​ ​ ​ ​ពី​ធី​ប្រគល់​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ទៅ​មាតុភូមិនិវត្តន៍​វិញ​( VIDEO )

0


​កំពង់ធំៈ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ប្រារព្វ​ពិធី ប្រគល់​អ​ដិ្ឋ​ធាតុ​កងទ័ព ស្ម័គ្រចិត្ត វៀតណាម ដែល​បាន​ពលី​ជី​វិត្ត​ក្នុងសម័យ​សង្គ្រាម ត្រូវបាន កម្លាំង​រុករក​អ​ដិ្ឋ​ធាតុ​របស់​កងកម្លាំង​K72 នៅក្នុង​ភូមិ សាស្ត្រ​ខេត្តកំពង់ធំ ដោយបាន​សហការ​ជាមួយ និង​កម្លាំង​របស់​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ ជំ​ហ៊ាន​ទី ១ ដំណាក់កាល​ទី​១៥ និង​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦​។​
​ពិធី​ប្រគល់​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ត្រូវបាន​ធ្វើឡើង​១៥​លើក​មកហើយ ដោយមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ និង​ឯកឧត្តម មាស សុំ មេបញ្ជាការ​ង យោធភូមិភាគ​ទី​៤ ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មេបញ្ជាការ​យោធារ​ខេត្ត​បិ​ញ​ភឿ​ក ចូលរួម​ផងដែរ ការប្រគល់​នៅពេលនេះ មាន​ចំនួន ៦១ អ​ដិ្ឋ​ធាតុ ចំនួន​សរុប​ទាំង​១៥​ដំណាក់កាល​មាន​១០១៤​អ​ដិ្ឋ​ធាតុ ដែល​ជីក​រកបាន​ពី​ស្រុក បារាយណ៍​. ស្រុក​សន្ទុក ,​ក្រុង​ស្ទឹងសែន ,​ស្រុក​កំពង់ស្វាយ​, ស្រុក​ស្ទោង ,​ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ​, ស្រុក​ប្រាសាទ​សំបូរ ស្រុក​សណ្តាន់ ។​
​ឯកឧត្តម សោម ស៊ុន បាន​កោតសរសើរ​ចំពោះ​កម្លាំង​ក្រុម កា​៧០ និង​កា ៧២ ដែលមាន​ការអត់ធ្មត់ ទោះបី ដី​រ៉ឹង​កន្លែង​លំបាក មាន​ភ្លៀង​មាន​ខ្យល់ និង​កន្លែង​មួយចំនួន​ពិបាក​ក្នុង​ការរុករក​អ​ដិ្ឋ​ធាតុ ក៏​នៅតែមាន​ការខិតខំ​ប្រឹង​ប្រែង ចំណែក​ផល​លំបាក​ដែល​នៅ​សេសសល់ គឺ​ទី​១ ប្រជាពលរដ្ឋ​មួយចំនួន​គាត់​ពុំទាន់​យល់ដឹង​ច្បាស់លាស់ អំពី​ការងារ​មនុស្សធម៌ ដោយ​កន្លែង​ខ្លះ​គាត់​ចង់​បានតែ​កំរៃ​និង​ផលប្រយោជន៍​ផ្សេងៗ តែ​គាត់​ពុំបាន​ផ្តល់ព័ត៌មាន​ពិតប្រាកដ ដែល​ចំនុច​ពិបាក​ដែល​កំពុងតែជួបប្រទះ​ក្នុង​ការងារ​រយ​ករក​អ​ដិ្ឋ​ធាតុ ចំនុច​ទី​២ គឺ​បញ្ហា​ភូមិសាស្ត្រ មានការ​ប្រែប្រួល ពីមុនមក​មានព្រៃ មាន​ដើមឈើ​ធំៗ ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ចំណាំ​កន្លែង​កប់​សាកសព ដោយសារតែ​ការអភិវឌ្ឍន៍​របស់​ប្រទេស ទើប​មានការ​ឈូសឆាយ ធ្វើជា​ចំការ សាលារៀន និង​ផ្ទះសំបែង វត្ត​អារាម ធ្វើអោយ​បាត់​ទីតាំង​សម្គាល់​កប់​សាកសព ចំនុច​ទី​៣ គឺ​ប្រជាពលរដ្ឋ​ដែល​គាត់​ស្គាល់​ទី តាំង​កប់​សាកសព គាត់​មាន​អាយុ​ចាស់ ហើយ​វង្វេង និង​មួយចំនួនទៀត​គាត់​បាន​ស្លាប់ តែ​ទោះជា​យ៉ាង ក៏​កម្លាំង​សហការ​ព្យាយាម​រុករក​អ​ដិ្ឋ​ធាតុ ដើម្បី​ឲ្យ​បងប្អូន​ធ្វើ​មាតុភូមិនិវត្តន៍​ឲ្យ​បងប្អូន​បាន​យកទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ។​
​ឯកឧត្តម គង់ វិមាន បាន​ប្រសាសន៍ថា ក្នុងនាម​ជា​អាជ្ញាធរ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ មាន​សេចក្តី​រីករាយ​ជាមួយនឹង​គណៈប្រតិភូ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​មានការ​សោកស្តាយ​ក្រៀមក្រំ​ជាមួយនឹង​បងប្អូន សាច់ញាតិ​ដែល​បាន​បាត់បង់​សមាជិក ហើយ​ថ្ងៃនេះ​បានធ្វើ​ពិធី​បញ្ជូន​ដំណើរ អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀត ណា​ម ដែល​បាន​ពលី​សម័យ​សង្គ្រាម ហើយក៏​សូម​អគុណ​នូវ​កិច្ចសហការ​ល្អ ពី​អាជ្ញាធរ​វៀតណាម និង អាជ្ញាធរ​កម្ពុជា ក្នុងនាម​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ក៏ដូចជា​ប្រជាពលរដ្ឋ និង​ខិតខំ​សហការ​ជាមួយ​គណៈកម្មការ ខេត្ត​បិ​ញ​ភឿ​ក​ដើម្បី​រុករក​អ​ដិ្ឋ​ធាតុ​បន្តទៀត ។

ដោយ ប៊ុន រដ្ឋា​

photo_2016-01-22_16-59-52 photo_2016-01-22_16-59-43 photo_2016-01-22_16-59-40 photo_2016-01-22_16-59-36 photo_2016-01-22_16-59-33 photo_2016-01-22_16-59-25