ខេត្តកំពត បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ អត្តសញ្ញាណ​កម្ម​ឆ្នាំ ២០១៥ និង​លើក​ទិសដៅ​សម្រាប់​បន្ត ឆ្នាំ​២០១៦

0

 

នៅ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៦ បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព ឯ​.​ឧ​ខូ​យ​-​ឃុន​ហ៊ួ​រ​អភិបាលខេត្ត​។ លោក​ឧ​ត្ត​សេនីយ៍​ត្រី ម៉ៅ​-​ចន្ទ​ម​ទុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បានធ្វើ​របាយការណ៍​ឱ្យដឹងថា ដើម្បី​ធានា​អោយ​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​និង​មាន​តម្លាភាព​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​ស្នង​ករ​ដ្ឋា​ន​នគរបាល​ខេត្តកំពត​អនុវត្ត​សម្រេច​លទ្ធផល​ការងារ រួមមាន ១-​ការងារ​គ្រប់គ្រង​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការចុះ​ធ្វើ​រដ្ឋបាល​ចំហ តាម​បណ្តា​អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​ក​ឃើញ​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ខេត្ត​បាន​ចំនួន​៧២​គោលដៅ មាន​មនុស្ស​ចំនួន ១០០២​នាក់​ក្នុងនោះ​មាន​ប្រុស​ចំនួន​៦០០​នាក់ ២-​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​មាន​សរុប​ចំនួន​៥៤.៩៨៨​នាក់ ក្នុងនោះ​មាន ចំណាកស្រុក​ក្នុងប្រទេស​ចំនួន​២៥.០១០​នាក់​មាន​ប្រុស​ចំនួន​១២.៤៦៤​នាក់ ចំណាក​ក្រៅប្រទេស​មាន​ចំនួន​១៨.៩៨៤​នាក់​មាន​ប្រុស​ចំនួន​១០.៧០១​នាក់ ៣-​ការងារ​ផ្តល់​សៀវភៅ​ស្នាក់នៅ​និង​សៀវភៅ​គ្រួសារ ក្នុងនោះ​មាន​សៀវភៅ​ស្នាក់​នៅមាន​ចំនួន​៨៦១៤​ក្បាល​សៀវភៅ​គ្រួសារ​៩៤៧​ក្បាល ។ ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១២​រហូតដល់​ដាច់​ឆ្នាំ​២០១៥​កន្លងទៅនេះ សរុប​ទូទាំង​ខេត្ត​បាន​ចំនួន​៣៣៩.៥៩៣​នាក់ ដោយឡែក​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ​នេះដែរ​បាន​បំពេញបែបបទ​និង​បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួងមហាផ្ទៃ​បាន​ចំនួន​១៦៦.៤២០​នាក់​និង​បាន​បើក​ផ្តល់នូវ​អត្តសញ្ញាណប័ណ្ណ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​មាន​ចំនួន​១២៣.៨០៩​សន្លឹក ហើយ​នៅសល់​ចំនួន​ដែល​ត្រូវ​បន្ត​បំពេញបែបបទ​ធ្វើ​បន្តទៀត​មាន​ចំនួន​១៣៦.៥៦៤​នាក់​។​
​របាយការណ៍​ក៏បាន​អោយដឹង​ផងដែរ​ថា​បញ្ហា​ប្រឈម​និង​ចំនួន​នៅសល់​អនុវត្ត​មិនទាន់​សម្រេច​នេះ​ដោយ​មូលហេតុ ប្រជាពលរដ្ឋ​មួយចំនួន​បានធ្វើ​ចំណាកស្រុក នៅក្រៅ​ខេត្ត​និង​ក្រៅប្រទេស​មួយចំនួន​ពល​រដ្ឋ​ខ្លះ​មាន​ជម្ងឺ​រ៉ាំរ៉ៃ មួយចំនួន​មិន​ព្រម​មក​ធ្វើ និង​មួយចំនួន​មិនទាន់​យល់​ពី​សារៈប្រយោជន៍​ពី​អត្តសញ្ញាណប័ណ្ណ​។​ឯ​.​ឧ​ខូ​យ​-​ឃុន​ហ៊ួ​រ​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​ដូច​មន្ត្រីនគរបាល អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​កិច្ចសហការ ស្តីពី​ការងារ​អត្តសញ្ញាណ​កម្ម ពិសេស​ក្នុង​យុទ្ធនា​ការផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​របស់​ក្រសួងមហាផ្ទៃ​ជូន​ប្រជាពលរដ្ឋ​សម្រេចបាន​លទ្ធផល​គួរអោយ​ប្រសើរ​។​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​មន្ត្រីនគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវខិតខំ​ជំរុញ​បន្ត​ថែមទៀត តាមរយះ​ការពន្យល់​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ រួម​និង​មន្ត្រីរាជការ​តាម​មន្ទីរ អង្គភាព​អោយបាន​យល់ដឹង​ពី​សារៈប្រយោជន៍​នៃ​អត្តសញ្ញាណប័ណ្ណ​ក្នុងការ​យកមកប្រើ​ប្រាស់​ជា​ឯកសារ​ផ្ទាល់ខ្លួន ដើម្បី​មក​ធ្វើអោយបាន​គ្រប់ៗ​គ្នា​។ ជាមួយ​នោះ​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ុ​បច្ចេកទេស​ឫុ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ត្រូវ​ជៀសវាង​ខុស ដោយ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចំពោះ​ការសរសេរ​អក្សរ​ឈ្មោះ​ថ្ងៃខែ​ឆ្នាំ​កំណើត​អោយ​ត្រូវ​និង​សំបុត្រកំណើត​ដែល​នាំ​បង្ក​ការលំបាក​ដល់​អ្នកប្រើប្រាស់​ហើយក៏​ជៀសវាង​លុបបំបាត់​អោយបាន​នូវ​បាតុភាព​អសកម្ម​ផ្សេងៗ​ដែលនាំអោយ​ប៉ះពាល់​និង​ខុសពី​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងមហាផ្ទៃ​ដែល​បានដាក់ចុះ​ផងដែ​។​IMG-20160122-WA0094 IMG-20160122-WA0093 IMG-20160122-WA0092 IMG-20160122-WA0085