​ប្ដីចិត្ដមាស្រវឹងដោយសារតែអត់មានការងារធ្វើ​ ​​វាយ​ប្រពន្ធ​លេង​រហូតដល់​សន្លប់​ធំ​

0

​សៀមរាបៈ អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ភាគច្រើន​បណ្តាលមកពី​សែ​ប​សុរា និង​ភាព​ក្រក្រី​។ ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤.០០​។ មាន​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​កើតឡើង ប្តី​វាយ​ប្រពន្ធ សន្លប់​ជាង​ពីរ​ម៉ោង​។ ករណីនេះ​កើតឡើង​នៅ​ចំណុច​ចង​សេះ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​។ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ភ​ន់ សុផល អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិគរ ឃុំ​ជីក្រែង ស្រុក​ជីក្រែង រីឯ​នារី​ជា​ប្រពន្ធ​រងគ្រោះ​ឈ្មោះ អឿន ឆៃ​វ៉ាន អាយុ​៣១​ឆ្នាំ ស្រុកកំណើត​នៅ ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង តាម​សម្តី​លោក អ៊ុត ណន ជា​ឪពុក​បង្កើត​នារី​រងគ្រោះ​និយាយថា​ក្រុមគ្រួសារ​កូន​របស់គាត់​មួយ​នេះ​មាន​ជីវភាព​ក្រក្រី​ណាស់ ពុំទាន់​មានផ្ទះ​សំបែង​ដីធ្លី​នៅឡើយ​ទេ​ពួកគេ​ប្រកបមុខរបរ​នេសាទ​នៅឯ​ទន្លេ​ដែលមាន​កន្លែង​ស្នាក់នៅ​ចំណុច​ចង​សេះ ហើយ​ពួកគេ​មានកូន​ស្រី​ចំនួន​២​នាក់​។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារ​របស់​ពួកគេ តែងតែមាន​ជម្លោះ​វាយតប់​គ្នា​ជាច្រើនលើក​ច្រើនសារ​។ ជម្លោះ​មុនៗ​មាន​មេភូមិ ហៅ​មក​អប់រំ ហើយ​ពេលខ្លះ​កូនប្រសារ​របស់គាត់​បា​ន​ធ្វើ​កិច្ចសន្យា​ជាមួយ​អង្គការ​សិទ្ធ​នារី​ថា​ឈប់​ប្រើ​អំពើហិង្សា​ជាមួយ​ប្រពន្ធ​កូន​ហើយ​។ អ្នកជិតខាង​ម្នាក់​ដែល​ដឹក​ជនរងគ្រោះ​និយាយថា លោក
​ភ​ន់ សុផល មិនដឹង​ជា​ស្រវឹងស្រា​មកពីណា​ទេ​មកដល់​ស្នាក់​វិញ​ស្រាប់តែ​ឮ​ជជែក​ជាមួយ​ប្រពន្ធ​ពីរ​បី​ម៉ាត់​ក៏​ទាញ​បន្ទះ​ដែក​មក​វាយ​ខ្នង​ប្រពន្ធ​ជាច្រើន​បន្ទះ រួចហើយ​ទាញ​ថ្មសំលៀង​កាំបិត មក​សំពោង​ក្បាល ​ធ្វើអោយ​នារី​រងគ្រោះ​សន្លប់​ជាង​ពីរ​ម៉ោង ហើយ​អ្នកជិតខាង​បាន​បើកកាណូត​នាំ​នារី​រងគ្រោះ​មក​មណ្ឌល​សុខភាព​ឃុំ​ជីក្រែង ឃើញ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ ក្អួត​ធ្លាក់ឈាម ចេញពី​មាត់ ទើប​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព​ឃុំ​ជីក្រែង​ធ្វើលិខិត​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សូទ្រនិគម​ន៍​។ លោក អ៊ុត ណន ជា​ឪពុក​ជនរងគ្រោះ​និយាយថា គាត់​មិនទាន់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​នៅឡើយ​ទេ ព្រោះ​គាត់​កំពុងតែ​ព្រួយបារម្ភ​ពី​ជីវិត​កូន​របស់គាត់​។​IMG_0052 copy IMG_0050 copy