(VIDEO )រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើបុក​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​២​កង់​​រថយន្ត​ក្រឡាប់​

0

ភ្នំពេញ​៖ បុរស​ម្នាក់​ទំនងជា​ងងុយដេក​បាន​បើករថយន្ត​កូរ៉េ​ដឹក​ផ្លែឈើ​ពេញព្រៀប ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​ចំនួន​២​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់ចាក់​ផ្លែឈើ​ពាសពេញ​ផ្លូវ សំណាងល្អ​មិន​អ្នករងរបួស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ ខាងលិច​ផ្សារ​ដើម​គ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។​

ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ ពណ៍​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 2A-0290 ដឹក​ផ្លែ​ពេញប្រៀប​លើ​រថយន្ត បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ សេទុង ទិសដៅ​ពី​កើ​តទៅ​លិច ខ​ណះ​មកដល់​ចំណុចកើតហេតុ​ដោយ​តៃកុង​រថយន្ត​ទំនងជា​ងងុយដេក​ងួ​ក​មួយភាំង បាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​ចំនួន​២​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់ចាក់​ផ្លែឈើ​ពាសពេញ​ផ្លូវ ប៉ុន្តែ​មិន​បង្ក​ឱ្យ​ន​ណារ​ម្នាក់​រងរបួស​នោះទេ ។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕

Image8 Image7