​អ​តី​តៈ​យុទ្ធជន​ម្នាក់​ក្រីក្រ​គ្មាន​ប្រាក់​សំរាប់​បង់​សេវា​ព្យាបាល​ជម្ងឺ និង​ប្រតិកម្ម​ពី​មន្ទីរពេទ្យ​ខេត្ត​

0

​ខេត្តកំពង់ឆ្នាំង​៖ លោក លឹម វ៉ាន់ដា​រ៉ា អាយុ​៦០​ឆ្នាំ ជា​អ​តី​តៈ​កងទ័ព​( ឈ្មោះ សែម ប៊ុនហេង ) ជា​គ្រួសារ​ក្រីក្រ និង​ភរិយា​ឈ្មោះ នូ សុភាព អាយុ​៤២​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​១១​ឆ្នាំ រស់នៅក្នុង​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​រង​ការ​រិះគន់ថា លោក​បាន​និយាយប្រាប់​អ្នកកាសែត​នូវ​រឿង​មិន​ពិត ដោយ​ថា​កាលពី​ថ្ងៃ​០៤ ខែមករា ឆ្នាំ​២០១៦ លោក​បាន​ទៅសុំ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង គ្មាន​ប្រា​ក់បង់​សេវា​អោយ​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១​ម៉ឺន​រៀល និង​មិន​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ពិនិត្យ​សុខភាព និង​ព្យាបាល​ជម្ងឺ​អោយ​ឡើយ ហើយ​គាត់​ក៏បាន​និយាយ​រឿងនេះ​អោយ​អ្នកកាសែត​ដឹង និង​បាន​ចុះផ្សាយ​ធ្វើអោយមាន​ប្រតិកម្ម​ពេញ​ស្ថាប័ន​មន្ទីរពេទ្យ​ខេត្ត និង​ថ្នាក់លើ​។
​ដើម្បី​បញ្ជាក់​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ អ្នកយកព័ត៌មាន​យើង​បាន​ជួប​លោក លឹម វ៉ាន់ដា​រ៉ា អ​តី​តៈយុទ្ធ​ជន នៅក្នុង​លំនៅ​ដោយផ្ទាល់ ហើយ​លោក​បាន​និយាយ​អោយដឹងថា​៖ លោក​មាន​ស្រុកកំណើត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល បាន​ចូល​បំរើកងទ័ព​ក្នុង​ឆ្នាំ​១៩៨៥ នៅក្នុង​អង្គភាព​យោធា​ខេត្តបាត់ដំបង ដែល​កាលណោះ​លោក​មានឈ្មោះ សែម ប៊ុនហេង បន្ទាប់មក​បាន​ផ្លាស់​មក​នៅ​អង្គ​ភាពវ​រះ​៦ យោធា​ខេត្តកំពង់ឆ្នាំង​ការពារ​ស្ពាន​ស្រះ​អង្កាម ហើយ​បាន​ផ្លាស់​មក​នៅ​កងពល​លេខ​៧០ កាលណោះ​មាន​លោក អ៊ិន ស៊ី​ដា​រ៉េ ជា​មេ​កងពល​។ នៅ​ឆ្នាំ​១៩៩៦ លោក​បាន​រងរបួស​ខ្នង​នៅក្នុង​សមរភូមិ​ភ្នំព្រឹក​ខេត្តបាត់ដំបង ដោយសារ​មិត្ត​ភ័​ក្រ​នៅក្បែរ​គាត់​ជាន់​ម៉ី​ន ក្នុងពេល​ប្រយុទ្ធ ពេលនោះ​គាត់ និង​មិត្ត​ភ័​ក្រ​ម្នាក់ទៀត​បាន​រងរបួស និង​២​នាក់​ទៀត​បាន​ពលី​ជិវិត​។​
​ ​នៅក្នុង​ឆ្នាំ​១៩៩៧​គាត់​មាន​ឋា​នះ​អនុសេនីយទោ ជំនួយការ​ចាត់តាំង​ក​ង​ពល​លេខ​៧០ និង​បាន​សុំ​ឈប់​ពី​កងទ័ព​ព្រោះ​តែមាន​របួស​ធ្វើការ​ធ្ងន់​មិនកើត ហើយក៏​បាន​យកប្រពន្ធ​រស់នៅ​ជាមួយគ្នា​ដល់​សព្វថ្ងៃ​។ រូបគាត់​និង​ប្រពន្ធ​បច្ចុប្បន្ន​គ្មាន​ឪពុកម្តាយ​ឬ​បងប្អូន​ទេ ដីស្រែ​បាន​លក់​មើល​ជម្ងឺ​ម្តាយ​អស់ហើយ​មុនពេល​គាត់​ស្លាប់ ចំណែក​មុខរបរ​ប្តី​ប្រពន្ធ​សព្វ​ថ្ងៃជា​កម្មករ​កាប់​គាស់​ដី ឬ​បោកគក់​លាងចាន​ឆ្នាំង​អោយគេ ហើយ​សព្វថ្ងៃ​មាន​ដី​ទំហំ​៩​ម៉ែត្រ​គុណ​និង​១៣​ម៉ែត្រ បាន​សង់​កូនខ្ទម​ស្លឹក​តូច​មួយ​រស់នៅ ពេល​មាន​ជម្ងឺ​ជីវ ភាពខ្វះខាត​មុខ​ខ្វះក្រោយ​។​
​ ​លោក លឹម វ៉ាន់ដា​រ៉ា បាន​រៀបរាប់​អោយដឹងទៀតថា​៖ នៅក្នុង​ខែ​១១ ឆ្នាំ​២០១៥ ដោយ​លោក​មាន​ជម្ងឺថ្លើម​រាំ​រ៉ៃ ជម្ងឺឈាមសស៊ីឈាមក្រហម ចេះតែ​ឈឺ​ចុកចាប់​ស្នាមរបួស​លើ​ឆ្អឹងខ្នង និង​ចេះតែ​ធ្លាក់ឈាម​តាម​ច្រមុះ លោក​ក៏បាន​កាន់​ប​ណ្ណ័​សមធម៌​ជនក្រីក្រ​ប្រភេទ​១ ទៅសុំ​ពិនិត្យ​សុខភាព​និង​ព្យា​ល​បាលជ​ម្ងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​នៅពេល​ចុះឈ្មោះ​សុំ​ពិនិត្យ​សុខភាព គ្រូពេទ្យ​ខេត្ត​តម្រូវអោយ​បង់​សេវា​១​ម៉ឺន​រៀល តែ​លោក​មាន​ប្រាក់​តែ​៥​ពាន់​រៀល គ្រូពេទ្យ​ថា​មិនអាច​ពិនិត្យ​សុខភាព​បានទេ លោក​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​។
​ដោយឡែក​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ នេះ​លោក​បាន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ម្តងទៀត តែ​ពេល​ចូលដល់​ក្លោងទ្វា រ​មន្ទីរពេទ្យ​ខេត្ត បាន​ជួប​នារី​ម្នាក់​យល់ថា​ជា​គ្រូពេទ្យ បាន​សួរថា ខ្ញុំ​មានប​ណ្ណ័​ក្រីក្រ​សុំ​ពិនិត្យ​សុខភាព​គ្រូពេទ្យ​យកលុយ​ឬ អត់ នារី​នោះ​ឆ្លើយថា​ពេទ្យ​យក​ណា​ពូ​តែ​តិ​ត​តួច​មិន​ច្រើន​ទេ ពេលនោះ​លោក​អត់លុយ​ក៏​ត្រឡប់មកវិញ​ចូលទៅ​មន្ទីរ​ព័ត៌មាន​ខេត្ត បំណង​សុំ​អំណោយ​គេ ក៏បាន​ជួប​ជាមួយ​អ្នកកាសែត និង​បាន​ប្រាប់​ដំណើររឿង​ពីមុនមក​ទៅ តែ​ការផ្សាយ​មិន​ផ្សាយ​គឺជា​សេរីភាព​របស់​អ្នកកាសែត​។​
​ទាក់ទង​និង​រឿង​ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​៖ ការពិនិត្យ​និង​ព្យា​ល​ជម្ងឺ​ចំពោះ​ជនក្រីក្រ​មានប​ណ្ណ័​សមធម៌ មន្ទីរពេទ្យ​ខេត្ត​មិន​យកប្រាក់​មួយ​រៀល​ឡើយ គឺ​អង្គការ​រ៉ា​ក់​ដែលជា​អ្នកចេញ​ប​ណ្ណ័​សមធម៌​អោយ ជា​អ្នកចេញ​ប្រាក់​អោយ​មន្ទីរពេទ្យ​ខេត្ត​ជំនួស​ជនក្រីក្រ​។​
តាម​ការស្រាវជ្រាវ​ឯកសារ​ក្នុង​ខែ​១១ ឆ្នាំ​២០១៥ លោក លឹម វ៉ាន់ដា​រ៉ា ពិតជា​បានមក​សុំ​ពិនិត្យ​សុខភាព​មែន តែ​ពេល​គ្រូពេទ្យ​ទាមទារ​អោយ​បង់ប្រាក់​ថ្លៃ​សេវា​១​ម៉ឺន​រៀល គាត់​អត់​ប្រាក់​បង់​គ្រប់ គ្រូពេទ្យ​អោយ​គាត់​ទៅ​ជួប​មន្ត្រី​អង្គការ​រ៉ា​ក់ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​អោយ​គាត់​បង្ហាញ​ប​ណ្ណ័​សមធម៌ ដើម្បី​អង្គការ​រ៉ា​ក់​ចេញ​ប​ណ្ណ័​បង់ប្រាក់​ជំនួស តែ​គាត់​មិន​ទៅ​ជួប​គេ​ទេ​បែរជា​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ដើរ​និយាយថា គ្មាន​លុយ​១​ម៉ឺន​រៀ ល​គ្រូពេទ្យ​ខេត្ត​មិន​ពិនិត្យ​សុខភាព​អោយ​ទេ ដែលជា​រឿង​ខុសពី​ការពិត​ធ្វើអោយ​ថ្នាក់លើ​មានប្រតិកម្ម​ជាមួយ​មន្ទីរពេទ្យ​ខេត្ត​។​
​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្ត បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា​ឆ្នាំ​២០១៦ លោក​បាន​ហៅ​លោក លឹម វ៉ាន់ដា​រ៉ា មក​សាកសួរ​នៅក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​ដា​រ៉ា បាន​ឆ្លើយថា​បាន​ចូល​ពេទ្យ​ខេត្ត តែ​លោ​កដា​រ៉ា បាន​ឆ្លើយ​ប្រាប់​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​ថា មិនបាន​ចូល​ពិនិត្យ​សុខភាព​ក្នុង​ពេទ្យ​ខេត្ត​នោះទេ​។ ដែល​គេ​យល់ថា​លោក​ដា​រ៉ា ដូចជា​មានការ​ចងចាំ​មិនសូវ​ល្អ​ពិបាក​នឹង​ជឿ​ដែរ តែ​ក្រុមគ្រួសារ​លោក​ដា​រ៉ា​ពិតជា​ក្រីក្រ​ពិតមែន​និង​កន្លងមក ក្រុមការងារ​ក្នុង​ខេត្ត​ក៏​ធ្លាប់បាន​ផ្តល់​អំណោយ​២​ទៅ​៣​ដង​ហើយ​ដែរ​។ លោក ម៉ម ឈឿ​ម សំណូមពរ​ដល់​សង្គម​ហ្វេ​ស្បុ​ក និង​អ្នកកាសែត​សូម​ស្រាវជ្រាវ​ព័​ត៌​អោយបាន​ច្បាស់លាស់ និង​មាន​តុល្យភាព​មុន​និង​ធ្វើការ​ចេញផ្សាយ ជៀសវាង​ការទម្លាក់​កំហុស​ដល់​ស្ថាប័ន​ណាមួយ​ដោយ​យើង​មិនបាន​សាកសួរ​ព័ត៌មាន​នោះ​អោយបាន​ច្បាស់លាស់​តាម​វិជ្ជាជីវ​នោះ​៕DSC03351 DSC03347 DSC03321