​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក​សក្តិ​ដល់​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប​:​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១៦​នេះ​នៅ​ស្នង​​ការដ្ឋាន​នគរបាល​ខេត្ត​សៀម​រា​បាន​ប្រារព្វ​ពិធី​ប្រកាស​ផ្ទេរ​ភារ​​កិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​មន្ត្រី​នគរបាលជាតិ​​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡា​ច សា​វិ​ន ស្នងការ រង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​គ្រប់​គ្រង់​​ធនធានមនុស្ស តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​ឩ​ត្ត​ម​​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក​នឹម សុវណ្ណ អភិបាលរង​នៃ​គ​ណះ​អភិបាលស្រុក​ប្រាសាទបាគង​។​​កម្មវិធី​នេះ​ត្រូវបាន​ប្រា​រព​ធ្វើឡើង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​ប្រាសាទបាគង ដោយមាន​ការអញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នោះ​រួមមាន
​អស់លោក ជា​នាយ​នាយរង​ការិយាល័យ លោក​មេ​បញ្ជា​កងរាជអាវុធហត្ថ ស្រុក លោក​មេ​បញ្ជា​ប្រតិបត្តិ​សឹក​រង​​ស្រុក​ប្រាសាទបាគង អធិការ អធិការរង នគរបាល នាយ នាយ​
​រង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រុង​ស្រុក ទាំង​១២ និង​១៥​ការិយាល័យ​បាន​ចូលរួម​ជាច្រើន​ផងដែរ​។​បន្ទាប់មក​លោក​វរសេនីយ៍ត្រី​សីហ៍​​ន​អធិការរង​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​មានមតិ​ស្វា​គម​ន៏​និង អាន​របាយ​​ការណ៍​អំពី​ល​ទ្ទ​ផល​ស្នាដៃ​ការងារ​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​កន្លង​ជូន​
​អង្គពិធី រួចមក​លោក​វរសេនីយ៍ត្រី ឈិ​ត ឈឿត​នាយការិយាល័យ​​បុគ្គលិក​ស្តីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឡើង​អាន​​ប្រកាស​ស្តីពី​ការផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋ​ន្ដ្តិ្្​​ក្រសួងមហាផ្ទៃ​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡា​ច​សា​វិ​ន​ស្នង​កាង​
​នគរបាល​ខេត្តសៀមរាប​បានធ្វើការ​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​ន្ត្រី​​នគរបាលជាតិ​ចំនួន​១៥៩​នាក់​ដែល​មកពី​បណ្តា​ក្រុង​ស្រុក​ទាំង​១៥ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ក្នុងនោះ​​រួមមាន​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​២០​នាក់​អនុសេនីយ៍ត្រី​៣៨​នា​ព្បា​
​ល​ឯក​២១​នាក់​ព្រិ​ន​បាល​ទោ​១២​នាក់​និង​ប្រកាស​ផ្ទេរ​ភារកិច្ច​តែ​តង​​មុខតំណែង​ចំនួន​៦៨​នាក់​។​
​មានប្រសាសន៍​ផ្តាំផ្ញើ​ក្នុងឱកាស​នេះ​លោក​នឹម​សុ​វ​ណ្អ​ភិ​បាល​រង​នៃ​គ​​ណះ​អភិបាលក្រុង​សៀមរាប​និង​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡា​ច​សា​វិ​ន​បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ដែល​ទើប​និង​បានទទួល​នូវ​ការ​ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​ត្រូវ ខំ បង្កើន​សមត្ថភាព​យល់​ដឹង​អោយបាន​ខ្ពស់​បន្ថែមទៀត​ដើម្បី​ឈានទៅ​អនុវត្ត​ន៏​ភារកិច្ច​ជំនាញ​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​​បទល្មើស​ព្រហ្មទណ្ឌ​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​និង​ចូ​ល​រួម​គោរព​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​បន្ត​ការផ្សព្វផ្សាយ​ការអនុវត្ត​​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ក៏ដូចជា​ការការពារ​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក៏ដូចជា ភ្ញៀវ​
​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​តែងតែ​ចេញ​ចូលមក​ទស្សនា​ស្នាក់នូវ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​អោយបាន​ល្អប្រសើរ​ថែម​​ទៀត​និង​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ជំរុញ​ការ​រ​ផ្តល់​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ព្រមទាំង​លើកកម្ពស់​ស្មារតី​គោរព​វិន័យ​ក្រមសីលធម៌។​.IMG-20160115-WA0074