​ម៉ូតូ​បុក​ជាមួយ​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤​ស្លាប់​មនុស្ស​២​នាក់​គៀប​ជាប់​ក្រោម​រថយន្ត​

0

​ខេត្ត​ព្រះសីហនុ​=​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​គៀប​ជាប់​ក្រោម​រថយន្ត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​ម៉ូតូ​និង​រថយន្តបុក​គ្នា​ក្នុង​ទឹ​សដៅ​បញ្ច្រាស់​គ្នា​។​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ដែល​មើលទៅ​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៩
​យប់​ថ្ងៃទី​២១​មករា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៦-១២៧​ស្ថិតនៅ​ភូមិ​ចាំ​ស្រី​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​។​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​រថយន្ត​ឈប់​នៅ​ខាងស្តាំ​ដៃ​ដោយមាន​មូ​៉​តូ​និង​សព​ជនរងគ្រោះ​ទាំង​២​នាក់​ស្លាប់​នៅ​គៀប​ជាប់​ពីក្រោម​រថយន្ត​។​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​អាច​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​ទៀតហើយ​ជ្រុល​ចូល​ទៅខាង​ចំនែក​ផ្លូវ​រថយន្ត​ហើយ​ក៌​បុក​នឹង​រថយន្ត​ដែល​បើក​មកពី​មុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​photo_2016-01-22_06-25-44សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បាន​ប្រាប់ថា​សព​ជនរងគ្រោះ​មានឈ្មោះ​១ ឈ្មោះ​ម៉ន ស្រស់​ភេទ​ប្រុស អាយុ​២៤​មុខរបរ​ជាង​ម៉ូតូ ២ ឈ្មោះ​អែម សុ​ប៉ាន់​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ជាង​ផ្សា​ដែក​អ្នក​ទាំងពី​មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា​រថយន្ត​គ្រោះថ្នាក់​ចរាចរ​ណ៌​ប្រភេទ​កូរ៉េ ហុ​ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2c4782​មាន​ទិសដៅ​ពី​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ​ចំនែក​មូ​៉​តូ​មា​៉​ក​សេ​១០០​សេរី​ឆ្នាំ​២០០៩​ពាក់​ស្លាក​លេខ​តាកែវ ១​សេ​៩៤៤៥​។​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​បច្ចុប្បន្ន​កំ​ម្លាំ​ង​កងរាជអាវុធហត្ថ​ស្រុក​នឹង​ប៉ូលីស​បាន​សហការគ្នា​ជួយ​ធ្វើចរាចរ​នឹង​ការពារ​កន្លែងកើតហេតុ​។​ចំនែក​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។photo_2016-01-22_06-25-40