​លោក ទៀ សុខា នាំយក​អំណោយ​ចែក​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ស្រុក​ព្រៃនប់​

0

 

​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ មករា ឆ្នាំ​២០១៦​នេះ​លោក ទៀ សុខា ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) សាខា​ខេត្ត​ព្រះសីហនុ​រួម​និង​សមាជិក​ក្រុមការងារ​ជាច្រើន​បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​គ្រឿងឧបភោគ បរិ ភោគ និង​ថវិកា​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ឈ្មោះ ឌុល ការី​ម ដែលជា​ខ្មែរ​អ៊ីស្លាម​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​កាលពី​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ។​លោក ទៀ សុខា បាន​មាន​ប្រសា​ស​ន៌​ថា​ផ្ទះ​ជនរងគ្រោះ​ដែល​ត្រូវ​ព្រះ​អគ្គី​ឆាបឆេះ​កន្លងមកនេះ​មាន​ទំហំ ៤​ម​x៥​ម​(​ធ្វើ​ពី​ឈើ​ប្រក​ស័ង្កសី​)​ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្មរ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។
​នៅក្នុង​ពិធី​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយផ្ទាល់​នៅ​កន្លែងកើតហេតុ លោក ទៀ សុខា បាន​មាន​ប្រសា​ស​ន៌​សំណេះសំណាល និង​ចូលរួម​សំដែង​ការសោកស្តាយ​ដល់​ក្រុមគ្រួសារ​ជន​រង គ្រោះ​ដោយ​អគ្គីភ័យ​ឆាបឆេះ​ពេលកន្លងមក​។​លោក​ប្រធាន​សាខា បាន​មាន​ប្រសា​ស​ន៌​ទៀតថា ដោយសារតែ​ទទួលបាន​ព័ត៌មាន​ពី​គ្រោះ​អកុសល​ខាងលើនេះ​លោក​និង​សមាជិក​ក្រុម​១៥៧ បាន​គៀងគរ​រក​ថវិកា និង​សម្ភា​រះ​ដើម្បី​ជួយ​សម្រួល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ព្រម ទាំង​បាន​ផ្តាំផ្ញើ​និង​លើក​ទឹក​ចិត​ដល់​ក្រុមគ្រួសារ​ជន​រង គ្រោះ​ត្រូវខិតខំ​បន្តទៀត ដើម្បី​ក្រុមគ្រួសារ ថ្វី​ត្បិត​អំណោយ​ដែល​យកមក ផ្តល់ជូន​នាពេលនេះ​វា​អាចជួយ​សម្រួល​ដល់​ការខ្វះខាត​បាន​មួយ​រយះ​តែប៉ុណ្ណោះ ។​
​អំណោយ​មនុស្សធម៌​ដែល​នាំយកទៅ​ចែកជូន​នៅពេលនេះ​មានដូចជា​៖ – អង្ករ ៥០​គីឡូ​- មី ២​កេស​- ត្រីខ ២​យួ​- ទឹកត្រី ២​យួ​- ទឹកស៊ីអ៊ីវ ២​យួ​- ប្រេងឆា ២​ដប​- អំបិល ២​គីឡូ​- ស្ករស ២​គីឡូ​
– ប៊ីចេង ២​កញ្ចប់ និង​ថវិកា​ចំនួន ៨០០,០០០៛ (​ប៉ែតសិប​ម៉ឺន​រៀល​)IMG_8064 IMG_8068