ០២ គ្រឿង ខ្នោះដៃ ០១ គូ​

សោ​ក្សៀ ០១ សោ​ស៊ក​សម្រាប់​កាច់ក ០១ ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​New Picture (2) New Picture (3) New Picture (4) New Picture New Picture (1)