លោកឧញ៉ាសៀងណាំមិនស្លាប់ដូចការចុះផ្សាយនោះទេ រីឯឪពុករបស់លោកឧកញ៉ាសៀងណាំបានស្លាប់នៅព្រឹកម៉ិញ

0

សៀមរាប៖ អ្នកនាំពាក្យឲ្យលោក ឧកញ៉ា សៀង ណាំបានឲ្យដឹងថា នៅមុននេះបន្តិចឪពុករបស់លោកឧកញ៉ាសៀងណាំបានទទួលមរណភាពនៅម៉ោង១១និង៣០នាទីនៅបុរីសៀងណាំ២ក្នុងភូមិស្រង៉ែសង្កាត់ស្រង៉ែក្រុងសៀមរាប ខេត្តសៀមរាប។ ឪពុករបស់លោកឧកញ៉ា សៀង ណាំ មាន12540276_1851770148382887_1438713565_nឈ្មោះ ឈុន ហាក់ មានព្រះជន្មាយុ៩៥ឆ្នាំបានធ្លាក់ខ្លួនឈឺអស់រយៈពេល៥ឆ្នាំមកហើយ។ ដែលទើបញ្ជូនមកពីមន្ទីរពេទ្យបាងកកនៃ ប្រទេសថៃ ។ ហើយបច្ចុប្បន្ននេះសពបានតម្កល់នៅបុរីសៀងណាំ២ សង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប។ ចំណែកពាក្យចចាមអារ៉ាមថា លោក ឧកញ៉ា សៀង ណាំ បានទទួលមរណះភាពនោះគឺមិនពិតនោះទេវាគឺជាការភ័ន្តច្រឡំមួយរបស់គេហទំព័រ សៀមរាបប៉ុស្តិ៍ ដែលមានឈ្មោះលោកប៊ុត វិចិត្រ នោះបានបង្ហោះនៅម៉ោង២២យប់ម៉ិញហើយព័ត៌មានត្រូវបានម្ចាស់គេហទំព័រនេះធ្វើការបំភ្លឺនិងសុំទោសជាសាធារណះចំពោះលោកឧកញ៉ា សៀង ណាំ ។ និងគេហទំព័រនេះក៏បានផ្ញើសារំលែកទុក្ខដ៏ក្រៀមក្រំផងដែរ ទាក់ទិននិង ករណជុំវិញរឿងខាងលើនេះ លោក ឧកញ៉ា សៀង ណាំ បានមានប្រសាសន៏ប្រាប់អ្នកសាពត៏មានថា លោកមិនបានធ្វើការប្តឹងផ្តល់អ្វីទេ ៕12576376_1851770151716220_2076671452_n 12571361_1851770178382884_654218748_n 12540276_1851770148382887_1438713565_nដោយ ស៊ាន សុផាត