​អធិកា​ស្រុក​វាលវែង​ដឹកនាំ​កម្លាំង​ជំនាញ​១៥​នាក់​ព័ទ្ធចាប់​ក្រុម​ជក់​និង​ចែកចាយ​ថ្នាំញៀន​រួម​និង​ធ្វើ​សកម្មភាព​ប្លន់​បាន​មួយ​សំបុក​ធំ​និង​វត្ថ​តាង​

0

 

​ខេត្តពោធិ៍សាត់​៖ លោក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ជំនាញ​ចំនួន​១៥​នាក់​ដឹកនាំ​ដោយ​លោក​អធិកា​ផ្ទាល់ ចុះបង្ក្រាប​ក្រុម​ជក់​និង​ចែកចាយ​គ្រឿងញៀន​រួមទាំង​ធ្វើ​សកម្មភាព​ប្លន់​ដ៍​សកម្ម​ជាមួយ​វត្ថុ​តាំង​បាន​មួយ​សំបុ​ក្រ​ធំ ខណៈដែល​ពួកគេ​ទាំង​៧​នាក់​កំពុង​លាក់ខ្លួន​នៅផ្ទះ​កណ្ដាល​គ្មាន​មនុស្ស​នៅ​ដើម្បី​ធ្វើ​សកម្មភាព​។កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន​នេ​គឺ នៅវេលា​មោ​៉​ង​៥​និង​៣០​នាទី​ព្រឹក​ព្រលឹម​ថ្ថៃទី​២២ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំនុច​អូរ​កំបោ ក្នុង​ភួ​មិ​កណ្ដាល ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​ឲ្យ​កាសែត​កម្ពុ​ជាថ្មី​ប្រចាំខេត្ត​ពោធិ៍សាត់​បានធ្វើ​បទ​សម្ភាស់​ផ្ទា​ល់ពី​លោ​អធិកា ធាង ឡេង ដែល​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចុះបង្ក្រាប​ករណីនេះ​បាន​ឲ្យ​ដឹងថា យោងទៅតាម​សភាព​កា​ជាក់ស្ដែង​ក្នុងស្រុក​វាលវែង ចុងខែ​១២​ដើមខែ​០១​នេះ​ដែលមាន​កា​លូច​គាស់​មួយ​ទៅ​ពី​ករណី រួមទាំង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន កើតមាន​មួយចំនួន​ក្នុងស្រុក​នេះ នឹង​កើតមាន​អំពើ​លូច​ប្លន់ នៅតាម​បណ្ដា​ស្រុក​ក្រុង​ក្នុង​ខេត្តពោធិ៍សាត់​មួយចំនួន​ផង​។​

​លោក​បាន​ឲ្យ​កំលាំង​ជំនាញ​របស់លោក​តាម​ប្រមាញ់​និង​ស្រាវ​ជៀវ​និង​លាក់​ការ​ជា​សំ​ងា​៉​ត់​ច្រើន​ថ្ងៃ​ហើយ នៅពេលដែល​យើង​ទទួលបាន​ព័​ត៍​មាន​ពេញ​ភ័ស​តាង​ពេញលេញ​ហើយ ក៍​ចាប់ផ្ដើម​ចុះបង្ក្រាប​តែម្ដង ដោយ​កម្លាំង​ជំនាញ​ទាំង​១៥​នាក់​ដែល​ដឹកនាំ​ដោយ​លោក​ផ្ទាល់​នេះ​ត្រូវ​ឡោមព័ទ្ធ ទីតាំង​នេះ​ពេញ​មួយ​យប់​រហូត​មោ​៉​ង​៥​និង​៣០​នាទី​ព្រឹក​ខាងលើ ពេលដែល​ពួកគេ​បានមក​ជុំគ្នា​អស់ហើយ ក៍​ធ្វើ​ការចូល​ស​ង្គ្រ​ប​ព័ទ្ធ​ចាប់បាន​ទាំង​សំបុក​ចំនួន​០៧​នាក់​តែម្ដង​ដោយ​ក្នុងនោះ​មាន​មេខ្លោង​ម្នាក់​ពាក់អាវ​ក្រហម​ផងដែរ​។​
​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងកា​បង្ក្រាប​នេះ​យើង​បាន​រឹបអូស​វត្ថុតាង​រួមមាន កាំភ្លើង​AK កាត់​ស្វាយ​បិត​ស្កុ​ត​ព័​ណ៍​ក្រហម​គុណភាព​100% មួយ​ដើម បង់​ចំនួន​២​និង​គ្រាប់ ម្ស៉ៅ​ក្រា​មមា​៉​ទឹក​ក ចំនួន​០៤​ថង់​ធំ ថង់​តូច​ចំនួន​០៣​ថង់ កាំបិត​តូច​ចំនួន​០២ កន្ត្រៃ​០១ ម៉ូតូ​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​មួយគ្រឿង​នឹង​ពួកក្រុម​ជនសង្ស័យ​នេះ​ចំនួន​០៧​នាក់​ដែលមាន​ឈ្មោះ​។​

​ទី​១ ហី​ុ​ម អី​ុ​សា អាយុ​២៧​ឆ្នាំ ទី​២ ផុន សីមា​៉ អាយុ​២០​ឆ្នាំ ទី​៣ សុខ ពន់យា​៉​រី អាយុ​២៣​ឆ្នាំ ទី​៤ យ៉ូ សុខ​ជា អាយុ​២៥​ឆ្នាំ ទី​៥ អឹ​ុ​ម សុ​ភី អាយុ​១៩​ឆ្នាំ ទី​៦ រស់ ពុទ្ធា អាយុ​២០​ឆ្នាំ និង​ទី​៧​ឈ្មោះ ជន ជា អាយុ​១៨​ឆ្នាំ ដោយ​ពួក​ជនសង្ស័យ​ទាំងអស់នេះ​មាន​ទីលំនៅ​ភួ​មិ​ឃុំ​ទីតាំង​រស់នៅ​បង្ក្រាប់បាន​ខាងលើ​។​
​លោក​អធិកា​ក៍បាន​ឲ្យ​ដឹងផង​ដែរ​ថា ខណៈ​នេះ​កម្លាំង​ជំនាញ​ព្រណ្ម​ទណ្ឌ​យើង​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ធ្វើ​កំណត់ហេតុ​ជនសង្ស័យ​ទាំង​ចំនួន​០៧​នាក់ និង​វត្ថុតាង​រូ​ចរាល់​និង​បញ្ជូន​ទៅកាន់​ស្នង​ការដើ​មុ​បី​ចាត់កា​ទៅ​តុលាកា​៕ IMG_8487 IMG_8473 3