​ពិធី​អបអរ​សារ​ទរ​បុណ្យខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា​១៩៧៩/២០១៦

0

​ ​
​កំពង់ធំៈ ប្រជាពលរដ្ឋ សិស្សានុសិស្ស​ជាង​៥០០​នាក់ បាន​ចូលរួម​ក្នុង ពិធី​ប្រារព្វ​ពិធី​អបអរ​សារ​ទរ ខួប​ទី​៣៧​ឆ្នាំ នៃ​ទិវា​ជ័យ​ជ​ន្នះ​៧​មករា ឆ្នាំ​១៩៧៩ និង​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៦ ក្រោម​ការចូលរួម​ជា​គណៈ​អ​Image1ធិ​តី ឯកឧត្តម ជា​អឿង តំណាំង រាស្ត្រ​មណ្ឌល​កំពង់ធំ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ព្រម​ឯកឧត្តម លោកជំទាវ ចូលរួម​ជា ច្រើន​នាក់ ។​
លោកជំទាវ ទូច ស៊ី​ថុល សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ជាង​នុ​ប្រធាន​ក្រុមការងារ​ចុះជួយ ឃុំ សាលា​វិស័យ​បាន អាន​សន្ដរ​កថា​នេះ​ជា​ទិវា​ដ៏​មហាអស្ចារ្យ ដែល​ប្រជាជន​កម្ពុជា​យើង​ទូទាំងប្រទេស​ចូលរួម​យ៉ាង​ក្លៀវក្លា​ប្រារព្វ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យ​ជ​ន្នះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ និង​បាន​ផ្តួលរំលំ​របប​បន​ក្បត់​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុលពត ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ក្នុង​ពិភពលោក ស្រឡាញ់​សន្តិភាព សេរីភាព និង​យុត្តិធម៌ ហើយ​នៅតែ​ចងចាំ​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​នេះ ក្នុង​ស្មារតី​គោរព​ដឹងគុណ​យ៉ាង​ជ្រាល ជ្រៅ ចំពោះ​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ក្រោកឈរ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរ ផ្តាច់ ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុជីវិត​ប្រកបដោយ​វីរៈភាព​វីរភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​បុព្វហេតុ សង្គ្រោះ​ជាតិ មាតុភូមិ ។​Image9
កញ្ញា ឈិ​ត ចាន់​វ៉ាន​យ៉ាន តំណាង​អង្គ​មិ​ទិ្ន​ញ​បាន​មាន​ចំណាប់អារម្មណ៍​ថា យើងខ្ញុំ​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ធំធេង​បំផុត ហើយ​បាន​ចាត់ទុកថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​២ របស់​យើងខ្ញុំ បើ​គ្មាន​ថ្ងៃ​៧​មករា យើងខ្ញុំ​ក៏​មិនបាន​រស់រានមានជីវិត និង​មាន​ឳ​កាស​ទទួលបាន​នូវ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដូច​សព្វថ្ងៃ​នេះឡើយ សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​នេះ មិនអាច​បដិសេធ ឬ​មូល​បង្កាច់​បានជា​ដាច់ខាត ជាពិសេស​នៅពេល​ប្រទេសជាតិ ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុលពត ដែល​បានធ្វើ​ទារុណកម្ម កាប់សម្លាប់​យ៉ាង​រង្គាល​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ អស់​ជាង​៣​លាន​នាក់​យ៉ាង​ព្រៃផ្សៃ​និង​អយុត្តធម៌​បំផុត ពេលនោះ​មានតែ​គណៈបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​បាន​ក្រោក​ឡើង​ដឹកនាំ​ប្រជាជន​វាយ​រំលំ​របប​ឃោរឃៅ​នេះ ដើម្បី​សង្គ្រោះ​ជាតិ ហើយ​ដណ្តើមបាន ជ័យជំនះ​៧​មករា ឆ្នាំ​១៩៧៩ ។​Image5
​ឯកឧត្តម ជា អឿង បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ជាង​៥០០​នាក់​ថា ចូរ​ចង់ចាំ​នូវ គុណបំណាច់​របស់រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តួលរំលំ​របប​បន​ក្បត់​ប្រល័យ​ពូជ​សាស្ត្រ​ប៉ុលពត ឲ្យ​រួច​ផុតពី​ឋាននរគ ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស រងទុក្ខវេទនា លំបាក​ខ្លោចផ្សារ ប្ដី​ព្រាត់​ប្រព​ន្ឋ ម្តាយ​ព្រាត់កូន គ្មាន​ចំណីអាហារ ថ្នាំសង្កូវ និង​ចង យកទៅ​សម្លាប់ចោល​ដោយ​អយុត្ត​ធ​ម៍ គ្មាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់ គ្មាន​គណបក្ស​ណា​ចេញមុខ​រំដោះ​ប្រទេសជាតិ​និង​ប្រជាជន​នោះទេ គឺ​មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​តស៊ូ​មិន​ខ្លាច​ស្លាប់​ដើម្បី វាយ​រំលំ​បន​ក្បត់​ឃោ​ឃៅ​នេះ សង្គ្រោះ​ជាតិ ហើយ​បាន​ដណ្តើមបាន​ជ័យ​ជ​ន្នះ នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ រហូតមកដល់​រយះពេល​នេះ​៣៧​ឆ្នាំ មាន​សន្តិភាព សេរីភាព មិនតែប៉ុណ្ណោះ​គណបក្ស​បាន​ខិតខំ​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ ដោយ​ចាប់ពី​បាតដៃ​ទទេ រហូត​បាន​រីកចម្រើន​គ្រប់​វិស័យ ៕​ប៊ុន រិទ្ធី​Image8Image4Image6Image10Image3