​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ឧបត្ថម្ភ​ផ្ទះមួយ​ខ្នង​ជូន​ដល់​គ្រួសារ​ទីទាល់ក្ររ​ដែល​គ្មាន​ទីជម្រក​

0

​កំពង់ធំៈ គ្រួសារ​ទីទាល់ក្ររ​មួយ​គ្រួសារ មានកូន​នៅក្នុង​បន្ទុក​ចំនួន ១០​នាក់ បាន​ជួន​នូវ​វិបត្តិ​ក្រីក្ររ លំបាក​គ្មាន​ទីជម្រក​រស់នៅក្នុង​ខ្ទម​កំសត់ ត្រូវបាន​យកចិត្តទុកដាក់ ពី​សំណាក់​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ជំនួយការ​ស្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ប្រ​ត្តិ​បិ្ត​ក្រុម​ស​ម្ព័​ន្ឋ​យុវជន​សេនា​នាគ​បានប្រគល់​ភារៈកិច្ច​ឲ្យ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វាទ​ចំនួន ១៧​រូប ចុះទៅ​សាងសង់​លំនៅដ្ឋាន​ជូន​គ្រួ​សាត​ទីទាល់ក្ររ ។​
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន ព្រមទាំង​លោក កុល សុធា នាយរង​សេនាធិការ​និង លោក សៀង​ហុក​ឃាន់ មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន បាន​ដឹកនាំ​កម្លាំង​យោធិន​ចំនួន​១៧ នាក់​បាន​សាងសង់​ផ្ទះមួយ​ខ្នង​ដែលមាន​ទំហំ​៥​ម គុណ​៦​ម ធ្វើ​អំពី​ឈើ ប្រក​ស័ង្ខ​សី​ជូន​ដល់​គ្រួសារ​ទីទាល់ក្ររ ស្ថិតនៅ​ភូមិ​បឹង​លាស សង្កាត់​អូរ​កន្ឋរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​២០១៦ ឯកឧត្តម សោម ស៊ុន ថ្លែងអំណរគុណ ចំពោះ​ការឧបត្ថម្ភ​ថវិកា សម្រាប់​ការជួយ​សាងសង់​លំនៅដ្ឋាន​ជូន ពលរដ្ឋ​ក្រីក្រ ខណៈពេលដែល​គ្រួសារ​នេះ មានកូន​១០​នាក់ ហើយ​មាន​ជីវភាព​ក្រីក្ររ លំបាក​និង​ខ្វះខាត​ទីជម្រក ដើរ​ជ្រក​ក្រោម​សម្យាបផ្ទះ​អ្នក​ដ៏​ទៃ តែ​ពេលនេះ​គឺ​បានទទួល​ផ្ទះ​ថ្មី ដែលជា​ទឹកចិត្ត​របស់ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន​។​
​គ្រួសារ​ដែល​ទទួលបាន​ផ្ទះ​ថ្មី​ត្រូវ​បានដឹង​ឈ្មោះ​លោក នៅ ឆែ និង​ប្រពន្ធ គ្រួសារ​ទីទាល់ក្ររ បាន​ថ្លែងអំណរគុណ​សម្រាប់​ទឹកចិត្ត​សប្បុរស​ធ​ម៍ របស់ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន និង​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹក ដែល​បាន​ជួយ​សាង​សង់ផ្ទះ ជូន​ដល់​គ្រួសារ​របស់គាត់ ខណៈពេលដែល​កំពុងតែ​ជួយ​ប្រទះ​និង​ការខ្វះខាត យ៉ាងខ្លាំង​និង​សូម​ជូនពរ​ឲ្យ ជួបតែ​និង​សេចក្តីសុខ ឈ្នះ​អស់​មាស​ត្រូវ ។​
​ឯកឧត្តម​សោម​ស៊ុន បាន​ឲ្យ​ដឹងថា នេះ​ជាការ​យកចិត្តទុកដាក់​របស់ ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ប្រធាន ប្រ​ត្តិ​បិ្ត​ក្រុម​ស​ម្ព័​ន្ឋ​យុវជន​សេនា​នាគ ដោយ​មើលឃើញ​ទុក្ខលំបាក់​និង​ភាព​ក្ររ​ខ្សត់​របស់​ប្រជាពលរដ្ឋ បាន​ជួយ​តាមរយះ​ឯកឧត្តម ដើម្បី​ទិញ​ជា​សម្ភារៈ​សម្រាប់​សាងសង់​លំនៅដ្ឋាន​ជូន​គ្រួសារ​ក្រីក្រ​នេះ ។​
ដោយ ប៊ុន រដ្ឋា
6 5 4 3 1