​ឯកឧត្តម ឈួ​រ ចាន់​ឌឿ​ន ប្រគេន​ថវិកា​ចំនួន​៣​លាន​រៀល​ដល់​ព្រះសង្ឃ​ ​ក្នុង​វត្ត​ឫស្សី​ដ​ង្កួ​ច ដើម្បី​កសាង​ដំបូល​ព្រះវិហារ​

0

​កំពង់ឆ្នាំង​៖​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ប្រគេន​ថវិកា​ចំនួន​៣​លាន​រៀល ដល់​ព្រះសង្ឃ​នៅ​វត្ត​ឬ​ស្សីដ​ង្កួ​ច ស្ថិតក្នុង​ឃុំ​ជលសារ ស្រុក​ជល​គី​រី នៅ​រសៀល​ថៃ្ង​ទី​១០​ខែឧសភា​ឆ្នាំ​២០១៤​ដើម្បី​បន្ត​កសាង​ដំបូល​ព្រះវិហា​។

រួម​ដំណើរ​ដោយ​លោកជំទាវ​ដោក​សុទ្ធា លោក​ជួន​ជឿន​សមាជិក​អចិន្ត្រៃយ៍​ខេត្ត លោក អម សុភា​និង​លោក ថោង​ចំរើន សមាជិក​បក្ស​ខេត្ត លោក​អភិបាលស្រុក និង​ក្រុមការងារ​គណបក្ស​ប្រជាជន​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ជល​គី​រី​ជាច្រើនរូប​ទៀត​បាន​យកទៅ ប្រគេន ។​ ​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ ​ឌឿ​ន បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំង​៣​ដែលជា​ប្រមុខ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​ ​

​ឯ​ឧ​ត្ត​ម ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​មានប្រសាសន៍​បន្តទៀតថា​៖ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​ទាំង​៣​ជា​ប្រមុខ​របស់​គណបក្ស​ប្រជាជន​។​

ស្នាដៃ​ជាច្រើន​ដែល​មិនអាច​បំភ្លេចបាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ​៖ បាន​រំដោះ​ប្រទេសជាតិ​និង​ជីវិត​ប្រជា​ពល​ ​រដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​ទប់ស្កាត់​មិនមាន​ការវិល​ត្រឡប់មក​វិញ​នូវ​របប​ប៉ុលពត ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន បានធ្វើអោយ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ​គ្មាន​តំបន់អប្បគមន៍ គឺ​ខ្មែរ​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ និង​ក្រោម​ម្លប់​បារមី​ព្រះ​ហា​ក្សត្រ​តែមួយ​។​

​កា​រកា​ពារ​បាន​នៅ​អធិបតេយ្យភាព​បូរ​ភាព​ដែនដី ជាពិសេស​ប្រាសាទព្រះវិហារ​មិនអោយ​សត្រូវ​ឈ្លានពាន​ដណ្តើម​យកបាន​និង​បានដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពី​ភព​លោក និង​បាន​ប្រឹងប្រែង​កសាង​ប្រទេស​តាំងពី​បាត​ដៃទទេ​រហូតដល់​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ដូច​បច្ចុប្បន្ននេះ​។​ ​

​ឯកឧត្តម​បាន​ផ្តាំ​ផ្ញើអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​បង្កបង្កើនផល​និង​បង្កើន​មុខ​របប ដើម្បី​រកប្រាក់​ចំណូល​ប្រចាំ​ថៃ្ង ជាពិសេស​ត្រូវ​ចេះ​ថែទាំ​សុខភាព ដោយ​ត្រូវ​រស់នៅ​ស្អាត​ហូប​ស្អាត ជាពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះធម្មជាតិ​ដែល​អាច​កើតមានឡើង​ចំពោះមុខ​៕ DSC09211 DSC09215 DSC09223 DSC09202