​ ​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោ​យខ​ណ្ឌ័​រដ្ឋបាល​ជលផល​ចុះបង្ក្រាប​បទល្មើស​និង​រុះរើ​ ​សម្រាស់​១២​កន្លែង​មាន​ទំហំ​៤២០​ម៉ែត្រការ៉េ​

0

​ខេត្តកំពង់ឆ្នាំង​៖« នៅក្នុង​ច្បាប់​ស្តីពី​ជលផល​ការដាក់​សម្រាស់​មានទោស​៣​យា់ង​គឺ​៖​មាត្រា​៩៤​ចែងថា​៖ ការដាក់​សម្រាស់​ធ្វើអោយ​ត្រី​កុំ ប្រើ​អួន​ហ៊ុំ​ចាប់​ត្រី ត្រូវ​ពិន័យ​អន្តរការណ៍ ជា​ប្រាក់​ពី​១​ដង​ទៅ​២​ដង លើ​តម្លៃ​ទីផ្សារ​នៃ​វ​ត្តុ​តាង មាត្រា​ទី​៩៤ ការកាប់​ព្រៃ​លិច​ទឹក​មានទោស​ជាប់គុក​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ មាត្រា​ទី​១០១ ការដឹកជញ្ជូន​សម្រាស់ មានទោស​ដាក់គុក​ពី​១​ខែ​ទៅ​១​ឆ្នាំ​ពិន័យ​
​ពី​១​លាន​ទៅ​៥​លាន​រៀល » លោក អ៊ូ សោ​ភ​ណ័ នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​និយាយ​អោយដឹង​បែបនេះ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ពេញ​១​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ជាមួយ​សមត្ថកិច្ច​ចំរុះ នៅក្នុង​ឃុំ​២​របស់​ស្រុក​ជល​គី​រី​។​
​ ​លោក អ៊ូ សោភ័ណ ជា​អ្នកដឹកនាំ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេះ​បាន​អោយដឹងទៀតថា​៖ អនុវត្តតាម​ការណែនាំ​របស់លោក​នាយខ​ណ្ឌ័ គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ឯកឧត្តម​ប្រតិភូ ប្រធាន​រដ្ឋបាល​ជលផល នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ ពេញ​១​ថ្ងៃ សមត្ថកិច្ច​ចំរុះ​រួមមាន​មន្ត្រី​ខ​ណ្ឌ័ មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ សហការ​ជាមួយ​កងទ័ពជើងទឹក​ឈរជើង​នៅ​ឃុំ​កោះ​ថ្កូវ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​សរុប​មាន​ចំនួន​១៩​នាក់ ដោយ​ប្រើប្រាស់​កាណូត​៥​គ្រឿង បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ក្បាលកោះ​ឬ​ស្សីដ​ង្កួ​ច ឃុំ​ជលសារ និង​ក្នុង​ព្រែក​កោះធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី​។​
​ ​លទ្ធផល​នៃ​ការបង្ក្រាប បាន​រុះរើ​បំផ្លាញចោល​សម្រាស់​ចំនួន​១២​កន្លែង មាន​ទំហំ​៤២០
​ម៉ែត្រការ៉េ និង​មាន​មែក​សម្រាស់​ចំនួន​២.៥០០​មែក កាប់បំផ្លាញចោល​បង្គោល​ហ៊ុម​សម្រាស់​
​ចំនួន​១៥០​ដើម រុះរើ​បំផ្លាញចោល​របាំង​ស្បៃ​មុង​៤​កន្លែង ប្រវែង​១២០​ម៉ែត្រ បង្គោល​ដាក់​របាំង​
៥០​ដើម និង​លប​លូ​ស្បៃ​មុង​ចំនួន​៤​គ្រឿង​។​
​ ​លោក អ៊ូ សោភ័ណ បាន​អោយដឹងទៀតថា​៖ បទល្មើស​ដាក់​សម្រាស់​នៅក្នុង​ចំណុច​ខាងលើនេះ​ក្នុង​១​កន្លែងៗ​មាន​ទំហំ​តូចៗ​ពី​៣០​ទៅ​៥០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ តែ​វា​ក៏​ជា​បទល្មើស​ដែរ​ច្បាប់​ហាមឃាត់​ដែរ និង​ត្រូវ​មានទោស​៣​យ៉ាងដូច​បាន​រៀបរាប់​ខាងលើ ហេតុនេះ​សូម​ប្រជា​នេ​
​សាទ​កុំ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដែលជា​រឿង​បំផ្លាញ​ជីវភាព​រស់នៅ​របស់ខ្លួន​ឯង បើ​គោក​ព្រែ ក គោក​ទន្លេ អស់​ព្រៃ​លិច​ទឹក និង​អស់​ត្រី តើ​អ្នកណា​ជា​អ្នករងគ្រោះ​។​
​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បាន​អំពាវនាវ​អោយ​សហ​
​គម​ន៍​នេសាទ​ទាំងអស់​យក​គំរូ​ល្អ​តាម សហគមន៍​នេសាទ​ភូមិ​បត់​ត្រង់ ឃុំ​កោះ​ថ្កូវ ដែល​នៅ​ក្នុ​
​ង​ដែល​នេសាទ​នៅក្នុង​សហគមន៍​នេសាទ​នេះ ដែន​នេសាទ​ក្ន​ភូមិ​ជាង​២​ឡី​ឡូ​ម៉ែត្រ គ្មាន​បទល្មើស​នេសាទ​ឡើយ និង​កន្លងមក ពេល​មាន​បទល្មើស​នេសាទ​សហគម​នេះ​បាន​រាយការណ៍​និង​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ភ្លាមៗ មិន​ទុកអោយ​មាន​បទល្មើស​នេសាទ​នៅក្នុង​សហគមន៍​ខ្លួន​នោះឡើយ​៕

DSC03294 DSC03292 DSC03289