( ព័ត៌មានវីដេអូ ) ឡាន​ដឹក​ដី​មួយគ្រឿង​បើក​លឿន​ដូច​ហោះ បុក​គោយន្ដ​កន្ត្រៃ​យ៉ាង​ពេញទំហឹង​របួសធ្ងន់

0

កំពង់ធំៈ រថយន្ត​កូរ៉េ​ដឹក​ដី មួយគ្រឿង​បាន​បើក​បុក គោយន្ដ​កន្ត្រៃ​ឬ​កាឡេ​ថង មួយគ្រឿង​បណ្តាល់​ឲ្យ​ស្ត្រី ម្នាក់​ជា​ប្រពន្ធ​អ្នក​បើ​គោយន្ដ​រង់​របួសធ្ងន់ ចំណែក​ប្ដី​និង​កូន​រង់​របួសស្រាល បាន​កើតឡើង​នៅវេលា​ម៉ោង ៥.១០ នាទី​ល្ងាច ថ្ងៃទី ២៤ ខែ មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំនុច ថ្នលកែង អាចារ្យ​លាក់ ឃុំ​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ​។​
​មុនពេល​កើតហេតុ ត្រូវ​បានឃើញ​ហេតុ​ការបញ្ជា​ក់ថា មុនពេល​កើតហេតុ មាន​ឡាន​ដឹក​ដី​មួយគ្រឿង​បាន​បើក​លឿន​ដូច​ព្យុះ ហើយ​បាន​បុក​ជាមួយនិង​គោយន្ដ​កន្ត្រៃ​ដឹក​កូនឈើ យ៉ាង​ពេញទំហឹង បណ្តាល​ប្រពន្ធ​របស់​របួសធ្ងន់ ចំណែក​ប្ដី​និង​កូនប្រុស​ម្នាក់​រង់​របួស​ស្រាល​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​នេះ ក្រោយពី​កើតហេតុ​ត្រូវបាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​ឯកជន​ដឹកយក​ទៅ​ស​ង្គោះ​បន្ទាន់ ។

តៃកុង​ឡាន​ដឹក​ដី​ឈ្មោះ លុន ហាក់ ភេទ​ប្រុស​អាយុ ២៩ ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត កូរ៉េ ពី​តោន​កន្លះ ពណ៍​ខៀវ ពាក់​ស្លាក​លេខ ព្រះវិហារ 3A0021 រស់នៅ​ភូមិ ត្រពាំង​ឬ​ស្សី ឃុំ​ត​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ ករណី​បង្ករ​ឲ្យ​គ្រោះថ្នាក់​នេះ ខណៈពេលដែល​ធ្វើដំណើ​ពី​ជើង​ទៅ​ត្បូង ឡាន​ចំណែក​អ្នកបើកបរ​គោយន្ដ​កន្ត្រៃ​មាន ឈ្មោះ​ណែម​ធី អាយុ​៣៩ រស់នៅ​ភូមិ​ក្ដី​ដូង ឃុំ​ក្ដី​ដូង ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ និង​ប្រពន្ធ​ឈ្មោះ​គុង សុខ​វី ៣៨​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​កូនប្រុស​ម្នាក់​។​

​ចំណែក​ឡាន​ដឹក​ដី​ព្យាយាម​បើក​រត់​តែ​ត្រូវបាន​គេ​តាម​ចាប់បាន​រួច​បញ្ជូនទៅ​ដាក់​នៅ​ស្នងការ​ខេត្ដ​កំពង់ធំ​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមច្បាប់​។ ដោយ ផន សុជាតិ 

12626009_1698429207040217_664326445_n 12625866_1698429197040218_881558615_n 12625866_1698429197040218_881558615_n - Copy 12596405_1698429247040213_1669682407_n 12575789_1698429217040216_1713921730_n 12575789_1698429217040216_1713921730_n - Copy12626009_1698429207040217_664326445_n 12625866_1698429197040218_881558615_n 12625866_1698429197040218_881558615_n - Copy 12596405_1698429247040213_1669682407_n 12575789_1698429217040216_1713921730_n 12575789_1698429217040216_1713921730_n - Copy