ព្រឹកថ្ងៃទី៥រោច ខែមិគសិរ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦

0

ភ្នំពេញ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអនុញ្ញាតិឲ្យឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូកអាមេរិកថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយphoto_2016-01-12_09-18-14រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច វេលាម៉ោង ៩:០០នាទីព្រឹក ។នាឱកាសនោះផងដែរលោកជំទាវក៏បានលើកឡើងអំពី៖ ការដឹកនាំ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាមានដំណើរការយ៉ាងល្អប្រសើរ ទោះបីជាមានចំណុចខ្លះមិនស្របគ្នាពីគណបក្សប្រឆាំងក៏ដោយ ក៏កម្ពុជាបានបំពេញកាតាព្វកិច្ចស្របតាមឆន្ទះប្រជាធិបតេយ្យ និងនីតិរដ្ឋ ស្របតាមបំណងប្រាថ្នារបស់ប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។លោកជំទាវក៏បានលើកឡើងផងដែរ អំពីតួនាទី និងភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺក្រសួងត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការណ៍ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយបំពានច្បាប់ជាដើម៕  photo_2016-01-12_09-18-06 photo_2016-01-12_09-17-59 photo_2016-01-12_09-17-52 photo_2016-01-12_09-17-45