មន្តី្រកងរាជអាវុធហត្ថម្នាក់ផឹកស៊ីខ្វះសីលធម៌ខឹងមិនឲ្យលូកលាន់ងើបវាយស្រ្តីបំរើហាងពកភ្នែក( មានវីដេអូ )

0

កំពង់ធំៈ ក្រោយពីទឹកប្តូរនិស័យបានចូលខ្លួន មន្រ្តីកងរាជអាវុធហត្ថម្នាក់ភ្លេចភ្លាំង ឃើញស្រ្តីបំរើហាង ស្មានថាកូនឆ្មា ងើបវាយតបតាមអំពើចិត្ត បណ្តាលឲ្យស្រ្តីម្នាក់នោះរងគ្រោះ ដោយសារតែការការប្រមាថមើលងាយ អាងអំណាចខ្លួន ជាកងរាជអាវុធហត្ថ ចាប់រាស្រ្តវាយតបតាមអំពើចិត្ត ដោយស្រ្តីរូបនោះមិនឲ្យលូកលាន់និងប៉ះពាល់ពុំមានការគោរពសិទ្ធិរបស់ស្រ្តីទើបបង្ករឲ្យលោកមន្រ្តីកងរាជអាវុធហត្ថម្នាក់នេះខឹងសម្បា។
តាមការរៀបរាប់របស់ស្រ្តីរងគ្រោះឈ្មោះពេជ្រ សុភា បានឲ្យដឹងថា គាត់បានទៅជួយលក់មីងនៅក្នុងអាហារដ្ឋានមួយស្ថិតភូមិក្រយា ឃុំក្រយាសាគ្រាម ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធ លុះក្រោយមកមានបុរស៤នាក់ បានអង្គុយផឹកស៊ីនិងក្នុងហាង លុះដល់ស្រវឹងធ្លាក់ភ្នែក លោក មុជ ឆៃគី ដែលជាមន្រ្តីកងរាជអាវុធហត្ថស្រុក ប្រាសាទបាល្ល័ង្គ បានលូកលាន់ប៉ះពាល់ជាច្រើនដង តែប្អូនស្រីមិនឲ្យលូកលាន់ហើយមិនព្រមអង្គុយជាមួយ ទើបបានងើបឈរហើយក្តាប់ដៃវាយកញ្ចឹងករ និងវាយចំភ្នែកមួយដៃ បណ្តាលឲ្យប៉ោងភ្នែក ហើយងើបបំរ៉ុងធាក់ តែបានម្ចាស់ហាង ស្រែកស្តីអោយទើបឈប់សកម្មភាព ក្រោយមកនាងបានរត់ចូលក្នុងផ្ទះទាំងការឈឺចាប់កាលពីវេលាម៉ោង ៧.១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
ចំណែកលោក មុជ ឆៃគី អ្នកព័ត៌មានព្យាយាម ខលសុំការបំភ្លឺជាច្រើនដង ពេលខ្លះជាប់រវល់ ពេលខ្លះបិទ តាមរយះលេខ ០៩៧៨២៨ ៦៧៧៩ ទើបមិនបណ្តាលឲ្យធ្វើការទំនាក់ទំនងបានសុំការបំភ្លឺបានឡើយ ដោយឆ្លើយច្រឡំលេខតែលោកមេបញ្ជាការស្រុកប្រាសាទបាល្ល័ង្គបញ្ជាក់ថាលេខនេះពិតប្រាកដ។
លោក ជា ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកប្រាសាទបាល្ល័ង្គ បានឲ្យដឹងថា រឿងទាំងនអស់នេះ លោកសុំពេលបន្តិច ដើម្បីហៅមន្រ្តីរបស់លោកមកសួរនាំ ថារឿងរ៉ាវយ៉ាងម៉េច ចំណែកជនរងគ្រោះគេមានសិទ្ធិ ក្នុងការដាក់ពាក្យបណ្តឹងរបស់គេ ប៉ុន្តែជំហ៊ានដំបូង គឺចង់ឲ្យដោះស្រាយគ្នាបញ្ចប់រឿង៕
មហាជនបានរិះគន់យ៉ាងចាស់ដៃថា ធ្វើដល់សមត្ថកិច្ចអនុវត្តច្បាប់ បែរជាយកស្រាធ្វើជាត្រីមុខ ប្រព្រឹត្តផ្ទុយ ពីតួនាទីរបស់ខ្លួន ក្នុងនាមជាកងកម្លាំង ហាមមិនឲ្យប្រជាពលរដ្ឋ ប្រើអំពើហឹង្សា បែរជាខ្លួនជាអ្នកធ្វើសកម្ម ភាពផ្ទាល់ទៅវិញ និងបានសំណូមពរ ឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ មេត្តាជួយអប់រំមន្ត្រីគំរូរូបនេះផង ដើម្បីទប់ស្កាត់ជំងឺហឹង្សាកើតចេញកងរាជ អាវុធហត្ថ ផ្ទុះរាលដាលបាន។
ដោយ ប៊ុន រដ្ឋា

 

photo_2016-01-20_18-16-15 photo_2016-01-20_18-16-12 photo_2016-01-20_18-16-09