​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តស្ទឹងត្រែង​ពង្រឹងគុណភាព​ប្រឡង វិញ្ញាបនបត្រ​ធម្ម​វិន័យ​

0

​ ​ស្ទឹងត្រែង​៖​សមណ​សិស្ស​នៅ​ខេត្តស្ទឹងត្រែង​ចំនួន ១២៤ អង្គនា​ក់បាន​ចូល​ប្រឡង​យក​វិញ្ញាបនបត្រ​ធម៌​វិន័យ​ថ្នាក់​ត្រី ទោ ឯក​សំរាប់​ឆ្នាំ​សិក្សា​២០១៦ នៅ​សាលា​ពុទ្ធិកសិក្សា​វត្ត​ស្រះកែវ​មនី​វណ្ណ សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ខេត្តស្ទឹងត្រែង ក្រោម​កិច្ចសហការ​ពី​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា ការិយាល័យ​ធម្ម​វិន័យ​រួម​និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត នៅ​ថ្ងៃទី​០៦ មករា ឆ្នាំ​២០១៦​។​លោក មៀ​ច អ៊ាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​អាន​បទ​បញ្ញា​ត្តិ​សម្រាប់​ការប្រឡង​យក​វិញ្ញាបនបត្រ​ធម៌​វិន័យ​ថ្នាក់​ត្រី ទោ ឯក នេះ​គឺធ្វើឡើង​ទូទាំងប្រទេស ដើម្បី​ពង្រឹងគុណភាព​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ភាសាបាលី​ផង​និង​អក្សរសាស្ត្រ​ខ្មែរ​យើង​ផង​។​ ​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​បន្តទៀតថា​៖​វិញ្ញាសា​ប្រឡង​មាន ៤​វិញ្ញាសា រូ​មមា​នទី​១​ព្រះ​វិន័យ​ធ៌​ម​ទី​២​ពុទ្ធប្បវត្តិ ទី​៣​ប្រជុំ​កង​ធ៌​ម និង​ទី​៤​សាសន​សុភាសិត ហើយ​ការប្រឡង​នេះ​មាន​រយៈពេល​មួយថ្ងៃ​។​
​ព្រះ​តេជ គុណ​នូ ចាន់ថា​ព្រះ​មេគុណ​ខេត្តស្ទឹងត្រែង ព្រះអង្គ​មាន​សង្ឃដីកា ចាត់ទុកថា​ការប្រឡង​នេះ​គឺជា​ការលើក​ត​ម្កើ​ន​នូវ​វប្បធម៌ អរិយធម៌​របស់​ជាតិ​សាសនា​ជាពិសេស​យើង​រក្សា​នូវ​ព្រះពុទ្ធសាសនា​របស់​យើង​ឲ្យ​មាន​កិត្តិនាម​ខ្ពង់ខ្ពស់ ទាំង​ពុ​ទ្ឋ​ចក្រ និង​អាណាចក្រ​រចនា​សម្ព​ន្ធ័​ទាំងពី​ឲ្យ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ចូលរួមចំណែក​ធ្វើ​ឲ្យ​សាសនា​ជាតិ​យើង​មានការ​រីកចំរើន ក្រោម​ដំបូល​សន្តិភាព​ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​
​ ​ព្រះគ្រូ​មេគុណ​នូ ចាន់ថា មាន​សង្ឃដីកា​បញ្ញា​ក់ថា​៖​សមណ​សិស្ស​ប្រឡង​យក​វិញ្ញាបនបត្រ​បឋមសិក្សា​ធម្ម​វិន័យ​ថ្នាក់​ត្រី ទោ ឯក ត្រូវតែ​ប្រតិបត្តិ​តាម​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​នូវ​ចំណេះដឹង ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ ជួយ​ពង្រឹង​ដល់​ផ្នែក​ព្រះពុទ្ធសាសនា​ឲ្យ​មាន​ភាពរឹងមាំ​។​
​ព្រះគ្រូ​មេគណ​បាន​ផ្ដាំផ្ញើ​ឲ្យ សមណ​សិស្ស​ទាំងអស់​ត្រូវខិតខំ​តាំងចិត្ត​ឲ្យ​ហ្នឹង​បំពេញ​កាតព្វកិច្ច​ប្រឡង​នេះ​យក​ឲ្យ​បាន​នូវ​វិ​ញ្ញាប​នប​ត្រ័ គ្រប់ៗ​ព្រះអង្គ ដើម្បី​បន្ដ​ដឹកនាំ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​យើង ឲ្យ​ថ្កុំថ្កើង​រុងរឿង​ទៅ​ថ្ងៃ​អនាគត ។​ដោយឡែក​នៅ​ខេត្តស្ទឹងត្រែង មាន​ចំនួន ១២៤​អង្គ​នាក់ និង​ចំនួន​៥ ថ្នាក់​ដែលមាន ថ្នាក់​ទោ ២៣​អង្គ ថ្នាក់​ត្រី ៣ ថ្នាក់ ថ្នាក់​ឯក ១​ថ្នាក់​៕03 12.32 03 01.05_12.32 03 01 1.05_12.31