ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ដោយសារតាមតាទៅបង់សំណាញ

0

កំពង់ធំ៖ ក្មេងប្រុសម្នាក់ឈ្មោះ ថាំង បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ រស់នៅក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំបានស្លាប់ដោយសារលង់ទឹកនៅចំនុច អន្លងតាអាន ក្នុងឃុំប្រាសាទកាលពីវេលា៦និង២៨នាទីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។បើតាមប្រភពពត័មានពីប្រជា12498700_1676909475927349_366991308_nពលរដ្នបានអោយដឹងថាក្មេងប្រុសម្នាក់នេះម្ដាយបានប្រើអោយទៅខ្វាលគោ លុះដល់កន្លែងខ្វាលគោ ក៏ឃើញតា របស់ខ្លួនទៅបង់ត្រី ហើយក៏ដើរតាមពីក្រោយ តា ទៅមើលតាបង់ត្រី ដោយតាពុំបានដឹងថា ចៅដើរតាមពីក្រោយទៅមើលតា បង់ត្រីនោះទេ លុះបង់បានត្រីហើយតាក៏ត្រឡប់មកផ្ទះវិញ រហូតដល់ពេលបាយ ក៏ផ្អើល ឆោឡោ ដោយរកចៅមិនឃើញ ក៏នាំគ្នាមករាវរក នៅចំនុច តាបង់ត្រី រហូតដល់ម៉ោង ៦និង២៨នាទីល្ងាចថ្ងៃដដែលទើបរកឃើញ ដោយពុំដឹងថា លង់ទឹកស្លាប់ពីពេលណានោះទេ។ក្រោយពីសមត្ថកិច្ច ធ្វើកុសលវិច្ច័យរួច ពុំ ឃើញមានស្លាកស្នាមអ្វី ក្រៅពៅករណីលង់ទឹកនោះទេ បន្ទាប់មក ក៏ប្រគល់សាសពអោយក្រុមគ្រួសារនិងសាច់ញាតិចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា៕12498700_1676909475927349_366991308_n