ការ​បាន​៤​ថ្ងៃ​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ស្លាប់​ទាំង​២

0

​ស្ទឹងត្រែង​៖​គូរ​ស្វាមីភរិយា​មួយគូរ​ដែល​ទើប​និង​រៀប​អាពាហ៍ពិពាហ៍​បាន​រយៈពេល​ត្រឹមតែ​៤​ថ្ងៃ​ក៍​ជួប​និង​គ្រោះ​អកុសល​ស្លាប់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​២១​និង​១៥​នា ទី​យប់​ថ្ងៃទី​១១​មករា​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​អា​ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែងIMG_0273​ចម្ងាយ​ពី​ផ្លូវបំបែក​អូរ​ពង់​មាន់​ជាង​មួយ​គីឡូម៉ែត្រ​។​
​ ​មន្ត្រីនគរបាល​ចរាច​ណ៍​ជើងគោក​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ត្រូវជា​ប្តី​ប្រពន្ធ​ទើប​រៀបការ​បាន​រយៈពេល​៤​ថ្ងៃ ប្តី​មានឈ្មោះ សន សុខ​ខេង អាយុ​២៥​ឆ្នាំ​រីឯ​ប្រពន្ធ​ឈ្មោះ ម៉ៃ ស្រី​ម៉ី​អាយុ​២៣​ឆ្នាំ​អ្នក​ទាំង​២​រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​
​ ​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១BM.៤២៧៣​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ក៍​ជ្រុល​ទៅបុក​រថយន្ត​កែឆ្នៃ​ចត​លើផ្លូវ​ស្រប​ទិស​គ្នា​បណ្តាល​ជនរងគ្រោះ ទាំង​២​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​
​ ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ដែល​បង្ករ​ឲ្យ​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​នោះ​គឺ​បាន​បង្ករ​ឡើង​ដោយ​រថយន្ត​កែឆ្នៃ​ចំនួន​២​គ្រឿង​ចត​លើ​ដងផ្លូវ​ទយគូត​ដាក់គ្នា​នៅ​ខាងស្តាំ​ដៃ​លើ​ដងផ្លូវ​របស់​ជនរងគ្រោះ​ធ្វើដំណើរ​និង​មិនបាន​ដាក់​សញ្ញា​ណាមួយ​បញ្ជាក់​ឲ្យ​អ្នកដំណើរ​មានការ​ប្រុងប្រយ័ត្ន​ឡើយ​ខណៈដែល​ពួកគេ​កំពុង​សាង​ឈើ​ក្តា​ពី​រថយន្ត​មួយ​ទៅ​ដាក់​រថយន្ត​មួយគ្រឿង​ទៀត​នោះ​។​
​ ​ទាក់ទិន​ក្នុងករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នោះ​មន្ត្រីនគរបាល​ចរាច​ណ៍​បាន​ចុះ​ធ្វើការ​វាស់វែង​និង​សន្និដ្ឋានថា​រថយន្ត​កែឆ្នៃ គឺជា​ភាគី​ខុស​ទាំងស្រុង​ដោយ​មិនអាច​លើកលែង​បាន​។​ក្រោយ​កើតហេតុ​មន្ត្រី​ចរាច​ណ៍​ជើងគោ​កបាន​នាំយក​រថយន្ត​កែឆ្នៃ​ចំនួន​២​គ្រឿង​រួម​និង​ម៉ូតូ​រង​ការ​ខូច​ខាត់​របស់​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំណែក​សព​ជនរងគ្រោះ​ទាំង​២​ជំនាញ​បាន​ប្រគល់ជូន​គ្រួសារ​ឪពុកម្តាយ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ ​នេះ​ជា​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​ដ៍​គួរ​អាសូរ​មួយទៀត​បន្ទាប់ពី​ស្ត្រី​មាន​ជម្ងឺ​រួច​វិកល​ច​រិ​ក​ម្នាក់​ត្រូវ​រថយន្តបុក​និង​កិន​ស្លាប់​ហើយ​សព​ត្រូវ​រថយន្ត​ជាច្រើន​គ្រឿង​ទៀត​កិន​បន្ថែម​ធ្វើ​ឲ្យ​សព​បែក​រៀងកាយ​មើល​ស្ទើរ​មិន​យល់ថា​ជា​មនុស្ស​ប្រុស​ឬ​ជាម​នុស្ស​ស្រី​៕IMG_0276