ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ឡើងទៅ​ចាប់រំលោភ​រហូត​បានសម្រេច ដល់​លើផ្ទះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​.

0

​ឧ​ត្ត​រ​មានជ័យ​៖ ស្ត្រី​ម្នាក់ ត្រូវបាន​ជនល្មោភកាម​ឡើងទៅ ចាប់រំលោភ សេព​ស​ន្ថ​វះ រហូត​បានសម្រេច​នៅ​ខាងលើ​ផ្ទះ​ស្ត្រី​រងគ្រោះ ខ​ណះ​ពេល​កំពុង​ដេក​លង់លក់​នៅពេល​យប់ ហើយ​ស្ត្រី​រងគ្រោះ​បាន​ស្រែក​ហាវ​គេ អ្នក​នៅ​ជិតខាង​ឲ្យ​ជួយ​នៅពេលនោះ ក៏​ចាប់បាន​ជនសង្ស័យ​ភ្លាមៗIMG_0544​ផងដែរ ហេតុ​ការចាប់រំលោភ សេព​ស​ន្ថ​វះ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្ទះ​ស្ត្រី​រងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​អូរ​បាត់​ដាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ មានឈ្មោះ​សុ​ឹ​ង សុ​វណ្ណា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​បាត់​ដាវ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ ​ជួប ស ​អ ​ន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ សង្កាត់ កើតហេតុ​ខាងលើ​។​លោក​វរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង បាន​អោយដឹងទៀតថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕