កាណូត​ពី​គ្រឿង​បុក​គ្នា​លើទឹក​ច្រាស់ទិស​គ្នា​របួស​ពី​នាក់​ហើយ​កាណូត​បង្ក​របើក​គេច​បាត​

0

ខេត្តពោធិ៍សាត់​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្ទៃ​ទឹក​ដោយ​កាណូត​ពី​គ្រឿង​បាន​បុក​គ្ច្រា​ស់ទិស​នា​នៅលើ​ផ្ទៃ​ទឹក​ទន្លេសាប​បណ្ដាល​ឲ្យ​ស្ត្រី​ពី​នាក់​រងរបួស ហើយ​អ្នកបើក​កាណូត​បង្ក​រក៍​បាន​បើក​រត់គេច​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​៧​និង​០០

​នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅលើ​ផ្ទៃ​ទន្លេសាប ត្រង់​ភួ​មិ​ទី​០២ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​លោក សេង សំណាង នាយរង​ប៉ុ​ស្ត៍​នគរបាល​ឃុំ​កំពុង​បាន​ដកស្រង់​សំដី​របស់​ស្ត្រីជន​រងគ្រោះ​ទី​១​ឈ្មោះ ពៅ ចាន់​វី អាយុ​២២​ឆ្នាំ និង​ទី​២​ឈ្មោះ ឡុង មេសា អាយុ​១៥​ឆ្នាំ​នៅ​ភួ​មិ​កើតហេតុ​ខាងលើ ក្នុងករណីនេះ​ឲ្យ​ដឹងថា​៖ មានកា​ណូ​ប្រភេទ​បា​ឡា​ស្មាច់​បំពាក់​ឧប្បករណ៍​ដោយ​គ្រឿង​មា​៉ុ​សី​ុ​ន​មួយគ្រឿង គ្មាន​ពាក់​ស្លាក់​លេខ បាន​បើក​ចេញពី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន ។ ក៍បាន​បើក​មកដល់​ចំនុចកើតហេតុ​ខាងលើ​ក៍បាន​បើក​មក​បុក​កាណូត​របស់​ពួកនាង​រងគ្រោះ​ពី​នាក់​កំពុងតែ​បើក​ពី​ត្បូង​ទៅ​ជើង​ច្រាស់ទិស​គ្នា​ក៍​បណ្ដាល​ឲ្យ​រងរបួស​ពួកនាង​ទាំងពី​នាក់​ធ្ងន់​តែម្ដង ហើយ​កាណូត​នោះ​ក៍បាន​បើក​គេច​ចូលទៅ​តាម​ភួ​មិ​ផ្ទះ​ប​ណ្ដែ​ក​កំពុង​លួង​បាត់​ឈឹង​។​​លោក សេង សំណាង​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា​ក្រោយIMG_8042ពេល​កើតហេតុ​បង្ករ​ឲ្យ​ស្ត្រី​ទាំងពីរ​បួស​ខាង​ក្រុមគ្រួសារ​ក៍បាន​ប្រញាប់​បញ្ជូន​ពួកគេ​ទៅ​គ្លីនិក​ឯកជន​មួយកន្លែង​នៅឯ​ទីរួមស្រុក​ក្រគរ​ដើម្បី​ព្យាបាល ដោយ​ជនបង្ករ​នោះ​ខាង​នគរបាល​កំពុង​ស្រាវជ្រៀវ​៕​IMG_8045