ជនសង្ស័យ​ម្នាក់ ដើរ​ទាក់​ឆ្កែ​ប្រជាពលរដ្ឋ​នៅ​យប់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​.

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​លួច​ឆ្កែ​ដោយ​ប្រើ​ម៉ូតូ​និង​ច្រម​មាត់​ឆ្កែ នៅ​ចំណុច​ស្ពាន​ចុង​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ឈ្មោះ​នឿ​មIMG_0234 ហៃ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ព្រះ​ប្រឡាយ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទាក់​ឆ្កែ របស់​ប្រជាពលរដ្ឋ​ឈ្មោះ​សោម ផល្លា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ហើយ​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃុំ​ទំនប់​ដាច់ ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​ទំនប់​ដាច់​ដើម្បី​សាកសួរ​។​សមត្ថកិច្ច​ប៉ុ​លិ​ស ប៉ុស្តិ៍​ទំនប់​ដាច់ បានអោយដឹងថា ជា​រៀងរាល់​យប់​តែងតែមាន​ជនសង្ស័យ ដើរ​លួច​នេះ ដើរ​លួច​នោះ មិនដែល​ខាន ទើប​នៅ​យប់​នេះ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ យើង​ពួនស្ទាក់​ចាំ ចាប់​តែម្តង ទើប​ឃើញ​ជនសង្ស័យ ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ប្រើ​ច្រម លួច​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ ហើយ​សមត្ថកិច្ច​យើង​ក៏​ចាប់​ឃាត់ខ្លួន​តែម្តង​។​នៅពេល​បច្ចុប្បន្ន សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕IMG_0235 IMG_0236 IMG_0237