​ ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​តាម​ដីការ​របស់​តុលាការ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា​២១, ១៩៩ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ​

0

​កំពត​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៦ កំលាំង​កា​រិ​យា​ល​យ័​កណ្តាល​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ចុះ​ធ្វើ​សកម្មភាព​អនុវត្តតាម​ដីការ​របស់​តុលាការ​នាំខ្លួន​បុរស​ម្នាក់់​ជាប់ចោទ​ពីរ​បទ ប៉ុនប៉ង​ឃាតកម្ម ស្រុក​ឈូក ខេត្តកំពត ។​
​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​តាម​ដីការ​របស់​តុលាការ​មាន​ម្នាក់​ឈ្មោះ ផុន ចំរើន ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ត្រមែង ស្រុក​ឈូក ។​
​លោក​វរ​សេនី​យ៏​ត្រី លក ញ៉ា​វ នាយរង​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថាៈ កំលាំង​ការិយាល័យ​នគរបាល ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឃាត់ខ្លួន​បុរស​តាម​អំណាច​ដីកា​របស់ លោក លាង ឈន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត និង យោងតាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៩៨ ចុះ​ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ និង សំណុំរឿង​ស៊ើបសួរ​លេខ ៣៣៤​ចុះ​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ជន​ដែល​ត្រូវ​ចោទ ខាងលើ នេះ​ត្រូវ​តុលាការ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា​២១, ១៩៩ នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ។
​បច្ចុប្បន្ន​បុរស​ជាប់ចោទ​ត្រូវបាន​ដីកា​សម្រេច​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​លេខ ២១ ព្រទ ចុះ ថ្ងៃទី​៥​ខែ មករា ឆ្នាំ ២០១៦ បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកំលាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​មានឈ្មោះ ផុន ចំរើន ទៅ​ដាក់ ព​ន្ឋ​នាគារ ឬ មណ្ឌល​ឃុំខ្លួន​ខេត្តកំពត​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ៕

20160105_150713 20160105_150708