​ ​កម្លាំង​អាវុធហត្ថ​២​នាក់​ចេញពី​ផឹកស៊ី​ត្រូវ​ជន​មិន​ស្គាល់​មុន​បាញ់​២​គ្រាប់​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​ ( មានវីដេអូ)

0

​ភ្នំពេញ​៖ កម្លាំង​អាវុធ​ផ្ទៃ​ប្រទេស​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រួវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​ខណៈ​រួប​គាត់​និង​មិត្ត​ភ័​ក្រ​ចេញពី​ផឹកស៊ី​ហើយ​ត្រូវ​ជន​មិន​ស្គាល់មុខ​បើករថយន្ត​តាម​ពីក្រោយ​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ច្រកចូល​វត្ត​នាគ​វ័ន តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេ​បូ​៣ ខណ្ឌ​ដូ​ល​គោក​។​

តាម​សាក្សី​នៅ​ដែលជា​កម្លាំង​អាវុធហត្ថ​ដែល​ធ្វើដំណើរ​ជាមួយគ្នា​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហ​តុ​ហេតុ​ពួកគេ​បាននាំគ្នា​ផឹកស៊ី​នៅ​ហាង ភូមិ​ខ្មែរ នៅ​ជិត​ទីបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​បាននាំគ្នា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រុស ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​លិចទៅ​កើត​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ស្រាប​ទិស​គ្នា​ហើយ​បាន​ដក​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​បាន​បាញ់ប្រហា​ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់​បណ្តាល​ឲ្យ​ចំនាក់​ដែល​អង្គុយ​ខាងក្រោយ​របួស​ដៃ​ខាងឆ្វេង​មួយគ្រា​ប់​និង​ជើងឆ្វេង​មួយ​គ្រាប់​។​

សាក្សី​ដដែល​បាន​បន្តថា​បន្ទាប់ពី​ខ្មាន់កាំភ្លើង​បាញ់​រួច​បាន​បើក​គេចខ្លួន​បាត់ស្រមោល ចំណែក​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័​ក្ត​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​សង្គ្រោះ​តាម​កា​រស​ន្ថា​ន​របស់​សមត្ថកិច្ច​ទាក់ទង​និង​ករណី​ខាងលើនេះ​សង្ស័យ​ជា​រឿង​គុំនំ​៕