មេ​ឆ្នោត​និង​មេ​កន្ទុយលេខ​ប្រុស ស្រី​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​សហ​ការណ៍ ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លឹម គី នាយរង​ការិយាល័យ​ក​ណ្តា​ល​ព្រហ្មទណ្ឌ បាន​បង្ក្រាប​ករណី​ល្បែង​ឆ្នោត​និង​កន្ទុយលេខ​ខុសច្បាប់ មួយកន្លែង​នៅ​ចំណុច​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​ឆ្នោត​និង​កន្ទុយលេខ​ចំនួន​៤​នាក់​។​លោក​វរសេនីយ៍ទោ លឹម គី នាយរង​ការិយាល័យ កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​នោះ ទី​១​ឈ្មោះ​សាក់ សា​រៀម ហៅ វិ​ន ភេទ ប្រុស​អាយុ​៤៨​ឆ្នាំ មេ​ឆ្នោត​(​ប្តី​)​រស់នៅ​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​.២​ឈ្មោះ​ផុន សុ​ខេន ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ មេ​ឆ្នោត​(​ប្រពន្ធ​)​រសនៅ​ជាមួយគ្នា​.៣​ឈ្មោះ ផល ច្រិ​ប ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ឆ្នោត រស់នៅ​ភូមិ​យ៉​ក ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​.៤​ឈ្មោះ​ឡាប់ ម​ម ភេទ​ស្រី​អាយុ​៣១​ឆ្នាំ ជា​អ្នក​ចាក់ រស់នៅ​ភូមិ​អំពិល​ថ្មី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ លឹម គី នាយរង​ការិយាល័យ​ក​ណ្តា​ល​ព្រហ្មទណ្ឌ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​រួមមាន សៀវភៅ​កត់​ឆ្នោត​ចំនួន​១៥​ក្បាល កន្ទុយលេខ​ចំនួន​៣០​សន្លឹក ប្រាក់​ថៃ​ចំនួន​១៦.៦០០​បាត​.​ប្រាក់​ខ្មែរ​ចំនួន​១.១៦០.៦០០​រៀល​.​បច្ចុប្បន្ន ជនសង្ស័យ​ព្រម​ទាំ​វត្ថុតាង​ខាងលើ កម្លាំង​ជំនាញ​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​លោក​វរសេនីយ៍ទោ​លឹម គី នាយការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បានបញ្ជាក់​ឲ្យ​ដឹងថា រូបលោក​និង​លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក តែងតែ​ហៅ​មក​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​មកហើយ ក៏ប៉ុន្តែ​ក្រុម​មេ​ឆ្នោត​និង​កន្ទុយលេខ មិន​ព្រមស្តាប់ ទើប​លើក​នេះ​ឈានទៅ​ចាប់​ឃាត់ខ្លួន​តែម្តងទៅ​៕IMG_0622 IMG_0620 IMG_0619