​ ​សមត្ថកិច្ច​ដេញចាប់បាន​ចោរ​ម្នាក់​និង​ម៉ូតូ​៤​គ្រឿង ​នៅពេល​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រឡាច​

0

ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត បាន កសាង​សំណុំរឿង​បញ្ជូន​ចោរ​ម្នាក់ និង​វត្ថុតាង​ម៉ូតូ​៤​គ្រឿង ទៅកាន់​តុលាការខេត្ត​នៅ រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ បន្ទាប់​បាន​សាកសួរ​ពេញ​មួយថ្ងៃ ក្នុង​រឿង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​នៅពេល​ទាបភ្លឺ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។
​ ​លោក ពេជ្រ រ៉ី នាយការិយាល័យ​នគរបាល​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ខេត្ត បានអោយដឹងថា​៖ ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ ឈិ​ត ស៊ី​នឿន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង ស ង្កា​ត់​ក្រាំងធ្នុង ខ​ណ្ឌ័​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។
​ ​មុនពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច បានទទួល​ព័ត៌មាន​ថា នៅពេល​ទាបភ្លឺ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ឈ្មោះ ម៉ាត់ លាស់ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ សេន អា​លី អាយុ​៣២​ឆ្នាំ ស​ញ្ជា​ត្តិ​ខ្មែរឥស្លាម មាន​ទីលំនៅ ភូមិ​កំពង់ត្រឡាច​ក្រោម បាន​បាត់​ម៉ូតូ​ម្នាក់​មួយគ្រឿង ។ ពេលនោះ​សមត្ថកិច្ច​បាន​បញ្ចេញ​ក​ម្លាំ​ង​ពួនស្ទាក់ គ្រប់​ច្រក​សំខាន់ៗ ហើយ​ក៏បាន​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​អេស​អិ​ល ដែល​ត្រូវ​ជនសង្ស័យ​ផ្តួល​ចោល​នៅ​ចុង​ភូមិ​ដក​ស្និត ឃុំ​ជ្រេស ហើយ​គេចខ្លួនបាត់ ។​បន្ទាប់មក ក៏បាន​ប្រទះឃើញ​ម៉ូតូ ៣​គ្រឿង​ទៀត​ជា​បន្តបន្ទាប់ នៅក្នុង​ភូមិ​កំពង់​ក្តារ ក្នុងនោះ​មាន​ម៉ូតូ​ម៉ា​យ៉ាម៉ាហា​ស៊ី​រ៉ុ​ស​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​អ៊ែ​ប្លេ​ក​១​គ្រឿង និង ម៉ូតូ​ម៉ាក​សង់​កូរ៉េ​១​គ្រឿង រ​និង​វិទ្យុទាក់ទង​មួយគ្រឿង​ផងដែរ ដែល​បក្ខពួក​ជនសង្ស័យ​ទុកចោល​ចោល​។ លុះដល់​ម៉ោង​១១​ថ្ងៃត្រង់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដែលមាន​របួស​ជើង​ដោយសារ​ផ្តួល​ម៉ូតូ​ចោល កំពុង​ដើរ​ឡើងមករក​ផ្លូវ​ដើម្បី​គេចខ្លួន ។​
​ ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​សង្ស័យ​ខាងលើ មិន​ឆ្លើយ​សារភាព​នោះទេ ដោយ​គេ​ភូតភរ​
​សមត្ថកិច្ច​ថា​៖ រូបគេ​បាន​ដើរមក​ពី​រក​អណ្តើក ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ស​ន្និ​ដ្ឋា​ន​ថា ជនសង្ស័យ គឺជា​បក្ខ​​ពួកក្រុម​ចោរ ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​យប់ ហើយ​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី ប​ញ្ជូ ន​ខ្លួន និង​វត្ថុតាង​ទៅកាន់​តុលាការ ខេត្ត​ចាត់​ការបន្ត​៕

DSC00398 DSC00397