​ផ្ទុះ​ឆេះ​ផ្ទះ​អ្នកលក់​កាំ​ជ្រូច​រាលដាល ឆេះ​បន្ត​អស់​ផ្ទះ​៦​ខ្នង ដុត​កំឡោច ក្មេងប្រុស​ម្នាក់​ស្លាប់​ក្នុង​អំ​ណ្តា​ត​ភ្លើង ផ្អើល​ក្រុងព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​៖​យ៉ាងហោចណាស់​មានផ្ទះ​ចំនូ​ន​៦​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ជា បន្តបន្ទាប់ ខណៈពេល​មាន​កាំ​ជ្រូច​ជាច្រើន​ដើម​ផ្ទុះឡើង​និង​បាន​ឆក់យក​ជីវិត​ក្មេងប្រុស​ម្នាក់​ដុត កំឡោច​ក្នុង​អណ្តាតភ្លើង​ស្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត ។​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ វេលា ម៉ោង ប្រមាណ​២​និង​៣៥​នាទី​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៦​ស្ថិតនៅ​ក្នុងភូមិ លេខ​៥​សង្កាត់ លេខ​៤​ក្រុងព្រះសីហនុ​ត្រុ​ង​ចំណុច​តំបន់ ខាងកើត​ក្លឹម​កម្សាន្ត​(​អិ​ល​វី​)​ចង្ងាយ​ប្រមាណ​២០០​ម៉ែត្រ​។​
​ ​.​នៅក្នុង​ហេតុ​នោះ​ភ្លាមៗ​គេ​សង្ក​ត​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស​និង​ប៉េ​អ៊ឹម បាន​ចុះមក​កន្លែង​កើត ហេតុ​ផងដែរ ប៉ុន្តែរ​លទ្ធភាព​ជូ​យ​សង្គ្រោះ​មាន​តិច​តូច​ណាស់ ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​ក៍​ដូចគ្នា គឺ​ពិបាក់​ចូលទៅ​ជិត​និង​លំនៅ​ដា្ឋ​ន ដែល​ឆាបឆេះ ទាំងនោះ​ណាស់​ដោយសារតែ​តំបន់​នោះ​មាន​ភាព ស្មុកស្មាញ ផ្លូវ​តូចចង្អៀត ព្រៀប​បីដូច​ជា​រន្ធ​កណ្តុល​។ អណ្តាតភ្លើង​ឆាបឆេះ​អស់​រយៈពេល​ជិត​មួយ ម៉ោង​ទើបបាន​រលត់ទៅវិញ ដោយ​ប្រើប្រាស់​រថយន្ត​អគ្គីភ័យ ស្នងការ​ប៉ូលិស​និង​កំពង់ផែ​និង​រថយន្ត កង​រាជ​អា​វុ​ហត្ថ សរុប​ចំនូ​ន​៤​គ្រឿង​និង​ប្រើប្រាស់​ទឹក​អស់​ចំនូ​ន​១២​ឡាន​។​នៅក្នុងពេល​កើតហេតុ​អ្វី ដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ​គឺ​សម្ភារ​ដែល​ជនរងគ្រោះ​ខំប្រឹង​ជញ្ជូន​ចេញពីរ​ក្នុងផ្ទះ​រំដោះ​ពីរ​អណ្តាតភ្លើង យ៉ាង​លំបាក​នោះ មួយ​ចំនូ​ន​ត្រូវបាន​ជនខិលខូច​ឆ្លៀត​ឧកាស លូច​យក​បន្តទៅ​បាត់អស់​។​
​ ​.​ទាក់ទិន​ទៅ​និង​ហេតុ ដ៍​អាក្រក់​នេះ​ត្រូវបាន​សាក្សី​ជាច្រើន​ដែល​រស់នៅ​ក្បែរៗ​នោះបាន​និយាយ រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ​ពូកគេ​បានឮ​សូរសម្លេង​ផ្ទុះ​យ៉ាង​កងរំពង​ចេញពីរ​ផ្ទះ​រកស៊ី​លក់​កាំ​ជ្រូច​តាម​ឆ្នេរសមុទ្រ ដោយ​គេ​សង្ស័យថា​សម្លេង​ផ្ទុះ​នោះ​ជា​កាំ​ជ្រូច លុះ​ក្រោយមក អណ្តាត ភ្លើង​ក៍​ចាប់ផ្តើម​ឆាបឆេះ​ឡើង​យ៉ាង​រហ័ស​ចេញពីរ​ផ្ទះកើតហេតុ​នោះ​រូ​ច​ឆេះ​រាលដាល​បន្តទៅ​លំនៅដ្ឋាន​ដែល​នៅក្នុង​ក្បែរៗ​នោះ​ជា​បន្តបន្ទាប់ ក្នុង​មួយ​ប្រ​ព្រិច​ភ្នែក លំនៅ​ដា្ឋ​ន​ជនរងគ្រោះ​ដែល​សង់​ជាប់ៗ គ្នា​ចំនូ​ន​៦​ខ្នង ត្រូវបាន​គ្រប់​ដណ្តប់​ទៅដោយ​អណ្តាតភ្លើង​យ៉ាង​ពេញបន្ទុក ចំណែកឯ​រថយន្ត ពន្លត់ អគ្គីភ័យ​ក្នុងពេល​កើតហេតុ គេ​ឃើញ​មកដល់​ភ្លាមៗ​ដែរ​ប៉ុន្តែរ​ទំរាំ​រក​ច្រក​ចូលទៅ​ជូ​យ​បាញ់​ទឹក ពន្លត់ បាន ផ្ទះ​ជនរងគ្រោះ​ទាំង​៦​ខ្នង​ត្រូវបាន​ភ្លើង​ឆាបឆេះ​ស្ទើរ​អស់​ទៅហើយ គឺ​បានត្រឹមតែ​បាញ់​ទឹក ការ ពារ លំនៅដ្ឋាន​ក្បែរៗ​នោះ​មិន​ឲ្យ​ឆេះ​បន្ត​តែ​ប៉ុ​ណ្ណុះ​។​
​ ​.​សមត្ថកិច្ច​ប៉ូលិស ប៉ុ​ស្តិ៏​រដ្ឋបាល​សង្កាត់​លេខ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​រូ​ម មាន ទី​១​ឈ្មោះ យិន ត្រាវ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ទី​១​ឈ្មោះ​ឃឿន សា​ឯម ភេទ​ស្រី​អាយុ ៨០​ឆ្នាំ ទី​៣​ឈ្មោះ​នេ​ត សា​រុំ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ទី​៤​ឈ្មោះ ហង់ មុំ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ ជា​កម្មករ កំពុង ផែ​ទិ​៥​ឈ្មោះថា​ង ហេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​អេតចាយ និង​ទី​៦​ឈ្មោះ ហង់ សុខុម ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​កម្មករ​កំពុងផែ (​ផ្ទះ​ជនរងគ្រោះ​ទាំងអស់​សុទ្ធសឹង​សាងសង់​ឈើ​លើ​ថ្ម​ក្រោម​) រីឯ​សម្ភារៈ​ខូចខាត​មាន​ម៉ូតូ​មួយគ្រឿង​រូ​ម​និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ស្ទើរ​ទាំងស្រុង ។​
.​ពាក់​ព​ន្ធ័​ការបង្ករ​ឲ្យ​មាន​អគ្គីភ័័យ​ខាងលើនេះ​ត្រូវបាន​គេ​អះអាងថា​បង្ករ ឡើង ចេញពីរ​ផ្ទះ (​ឈ្មោះ​ហង់ មុំ​)​ដែល​រកស៊ី​លក់​កាំ​ជ្រូច​តាម​ឆ្នេរសមុទ្រ ប៉ុន្តែរ​ត្រង់​ថា មូលហេតុ នែ​កា​ឆេះ​នេះ ផ្តើម ឡើង ពីរ ការផ្ទុះ​ឆេះ​កាំ​ជ្រូច​ឬ​យ៉ាងណា​នោះ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​បញ្ហារ​នេះ សមត្ថកិច្ច ខ្លះ​បាន ធ្វើការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ថា ករណីនេះ អាច​បង្ករ​ឡើយ​ពីរ​ទុស្សេ​ខ្សែ ភ្លើង​មុខ ការ ឆេះ​ផ្ទុះ​កាំ​ជ្រូច ប៉ុន្តែរ​ទោះជា​យ៉ាងណា​ក៍ដោយ​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​កំពង់តែ​បន្តធ្វើ​ស្រាវជ្រាវ ដើម្បី​ស្វែង រក​ការពិត ។​ដោយឡែក​ក្មេងប្រុស​អាយុ​៤​ឆ្នាំ​ដែល​ឆេះ​ស្លាប់​ក្នុង​ភ្លើង​នោះ​មានឈ្មោះ ស៊ិន សែម សុធា​រិ​ទ្ធ ត្រូវជា​កូន​របស់ ឈ្មោះ ហង់ មុំ​។​នៅ​ថ្ងៃ​ដ៍ដែល​នេះដែរ​ក៍មាន​អគ្គីភ័យ ឆាបឆេះ មួយ កន្លែង​ក្នុង​តំបន់ ផ្ទះល្វែង​អតីត​មហា​ស្រប​ចាស់ គឺ​ឆេះ​ក្នុងផ្ទះ​ល្វែង ប៉ុ​ប្តែ​រ​មិនបាន​រាលដាល​ឆេះ​ក្នុង ទ្រុងទ្រាយ ធំ​នោះទេ​គឺ​ឆេះ​បាន​បន្តិច ក៍​ត្រូវ​សមត្ថកិច្ច​នៅ​តំបន់​នោះ​ជូ​យ​អន្តរាគមន៍​ទាន់ពេលវេលា​៕IMG-20160117-WA0069 IMG-20160117-WA0067 IMG-20160117-WA0066 20160117_151034