បុរស​ម្នាក់​តាម​ចែចង់​ម្តាយ​គេ​ត្រូវ​កូន​គេ​ផ្ទុះ​កំហឹង​វាយ​សម្លាប់ចោល​ស្លាប់​យ៉ាង​អាណោចអាធ័ម​

0

​កំពង់ធំៈ ផ្ទុះ​កំហឹង​ដោយសារ​តែមាន​គេ​មក​តាម​ចែចង់​ម្តាយ​របស់ខ្លួន ក៏​កើតការ​ខឹងសម្បា ទើប​មាន​គំនំ​ប៉ុនប៉ង​វាយ​សម្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់ ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម បន្ទាប់ពី​ទាក់ទង​ម្តាយ​គេ​ពី​រឿង​ស្នេហា ត្រូវ​បានកូន​ស្ត្រី​រូបនោះ​វាយ​បុរស​ដែលមាន​បំណង់​ចង់​ផ្សា​សាច់ឈាម​ជាមួយ​ម្តាយ​ខ្លួន ។​
​ហេតុការណ៍​នេះ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទំរីង ដែល​បាន​នឹក​ហួសចិត្ត​ត្បិត​កូន​មក​ផ្តាច់ចំណង​ស្នេហ៍​មរណៈ​របស់​ម្តាយ រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ និង​10​នាទី​យប់​ថ្ងៃទី​0៤​ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​កាំចណ្តើរ​របស់​ផ្ទះ​ជនដៃដល់​ស្ថិតនៅ​ភូមិ​ទំអរ​ឃុំ​ទំរីង​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​៕
​លោក​អនុសេនីយ៍ទោ​ឈុំ ឈៀង​មេ​ប៉ុស្តិ៍​ឃុំ​ទំរីង​អោយដឹង​ថាះ​ជនសង្ស័យ​ដែលជា​ជនដៃដល់​ឈ្មោះ​ស្វាយ ដេ​ន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ បាន​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ស្រី អេង​ភេទ​ប្រុស​អាយុ​57​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវ​បានកូន​របស់​ស្ត្រី​បាន​វាយ​ទៅលើ​ជនរងគ្រោះ​និង​ដង​ប៉ក់​ឆិ​ក​ចំនួន​៤​ដង​ប៉ក់​ឆិ​ក​ចំ​កញ្ចឹងករ​និង​គល់​ធ្គា​ម​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កនល្លែងកើតហេតុ​ក្រោយពី​ធ្វើ​សកម្មភាព​រូ​ច​ជនដៃដល់​រត់​ចូល​ព្រៃ​បាត់​ស្រ​ម៉ោ​ល​។​
​ប្រភព​ពត៍​មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ អ្នកភូមិ​បានអោយដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស្រា​សរ​ផ្ទះ​ជនសង្ស័យ​ជាមួយនឹង​ម្តាយ​ជនសង្ស័យ ដែលជា​ស្នេហា​វ័យ​ចំណាស់​ដូចគ្នា​អស់​មួយ​ដប​ពី​ដប ហើយក៏​ប្រ​ញ៉ាប់​លា​កូ​ស្នេហ៍ ទៅផ្ទះ​វិញ​ដោយសា​ខ្លាច​កូន​មក​ទាន់ តែ​អកុសល​ចុះមក​ដល់​ដី​ត្រូវ​កូន​គេ​វ៉ៃ​សម្លាប់​ភ្លាមៗ តាម​ការអះអាង​របស់​អ្នកភូមិ បាន​និយាយថា រឿង​ស្នេហា​រវាង​គូរ​ស្នេហ៍​ទាំង​២​នាក់​នេះ បានកើត​ឡើងជា​យូ​ណាស់​មកហើយ តែ​ត្រូវបាន​ជនដៃដល់​ដែល​ត្រូវជា​កូន​បាន​អង្វរ​ជនរងគ្រោះ​ថា​កុំ​ស្រលាញ់​ម្តាយ​ខ្ញុំ​អី​ព្រោះ​ពូ​មាន​ប្រពន្ធ​កូន​ហើយ សូម​គិតពី​ទុក្ខលំបាក​ពី​អ្នកដ៍ទៃ​តែ​ជនរងគ្រោះ​នៅតែ​ឆ្លៀត​ឳ​កាស​ណាត់ជួប​ម្តាយ​របស់ខ្លួន ទើប​ឈានដល់​សម្លាប់ចោល​តែម្តង ។
​ចំណែក​ជនដៃដល់​ក្រោយ ធ្វើ​សកម្មភាព​រួច បាន​រត់​ចូល​ព្រៃ​បាត់ ខណៈ​នេះ​សមត្ថកិច្ច​បាន​កំពុងតែ​ដុតដៃដុតជើង​តាម​ចាប់ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ចំណែក​សាកសព​ជនរងគ្រោះ​ប៉ូលិស​បាន​ប្រគល់អោយ​ប្រពន្ធ​កូន​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​។ ប៊ុន រដ្ឋា

photo_2016-01-05_12-37-41 photo_2016-01-05_12-37-32 photo_2016-01-05_09-02-29