​រថយន្ដ​RangRover បុក​ម៉ូតូ​Viva​អូស​ជាប់​ក្រោម​រថយន្ដ​ប្រហែល​២០​ម៉ែត្រ​ ( VIDEO )

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ស្រាល​ខ​ណះ​ពេលដែល​រូបគាត់​កំពង់​ជិះ​ម៉ូតូ​Viva​មួយគ្រឿង​ត្រូវ​រថយន្ដ​RangRover​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ដ​ប្រហែល​២០​ម៉ែត្រ​ទើប​រថយន្ដ​ឈប់​ទៅមុខ​លែងរួច​។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១១៣​កែង​នឹង​ផ្លូវ​លេខ​២៤២ ស្ថិតក្នុង​សង្កាត់ បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។
ប្រភពព័ត៌មាន​ពី​ក​ន្លែ​កើតហេតុ​បានអោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​Viva​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ត​-3526 ភព​1 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៣​អិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថ​ន្ដ​ម៉ាក​RangRover មួយគ្រឿង​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​2V-9959 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​បាន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្ដាល​បុរស​ជា​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ស្រាល​។
ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​បុក​រួចហើយ​ម៉ូតូ​បាន​កល់​ជាប់​ក្រោម​រថយន្ដ​ហើយ​ម្ចាស់​រថយន្ដ​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាន​ប្រហែល​២០​ម៉ែត្រ​ទើប​រថយន្ដ​ទៅមុខ​លែងរួច​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ធ្វើកា​សម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ដ​ព្រម​សង​ថ្លៃ​ការខូចខាត​និង​ព្យាបាល​របួស​អោយ​ទៅខាង​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេ​ត​តែម្ដង​៕

Image2