ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យគំរោងកសាងផ្លូវនៅចុងភូមិចុងកោះត្រៀម យកកំពង់ផែយឿត្រីនិងរៀបចំផ្សារលក់កសិផលនៅទីនោះ

0

ខេត្តកំពង់ឆ្នាំង៖ « នៅក្នុងខែកុម្ភះ ឆ្នាំ២០១៦ ខេត្តកំពង់ឆ្នាំង នឹងមានគំរោងកសាងផ្លូវនៅស្របមាត់ទន្លេប្រមាណ៤៥០ម៉ែត្រ នៅចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដើម្បីរៀបចំកំពង់ផែយឿត្រី និងផ្សារលក់កសិផលនៅទីនោះ »ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះDSC03603នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក្នុងដែលដឹកនាំក្រុមការងារចំរុះ ចុះពិនិត្យផ្ទះប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេពីសួនច្បារផ្សារក្រោម ដល់ចុងភូមុចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ខេត្ត ក្នុង
ពេលជូនដំណើរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងក្រុមការងារចំរុះចុះពិនិត្យសណ្ឋានភាពផ្ទះប្រជាពលរដ្ឋរស់នៅជាប់មាត់ទន្លេនៅក្នុងភូមិចុងកោះ បានអោយដឹងថា៖ តាមគំរោងអភិវឌ្ឍន៍តំបន់ទេសចរណ៍តាមមាត់ទន្លេរបស់ខេត្ត ផ្ទះប្រជាពលរដ្ឋចំនួន១៩១គ្រួសាររស់នៅជាប់មាត់ទន្លេនឹងត្រូវរើរុះចេញទៅរស់នៅលើទីតាំងថ្មីដែលអាជ្ញាធរខេត្តបានកំណត់អោយ ហើយផែនការនេះអាជ្ញាធរភូមិ និងសង្កាត់បាន និងខេត្តបានកោះប្រជុំជាមួយប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបានឯកភាពគ្នាក្នុងការសុំប្រាក់គោកនយោបាយក្នុងពេលរុះរើផ្ទះទៅថ្នាក់លើរួចហើយ។
ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តបានអោយដឹងថា៖ នៅក្នុងខែកុម្ភះ ឆ្នាំ២០១៦នេះ ខេត្តកំពង់ឆ្នាំង នឹងមានគំរោងកសាងផ្លូវនៅស្របមាត់ទន្លេប្រមាណ៤៥០ម៉ែត្រ នៅចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដើម្បីរៀបចំកំពង់ផែយឿត្រី និងផ្សារលក់កសិផលនៅទីនោះ។ ព្រោះថាទីនេះជាចំណុចកណ្តាល ដែលរបស់ប្រជាពលរដ្ឋបានសំណូមពរអោយដាក់កំពង់ផែយៀត្រី និងទីផ្សារលក់កសិផលរប ស់អ្នកចំការ និងលក់ឬស្សី ពីងពុង និងស្លឹកផងដែរ។
ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ក្រុមការងារខេត្តថា៖ ការកសាងផ្លូវតាមមាត់ទន្លេសូមអោយប៉ះពាល់តែផ្ទះប្រជាពលរដ្ឋជួរខាងកើតស្របមាត់ទន្លេបានហើយ ចំណែកផ្ទះប្រជាពលរដ្ឋជួរខាងលិចផ្លូវចាស់សូមកុំអោយប៉ះពាល់ដល់ផ្ទះពួកគាត់អី គឺការធ្វើផ្លូវត្រូវងាកមកខាងកើតបន្តិចវិញ។
តំណាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដែលបានចូលរួមពិនិត្យទីតាំងធ្វើផ្លូវខាងលើនេះ
បានអោយដឹងថា៖ គំរោងកសាងផ្លូវប្រមាណ៤៥០ម៉ែត្រខាងលើនេះ បានដាក់សុំទៅក្រសួងរួចហើយ
នៅពេលគំរោងធ្លាក់មកមន្ទីរសាធារណៈការខេត្ត និងចាប់ផ្តើមកសាងដែលអាចនឹងធ្វើនៅក្នុងអំឡុងខែកុម្ភះ ឆ្នាំ២០១៦ខាងមុខនេះ ។ ដោយត្រូវធ្វើនៅខាងត្បូងស្ថានីយបូមទឹកអានកូប្រវែង១០០ម៉ែត្រ និងធ្វើនៅខាងជើងស្ថានីយបូមទឹកប្រវែង៣៣០ម៉ែត្រ ដើម្បីសម្រួលដល់ការដាក់កំពង់ផែយឿត្រី ការរៀបចំផ្សារលក់កសិផល និងធ្វើដំណើរជូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារដែលផ្លាស់មករស់នៅទីតាំងថ្មីជិតនោះ៕DSC03581 DSC03603