​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថ​ភាពចុះ​ចាប់​គ្រឿងញៀន​

0

ខេត្តមណ្ឌលគិរី​ ​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការចុះ​ចាប់​បទល្មើស​គ្រឿងញៀន​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​កា រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ ស្តីពី​ការពង្រឹង​សមត្ថភាព​ក្នុងការ​ប្រមូល​ព័​ត៍​មាន​គ្រឿងញៀន​ដែល ពិធី​នេះ​ធ្វើឡើង​នៅ​សាល ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ២០១៤ ដោយមាន​ការអញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ពី​លោក វេ​រៈ​សេនីយ៍​ឯក​ទៀង​សៅ​រ័ត្ន​ស្នងការ​ស្តីទី​។​

​មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នាពេលនោះ​លោក​វេ​រៈ​សេនីយ៍​ឯក ទៀង សៅ​រ័ត្ន បាន​នែ​នាំអោយ​សិក្ខាកាម​ដែល​ចូលរួម​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ទៅលើ​ការសិក្សា​រៀនសូត្រ ហ៊ាន សួរ ហ៊ាន​ឆ្លើយ ដើម្បី​ទទួលបាន​ចំនេះដឹង​នាពេលនេះ​យកទៅ​អនុវត្តន៍​ក្នុង​ការងារ​អោយ​កាន់​តែមាន ប្រសិទ្ធិភាព​នៅតាម​គោលដៅ​រៀងៗ​ខ្លួន​។​ ​

ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿង​ញៀ​នេះ លោក វេ​រៈ​សេនីយ៍​ទោ ម៉ី អាន បាន​បញ្ចាក់​ក្នុង​របាយ ការណ៍​ស្វាគមន៍​ថា នៅ​ដើមឆ្នាំ​២០១៤​នេះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ខុស ច្បាប់​ធ្វើ ការបង្ក្រាប​បាន​សរុប​ចំនួន​០៧​លើក ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់​រួម​និង​វត្ថុតាង បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី ក្នុងនោះ ក្រុង​សែន​មនោ​រម្យ​០៤​ករណី ស្រុក​កែវ​សីមា​០២​ករណី​និង​ស្រុក​កោះ​ញែក​ចំនួន​០១​ករណី​ផងដែរ​។​

លោក​ឡេវ ប៉ុន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​និង​ជា​គ្រូ​ឧទ្ទិស​នាម​ក្នុង​វគ្គប​ណ្តុះ បណ្តាល នោះបាន​អោយដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​បញ្ចប់​ដោយ ជោគជ័យ​នៅ ម៉ោង ១១​ព្រឹក ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​២៧​នាក់ ទទួលបាន​លទ្ធផល​ប្រមាណ​៧០%​។ លោក​បញ្ជាក់ថា គោលបំណង​សំខាន់​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ដើម្បី​ធ្វើអោយ​ភូមិ ឃុំ ស្រុក​ដែល កំពុង​កើតឡើង​បទល្មើស​គ្រឿងញៀន​ក្នុង​ភាពស្មុគស្មាញ អោយទៅជា ភូមិ ឃុំ ស្រុក ដែល​គ្មាន គ្រឿង ញៀន ផ្អែក​តាម​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ឆ្ព​ស់​ទៅ ឆ្នាំ​២០១៥ គ្មាន​គ្រឿងញៀន ៕​Image57 Image58 Image56