គណបក្សប្រជាជនកម្ពុជា សម្តែងការគោរពដឹងគុណចំពោះ មន្រ្តីរាជការ ចូលនិវត្តជិត១០០០នាក់នៅខេត្តសៀមរាប

0

ខេត្តសៀមរាប៖ ជាមួយនឹងការប្រារព្ធអង្គមិទ្ទិញ អបសាទរខួបអនុស្សាវរីយ៍ ឆ្នាំទី៣៧ ទិវាជ័យជំនះ៧មករានៅខេត្តសៀមរាប ដែលមានសមាជិក សមាជិការចូលរួមប្រមាណជិត៦,០០០នាក់ ក្នុងនោះមានមន្រ្តីរាជការ ចូលនិវត្តន៍ប្រមាណជាជិត ១,០០០នាក់ផងដែរបានចូលរួម។និវត្តជនទាំង20160107_095149អស់នេះត្រូវបានទទួលកិត្តិយសចូលរួមក្នុងពិធីដាច់ដោយឡែកមួយផ្សេងទៀត នាព្រឹកថ្ងៃព្រហស្បត៍ ៧មករា ឆ្នាំ២០១៦នេះ បន្ទាប់ពីអង្គមិទ្ទិញត្រូវបានបញ្ចប់និងក្រោយពីគណអធិបតីអញ្ញើញត្រឡប់មកពីសួរសុខទុក្ខអ្នកជម្ងឺតាមមន្ទីរពេទ្យនានា ក្នុងក្រុងសៀមរាប រួចមក ។ នៅក្នុងសេចក្តីថ្លែងមតិសំណេះសំណាល ដោយលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណកម្មាធិការបក្ស នៃគណបក្សប្រជាជនជនកម្ពុជា(ខេត្តសៀមរាប) បានបង្ហាញឲ្យឃើញថា ៖ គ្មានពេលវេលាណាមួយដែលគណបក្សប្រជាជនកម្ពុជា បំភ្លេចបានទេ នូវរាល់សកម្មភាពរបស់មន្រ្តីរាជការចូលនិវត្ត ដែលបានលះបង់ពេលវេលា សតិបញ្ញា មនសិការ ដើម្បីបំរើជាតិ និងប្រជាជនកម្ពុជា ស្ទើរពេញមួយជីវិតរបស់ខ្លួននោះឡើយ ។ សមិទ្ធផលការងាររបស់និវត្តជនទាំងអស់ ត្រូវបានប្រមូលផ្តុំជាស្ពានដ៏រឹងមាំ សម្រាប់ឲ្យធនធានមនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត បន្តធ្វើដំណើរក្នុងមាគ៌ាគោលនយោបាយ របស់រាជរដ្ឋាភិបាល បំពេញភារកិច្ចការពារសមិទ្ធផល៧មករា នោះគឺកំណើតទី២ នៃប្រជាជាតិកម្ពុជា រួមទាំងសន្តិភាព និងការអភិវឌ្ឍន៍ ។ គួរបញ្ជាក់ដែរថា កម្មវិធីជួបសំណេះសំណាល សម្តែងការដឹងគុណចំពោះមន្រ្តីរាជការចូលនិវត្តគឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ ទិវាជ័យជំនះ៧មករា និងត្រូវបានធ្វើឡើងជារឿយៗ នៅតាមបណ្តាមន្ទីរអង្គភាព ជុំវិញខេត្ត ៕20160107_095504 20160107_095149 20160107_095127