នគរបាលអន្តោប្រវេសន៍ខេត្តឃាត់ខ្លួនជនជាតិហ្វីលីពីនម្នាក់ បញ្ជូនទៅតុលាការ

0

ខេត្តសៀមរាប៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបានសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិហ្វីលីពីនម្នាក់ ពីបទឆបោកលុយចំនួន១២០០ដុល្លារ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងimage-7fdaa88f24d6fb7b4923b4ba592333ee3b6f65e1244bf5fc637e765fe1dd785c-Vគ្រោះឈ្មោះ អ៊ី សូហ្គិ ម៉ារី ភេទស្រីអាយុ២៧ឆ្នាំមុខរបរជាភ្ញៀវទេសចរណ៍(ជនជាតិជប៉ុន) កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៥នៅចំនុចផ្ទះជួលក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខណៈដែលជនសង្ស័យបានលួងលោម បបួលខ្ចីលុយរកស៊ី ជាមួយ រួចយកទៅបាត់ មិនព្រមសង។
ការឃាត់ខ្លួនជនសង្ស័យជាជនជាតិហ្វីលីពីនម្នាក់នេះកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០១៦ស្ថិតនៅផ្ទះជួល ក្នុងក្រុងសៀមរាប។
លោកវរសេនីយឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ខេត្តបានប្រាប់ នៅព្រឹកថ្ងៃទី០៥ខែមករាឆ្នាំ២០១៦ថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុង ធ្វើការស្រាវជ្រាវរកជនឆបោក រហូតឈានដល់ធ្វើកាឃាត់ខ្លួន រួចបញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្ត ដើម្បីសួរនាំ។លោកបន្តថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យជាជនជតិហ្វីលីពីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយពីជនរងគ្រោះពិតបា្រកដមែន។លោកបន្តទៀតថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានឈ្មោះ BERNABE BRYAN ភេទប្រុសអាយុ៣៩ឆ្នាំ ជាជនជាតិហ្វីលីពីន មានមុខរបរ ទិញ-លក់ខោអាវ ស្នាក់នៅផ្ទះជួលក្នុងភូមិ/សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប មានកាន់លិខិតឆ្លងដែនលេខ EB8303249ចុះថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់នករបាលអន្តោប្រវេសន៍នៃស្នងការខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី០៥ខែមករា ដើម្បីចាត់ការតាមច្បាប់៕image-bdbbc53d6162c0954283189bc12316b62ab6ce012a156e4dc49a0bdd5f9fc66f-V image-3175d4b9efd4ed79cc0049153c6fd585117febde14d89dac6cb027d9d3e5a306-V

ដោយ វេហាស៍