​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ពាក់​ព័​ន្ឋ​ករណី​ជួយ​ដូរ ចែកចាយ​និង​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​

0

​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដោយមាន​ការសហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​កិច្ចប្រតិបត្តិការ​ណ៍​បង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់​ព័​ន្ឋ​នឹង​ករណី​ជួយ​ដូរ ចែកចាយ​និង​ផ្តល់​ទីតាំង​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១​នឹង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ម្តុំ​សំណង់​អាធិបតេយ្យ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ ផាន់ ធា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ (​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ថ្នាំ​) ទី​២​ឈ្មោះ ផាន់ ណាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣​ឈ្មោះ យី ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ គឺ​កម្លាំង​បានធ្វើ​ការតាមដាន និង​ស៊ើបអង្កេត​អស់​រយះពេល​ជាច្រើន​ថ្ងៃ និង​មានការ​សហការ​រាយការណ៍​ផ្តល់​ព​ត៌​ពី​ប្រជាពលរដ្ឋ ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​គឺ​មុខសញ្ញា​ជួយ​ដូរ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ។ ប្រភព​បន្តថា ដោយ​ទទួលបាន​ពត៌មាន​ច្បាស់ការ​ហើយ​នោះ ទើប​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ដោយមាន​ការសហការ​ជាមួយ​ជំនាញ​ក្រុង បាន​ចុះមក​ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​ចំនួន​៣​នាក់ (​ប្រុស​២​នាក់ ស្រី​១​នាក់​) និង​ឆែកឆេរ​ក៏​ប្រទះឃើញ​វត្ថុតាង​មួយចំនួនធំ​ដូចជា គ្រឿងញៀន​ប្រភេទ​ក្រាម​ព​ណ៍ស (​ម៉ា​ទឹកកក​) ៤០​កញ្ចក់​តូច និង​មួយកញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន និង​វត្ថុតាង​ជាច្រើន​ទៀតផង​ដែរ ។​

បន្ទាប់ពី​ធ្វើការ​ឆែរ​ឆេរ​រួចមក​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បា​នប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

photo_2016-01-15_08-58-28 photo_2016-01-15_08-58-24 photo_2016-01-15_08-58-21 photo_2016-01-15_08-58-14 photo_2016-01-15_08-58-10 photo_2016-01-15_08-56-46