លោក​វរសេនីយ៍ទោ សឿ​ម ផ្មើ​ក នាំយក​អំណោយ របស់លោក​ស្នង​ការន​គ​របាល​ខេត្ត ទៅជូន​គ្រួសារ​សព ដែល​ស្លាប់​ដោយ​ជំងឺ​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​៣០ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ លោក​វរសេនីយ៍ទោ សឿ​ម ផ្នើ​ក មេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ដឹកនាំ កម្លាំង​ចូលរួម​បុណ្យ​និង​ដង្ហែ​សព លោក​ពលបាលឯក ឯក សូ​ណា ជា​មន្ត្រីនគរបាល ដែល​បានទទួល​មរ​ណះ​ភាព កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ដោយ​ជំងឺ នៅក្នុង​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ក្នុងនោះ លោក​វរសេនីយ៍ទោ សឿ​ម ផ្នើ​ក មេបញ្ជាការរង​នគរបាល​វ​រះ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​នាំយក​បច្ច័យ ទេយ្យវត្ថុ របស់លោក​ឧ​ត្ត​ម សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព រួមមាន ថវិកា​៨០​មុ​ឺ​ន​រៀល អង្ករ​១​បេ ទឹកត្រី​២​យូរ ទឹក​សុ​ី​អ៊ីវ​២​យូរ លោក​វរសេនីយ៍ទោ សឿ​ម ផ្នើ​ក មេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន បាន​មានប្រសាសន៍ថា អំណោយ​ដែល​លោក​យកមក​នេះ គឺជា​ថវិកា របស់លោក​ស្នងការ​ខេត្ត គ្រាន់​ចូលរួម​រំលែក​ទុក្ខ គឺ​នៅមាន​ថវិកា សង្គ្រោះបន្ទាន់​ចំនួន​៤​លាន​រៀល ទៀត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត យកមក​ជូន​នៅ ពេល​ក្រោយ​ទៀត​៕IMG_0553 IMG_0551