ប្រជាពលរដ្ឋសាទរចំពោះក្រុមការងារគណះពង្រឹងចុះជួយក្រុងស្វាយរៀងដែលបានដោះស្រាយសំណូមពរតាមវេទិការសាធារណះខេត្តស្វាយរៀងៈ

0

ខេត្តស្វាយរៀង៖  ប្រជាពលរដ្ឋក្នុងភូមិព្រៃឆ្លាក់ក្រុងស្វាយរៀងមានការសប្បាយចិត្តយ៉ាងខ្លាំងខណះដែលបានផ្លូវក្រាលចាក់ខ្សាច់ភ្នំមួយខ្សែស្របតាមការលើកឡើងនៅក្នុងវេទិការសាធារណះរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន។វេទិការសាធារណះជាគោលនយោបាយមួយដែលរាជរដ្ឋាភិបាលបានដាក់photo_2016-01-20_12-16-28ចេញតម្រូវអោយប្រជាពលរដ្ឋនិងអាជ្ញាធរព្រមទាំងស្ថាប័នដែលពាក់ពន្ធ័ជួបគ្នាលើកជាកង្វល់ក៏ដួចជារកដំណោះស្រាយគឺធ្វើយ៉ាងណាដើម្បីអោយមូលដ្ឋានមានការអភិវឌ្ឍន៏រីកចំរើន។ជាក់ស្ដែងការធ្វើវេទិការសាធារណះនៅក្នុងក្រុងស្វាយរៀងក៏បានលទ្ធផលវិជ្ជមានមួយចំនួនផងដែរដូចជាស្ថាបនាផ្លូវចាក់បេទឹមតាមផ្លូវមួយចំនួនក្នុងក្រុងនិងបានដាក់លូរំដោះទឹកលិចនិងស្ថាបនាផ្លូវលំព្រមទាំងសមិទ្ធិផលផ្សេងៗទៀតដែលបានមកពីការសំណូមពរក៏ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរនិងស្ថាប័នដែលពាក់ពន្ធ័។លោកម៉ែនវិបុលអភិបាលនៃគណះអភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារគណះពង្រឹងចុះមូលដ្ឋានក្រុងស្វាយរៀងបានអោយដឹងថាអាជ្ញាធរខេត្តបានខិតខំរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីអោយខេត្តស្វាយរៀងក៏ដូចជាក្រុងស្វាយរៀងមានការរីកចំរើននិងជាក្រុងស្អាត។ចំពោះផ្លូវចាក់ខ្សាច់ភ្នំដែលកំពុងស្ថាបនានៅភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងនេះគឺបានមកពីការសំណូមពរិងការលើកឡើងពីប្រជាពលរដ្ឋអោយអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមការងារគណះពង្រឹងជួយស្ថាបនាផ្លូវនៅមូលដ្ឋាននេះ។ក្នងនាមអាជ្ញាធរក៏ដូចជាក្រុមការងារគណះពង្រឹងមូលដ្ឋានក្រុងស្វាយរៀងបានទំនាក់ទំនងទៅមន្ទីដែលពាក់ពន្ធ័ទើបខាងមន្ទីអភិវឌ្ឍន៏ជនបទខេត្តជាមន្ទីជំនាញបានទទួលយកសំណើរនេះដោយបាននាំគ្រឿងចក្រចុះស្ថាបនាផ្លូវលំមួយខ្សែរប្រវែង២៤៦០ម៉ែត្រទទឹង៥ម៉ែត្រចាក់ខ្សាច់ភ្នំជាថវិការសង្គ្រោះបន្ទាន់របស់មន្ទីអភិវឌ្ឍន៏ជនបទ។លោកម៉ែនវិបុលបានបន្តថាការធ្វើវេទិការសាធារណះនេះគឺមានសារះសំខាន់ណាស់ដោយបានជួបប្រាស័យទាក់ទងផ្ទាល់និងបានដោះស្រាយកង្វល់ក៏ដួចជាទុក្ខលំបាកបានភ្លាមៗនៅមូលដ្ឋានហើយការសំណូមពរនិងការលើកឡើងរបស់ប្រជាពលរដ្ឋដែលហួសដែនសមត្ថភាពរបស់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានយើងនិងពាំនាំនូវសំណូមពរទាំងនេះទៅរាជដរដ្ឋាភិបាលដោះស្រាយបន្តទៀត។លោកម៉ែនវិបុលក៏បានសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានត្រូវរាយការណ៏អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដើម្បីអោយក្រុមការងារដោះស្រាយបានទាន់ពេលវេលានិងត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងអណត្តិទី៥នេះជាពិសេសចូលរួមធ្វើវរទិការសាធារណះអោយបានច្រើនលើកទៀតក្នុងគោលបំណងអោយមូលដ្ឋានរបស់យើងមានphoto_2016-01-20_12-16-42 photo_2016-01-20_12-16-37 photo_2016-01-20_12-16-28ការអភិវឌ្ឍន៏និងរីកចំរើនជាបន្តបន្ទាប់។