បុក​គោយន្ត​ពីក្រោយ​ទុក​រថយន្ត​បង្ករ​នោះ​ចោល​រូ​ច​នាំគ្នា​រត់គេច​អស់​ស្មានថា​មាន​មនុស្ស​ស្លាប់​និង​របួស​

0

 

​ខេត្តពោធិ៍សាត់​៖ មនុស្ស​នៅក្នុង​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​រួមជាមួយ​អ្នកបើកប​រថយន្ត​បាននាំគ្នា​ប្រ​នាំគ្នា​ទុក​រថយន្ត​ចោល​ចុះ​រត់គេចខ្លួន​បាត់ស្រមោល បន្ទាប់ពី​បើករថយន្ត​ទៅ​ុ​ក​និង​គោយន្ត​កន្ត្រៃ​ស្រប​ទិស ពីក្រោយ​ឃើញ​មាន​មនុស្ស​ធ្លាក់​ពី​គោយន្ត​ច្រើន​នាក់​ស្មានថា​មាន​របួសធ្ងន់​នឹង​ស្លាប់​រូ​ចមក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​មោ​៉​ង​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​ក្បា​លំ​រី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិសាត់ តែ​តាមពិត​អ្នកជិះ​គោយន្ត​កន្ត្រៃ​នោះ​គ្រាន់តែ​របួសស្រាលៗ​លាប​ប្រេងកូឡា​បាត់​ប៉ុណ្ណោះ​។​

​លោក​ទុ​ជ ធិ​យន្ត នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ស្រុក​ក្រគរ​បាន​បានទទួល​ហេតុការណ៍​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​ដែល​បានឃើញ​មុនពេល​ករណីនេះ​កើតឡើង​ថា​៖ ដំបូង​មាន​រថយន្ត​មួយគ្រឿង​ប្រភេទ​កាមរី​ស្លាម​ព័​ណ៍​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក់​លេខ​កំពង់ចាម 2A.43-01 បាន​ចរាចរណ៍​ពី​លិចទៅ​កើត​លើ​ទ្រូងផ្លូវ​ជាតិ​លេខ​០៥ ដោយមាន​អ្នកជិះ​ក្នុង​រថយន្ត​បី​បួន​នាក់​។ ស្រាប់តែ​មកដល់​ចំនុចកើតហេតុ​ត្រង​ចន្លោះ​គីឡូ​មែត្រ​លេខ​១៣៤​និង​១៣៥​ត្រង់​អូ​បា​៉​ង​ព្រាម​ភួ​មិ​កើតហេតុ​ខាងលើ ក៍មាន​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​មួយគ្រឿង​កំពុងបើក​ខាងមុខ​ដោយមាន​មនុស្ស​ជិះ​បួន​ប្រាំ​អ្នក នៅ​ខាងក្រោយ ក្នុងទិសដៅ​ស្របគ្នា​នៅ​ពីមុខ​រថយន្ត ក៍​ស្រាប់តែ​អ្នកបើកប​រថយន្ត​នោះ​ជ្រុល​ចង្កូត​ទៅបុក​គោយន្ត​កន្ត្រៃ​នោះ​ពីក្រោយ ធ្លាក់​មនុស្ស​ខ្ចាយ​នៅលើ​ផ្លូវ ហើយ​គោយន្ត​វេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ជាមួយ​រថយន្ត​នោះដែរ រូ​ច​ម្ចាស់​រថយន្ត​នោះ​ជាមួយ​អ្នកដំណើរ​ក៍​ប្រ​ញា​៉​ប់​ប្រ​ញា​៉​ល់​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់​ស្រ​មោ​៉​ល​ទាំងអស់ ភ្លាម​នោះដែរ​អ្នកជិះ​គោយន្ត​ទាំងអស់​ធ្លាក់​លើផ្លូវ​នោះបាន​នាំគ្នា​ស្ទុះ​ក្រោក​ដើរ​វិញ​គ្រាន់តែ​រងរបួស​រលាត់​ដៃ​រលាត់​ជើង​បន្តិច​បន្តូច​ហើយ​លាប​ប្រេងកូឡា​ក៍​បាត់​ដែរ​។

​លោក គុជ ធិ​យន្ត បន្តថា​ក្រោយពេល​កើតហេតុ​នេះ​រូ​ច​សមត្ថកិច្ច​ចរាចរណ៍​យើង​ក៍បាន​ទៅដល់​ទី​កើតហេតុ​ដោយ​ម្ចាស់​គោយន្ត​និង​អ្នករបួស​តិចតួច​ទៅផ្ទះ​អស់​ព្រោះ​ជា​អ្នក​ភួ​មិ​នៅ​ទីតាំង​កើតហេតុ ហើយរ​យន្ត​និង​គោយន្ត​នោះ​ដែល​ខូចខាត​តិចតួច សមត្ថកិច្ច​ក៍បាន​យកមក​កាន់​អធិកា​ស្រុក​ក្រគរ​ដើម្បី​ស្វែងរក​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​បន្ទាប់ពី​វាស់វែង​រូ​ចរាល់​៕image4 image3 image1