លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ ព្រឹទ្ធសភា រដ្ឋ​សភា និង​អធិការកិច្ច និងតំណាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានបញ្ជាក់ថា៖

0

ភ្នំពេញ៖ ក្នុងនាម​រាជរដ្ឋាភិបាលលោកស្រីសូមអំពាវ​នាវ​ឲ្យនៅគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវ​ចាត់វិធានការ​គ្រប់​បែប​​យ៉ាង ដើម្បី​ឲ្យ​កុមារ​ទាំង​អស់​បាន​ចូល​រៀន នៅ​សាលារដ្ឋ និងឯកជនទំាងអស់គ្នា ជា​ពិ​សេ​ស ត្រូវចូលរួម ផ្ដល់អាហា​រូប​ត្ថម្ភ គ្រប់បែបយ៉ាង ​ ដើម្បី​ឲ្យ​កុមារ​​ទាំងអស់ បាន​ចូលរៀន ឬក៏​ការ​photo_2016-01-18_13-57-31បណ្តុះ​បណ្តាល​​ជំនាញ ក្នុង​គោល​បំណង​ ឲ្យស្របទៅ​តាមប្រធានបទ (គ្មានពលកម្មលើកុមារ ,គ្មានអំពើហឹង្សា​លើកុមារ ផ្ដល់ការអប់រំ ដែលមាន​គុណភាពដល់កុមារទន់ខ្សោយ)។លោកជំទាវ ម៉ែន សំអន បានអំពាវនាវ​បែប​នេះ ក្នុងខណៈ ​អញ្ជើញ​ជា​អធិ​បតី ក្នុង​ពិធីផ្សព្វផ្សាយ ផែនការសកម្មភាពជាតិស្ដីការអភិវឌ្ឍកុមារ ឆ្នំា​២០១៦​-​២០១៨​នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៦ ។លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​ប្រឹងប្រែង លើក​កម្ពស់​អា​ហារូបត្ថម្ភ ដល់​កុមារ​គ្រប់ៗ​រូប តាមរយៈ​ការអនុវត្ត កម្មវិធី​សុខភាព​បន្ត​ពូជ មាតា ទារក កុមារ និង​អាហា​រូបត្ថម្ភដែលជា​ផែន​បង្ហាញផ្លូវសម្រាប់​ព​ន្លឿ​ន​ការកែលម្អអាហារូបត្ថម្ភឆ្នាំ​២០១៦-២០១៨​។និង​កៀង​គរធនធានរកប្រភពចំណូលហិរញ្ញវត្ថុពីបណ្ដាអង្គការសង្គមស៊ីវិលផ្សេងៗ មកអនុវត្ដឲ្យស្រប​ទៅ​តាមការ​ប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារសំដៅអនុវត្ដតាមអនុសាសន៏​របស់គណៈ​កម្មា​ធិការ​សិទ្ធិ​កុមារ នៃអង្គការសហប្រជាជាតិ។ ទោះបីជា​យ៉ាងណាក៏ដោយ កុមារ​កង្វះ​អាហារូបត្ថម្ភ មាន​ភាព​ផ្សេងៗ​ពីគ្នា ទៅតាម​តំបន់ និង​ទៅតាម​សង្គមមនុស្ស​។ កុមារ​ដែលជា​គ្រួសារ នៅតាម​ជនបទ​ក្រីក្រ ហើយ​មិនមាន​ការសិក្សារ​អប់រំ បញ្ហា​កង្វះ​អាហារូបត្ថម្ភ មាន​កម្រិត​ខ្ពស់ ជាង​កុមារ​ដែលជា​គ្រួសារ មាន​ជីវភាព​ធូរធារ នៅ​ទីប្រជុំជន និង​មានការ​សិក្សាអប់រំ​ខ្ពស់​។ បញ្ហា​​ពលកម្ម​កុមារ មានការ​ធ្លាក់ចុះ គួរ​ឲ្យ​កត់សម្គាល់ សមាមាត្រ​ពលកម្ម​កុមារ ធៀប​នឹង​ចំនួន​កុមារ​សរុប បាន​ធ្លាក់ចុះ​ប​ប្រហែល ២០ ភាគរយ ក្នុង​ឆ្នាំ​២០០៩ មក​ត្រឹម ៩,៩ ភាគរយ នៅ​ឆ្នាំ​២០១៤​។ សមាមាត្រ​ពលកម្ម​កុមារ នៅ​តំបន់​ជនបទ មាន​ចំនួន​ខ្ពស់ ប្រមាណ ១១,៥ ភាគរយ បើ​ធៀប​នឹង​ទីប្រជុំជន មានតែ​ប្រមាណ ៦,៥ ភាគរយ​ប៉ុណ្ណោះ​។ ភាគច្រើន​នៃ​ពលកម្ម​កុមារ ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្មសិប្បកម្ម​ខ្នាតតូច និង​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ​។ប្រេ​វ៉ាឡង់​ពលកម្ម​កុមារមាន​អត្រា​ខ្ពស់​ប្រមា​ណ​ ២០ ភាគរយ ប្រៀបធៀប​នឹង​ចំណុច​ដៅ ៨ ភាគរយ ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជានឹង​គ្មាន​ពលកម្ម​លើកុមារនៅ​ឆ្នាំ​២០២០។​ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា ដើម្បី​កុមារ បាន​បញ្ជាក់ថា៖ ប្រទេស​កម្ពុជា បាន​បោះជំហាន​ចេញពី ប្រទេស​មាន​ចំណូល​កម្រិត​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល មធ្យម​កម្រិត​ទាប ព្រមទាំង​សម្រេចបាន​ជោគជ័យ លើ​ការ​កាត់បន្ថយ​អត្រា​មរណភាព ក្នុងនោះ​អត្រា​មរណភាព​កុមារ អាយុ​ក្រោម ៥​ឆ្នាំ ក៏បាន​ធ្លាក់ចុះ​ពី​៥៤ មក​ត្រឹម ៣៥ នៅ​ឆ្នាំ​២០១៥ ក្នុង​ទារក​កើត​រស់ ១,០០០ នាក់​។ អត្រា​មរណភាព​មាតា បាន​ធ្លាក់ចុះ​ពី២០៦ នៅ​ឆ្នាំ​២០១៤ មក​នៅត្រឹម១៧០ នាក់​នៅ​ឆ្នាំ​២០១៥ ក្នុង​ទារក​កើត​រស់ ១០០,០០០ នាក់​។​ ឯកឧត្ដមបាន​បន្តថា៖​ រាជរដ្ឋាភិបាល បាន​ជំរុញ​ការលុបបំបាត់ ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ដោយ​ផ្អែកលើ​គោលការ​ណ៍​ចម្បង៣គឺ​៖ទី១)​ការដកហូត​កុមារ ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ដើម្បី​ឲ្យ​កុមារ​ទទួលបាន ការអប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​សមាហរណកម្ម ទៅក្នុង​សង្គម​។ ២)​កិច្ចសហការ​ជាមួយ​សង្គម​ស៊ីវិល និង​ការ​ប្រយុទ្ធប្រឆាំង ការជួញដូរ​ស្ត្រី​និង​កុមារ និងទី​៣)​លើកកម្ពស់​ការងារ​ស​មរ​ម្យ និង​សុវត្ថិភាព​ការងារ​កុមារ​។ក្នុងកាសនោះដែរលោកជំទាវម៉ែនសំអន ក៏បាននំាយកថវិកា របស់សម្ដេចអគ្គមហាសេនាបតីតេជោ​ចំនួន​​​៥លានរៀលផ្ដល់ក្នុងកម្មវិធីផ្សព្វផ្សាយផែនការសកម្មភាពជាតិស្ដីការអភិវឌ្ឍphoto_2016-01-18_13-57-27 photo_2016-01-18_13-57-24 photo_2016-01-18_13-57-19 photo_2016-01-18_13-57-14 photo_2016-01-18_13-56-58 photo_2016-01-18_13-56-50 photo_2016-01-18_13-56-45កុមារឆ្នំា​២០១៦​,​២០១​៨​​ ​​​នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានេះផងដែរ ៕